ឆ្នាំជូត ៖ រាសីល្អមធ្យម។ ការងារឈានចូលក្រឹតក្រមធ្វើឲ្យអ្នករវល់ជាងមុន, ប៉ុន្តែស្ថិរភាពការងារនឹងនាំមកឲ្យអ្នកនូវប្រភពចំណូលនឹងនរ។ ចំណូលមានកំណត់, ចាយវាយត្រូវចេះសន្សំសំចៃ។ មនោញ្ចេតនា ភាពប្រច័ណ្ឌជាកត្តាជួយឲ្យស្នេហាកាន់តែកក់ក្តៅ តែការប្រច័ណ្ឌជ្រុលនឹងសម្លាប់ស្នេហារបស់អ្នកទៅវិញ។ ទិសនាំលាភ ទិសអាគ្នេយ៍ តំណមទិសលិច។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំឆ្លូវ ៖ រាសីល្អមធ្យម។ ការងារមានឱកាសថ្មីៗច្រើន តែត្រូវប្រយ័ត្នជ្រើសរើសអ្នករួមដំណើរ ដើម្បីបញ្ចៀសការខាតបង់សេដ្ឋកិច្ច។ មិនត្រូវអួតអាងលុយកាក់ចំពោះអ្នកដទៃនាំឲ្យជនអាក្រក់កើតចិត្តលោភលន់។ មនោសញ្ចេតនា ពេលឯកោធ្វើឲ្យអ្នកមានអារម្មណ៍ត្រូវការបង្អែកនឹកឡើងវិញរឿងចាស់នាំឲ្យមានអារម្មណ៍ឈឺចាប់។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណនាំសំណាង ពណ៌ក្រហម។ អ្នកយកអាសារឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីស្រុតចុះ។ ការងារបង្កប់ហានិភ័យ អន្ទាក់ច្រើន ត្រូវប្រយ័ត្នប្រយែងធ្វើអ្វីកុំប្រថុយប្រថាន។ ថ្ងៃនេះមិនសមស្របសម្រាប់វិនិយោគ ប្រយ័ត្នត្រូវគេបោកប្រាស់លុយកាក់។ មនោសញ្ចេតនា បានជាស្រឡាញ់គ្នាត្រូវចេះចែករំលែកគំនិតដោយស្មោះត្រង់ កុំសង្ស័យគ្នានាំឲ្យឥទ្ធិពលដល់មនោសញ្ចេតនា។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាងពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំថោះ រាសីស្រុតចុះ។ ការងារត្រូវម៉ឺងម៉ាត់ កុំបង្កឱកាសឲ្យគូប្រជែង។ យកចិត្តទុកដាក់រក្សារបស់ទ្រព្យ ចេញក្រៅមិនត្រូវយកតាមខ្លួនច្រើននូវលុយកាក់ ឬទ្រព្យមានតម្លៃ។ មនោសញ្ចេតនា កុំចាប់បង្ខំឲ្យដៃគូត្រូវធ្វើតាមគំនិតរបស់ខ្លួន នាំឲ្យទំនាក់ទំនងមានភាពល្អក់កករ។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីល្អមធ្យម។ ការងារកុំជក់ចិត្តនឹងការងារដល់ថ្នាក់ភ្លេចគិតពីសុខភាពខ្លួនឯង។ គួរកសាងផែនការហិរញ្ញវត្ថុថ្មីឲ្យស្របនឹងសភាពជាក់ស្តែងរបស់ខ្លួន។ មនោសញ្ចេតនា មើលពីក្រៅអ្នកទាំង២ដូចជាមានភាពសុខសាន្ត តែផ្លូវចិត្តមានបង្កប់ដោយទំនាស់។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងកើត។ ពណ៌នាំសំណាងពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់។ ការងារ ការប្រឹងប្រែងទាំងប៉ុន្មានតាំងពីមុនមក ចុងក្រោយក៏ត្រូវបានឆ្លើយតបយ៉ាងសក្តិសម។ មានខ្ទង់ចំណូលថែមយ៉ាងគាប់ចិត្ត។ មនោសញ្ចេតនា មានឱកាសទំនាក់ទំនងស្គាល់មិត្តភក្តិថ្មីជាច្រើន។ ទិសនាំលាភទិសឦសាន តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាងពណ៌លឿង។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំមមី ៖ រាសីឡើងខ្ពស់។ ការងាររីកចម្រើនល្អប្រសើរ អ្នកអាចអះអាងសមត្ថភាពរបស់ខ្លួនចំពោះថ្នាក់លើ។ ថ្ងៃនេះរកស៊ីអ្វីក៏កាក់កប, ចំណូលចូលយ៉ាងសន្ធឹក។ មនោសញ្ចេតនា អ្នកមានគូស្រករ នឹងមានជីវិតអាពាហ៍ពិពាហ៍ផ្អែមល្ហែម, សុភមង្គល អ្នកនៅលីវត្រូវម្ចាស់ការជាងក្នុងរាល់ទំនាក់ទំនង។ ទិសនាំលាភទិសខាងកើត តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំមមែ៕
ឆ្នាំមមែ ៖ រាសីស្រុតចុះ។ ការងារជួបការលំបាក ត្រូវនឹងនររកវិធីដោះស្រាយ, យកចិត្តទុកដាក់កសាងទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន។ ចង់បណ្តាក់ទុនរកស៊ី ត្រូវស្វែងយល់យោបល់របស់អ្នកជំនាញការសេដ្ឋកិច្ចដែលសម្បូរបទពិសោធន៍។ មនោសញ្ចេតនា ដោយសាររឿងលុយកាក់ងាយកើតមានទំនាស់ដល់ឈ្លោះប្រកែកគ្នា។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំវក ៖ រាសីល្អមធ្យម។ ត្រូវសម្រួលឡើងវិញឥរិយាបថធ្វើការ និងការប្រព្រឹត្តចំពោះអ្នករួមការងារ ដោយគ្រាន់តែធ្វើឲ្យបានល្អអ្នកនឹងមានឱកាសបានថ្នាក់លើមើលឃើញទុកចិត្ត។ មនោញ្ចេតនា កុំកំណាញ់ក្នុងការលើកសរសើរដៃគូ នោះគឺជាការគោរព និងឲ្យតម្លៃចំពោះគេ។ ទិសនាំលាភទិសខាងជើង តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំរកា ៖ រាសីស្រុតចុះ។ ការងារមានការរំខានលំបាកបន្តិច ត្រូវអត់ធ្មត់ដោះស្រាយ កុំចុះចាញ់។ ថ្ងៃនេះមានជនមិនល្អល្បួងអូសទាញឲ្យអ្នកចំណាយទុនវិនិយោគ ត្រូវប្រយ័ត្នចាញ់បោកគេ។ មនោសញ្ចេតនា មិនល្អប្រសើរ លទ្ធផលមិនបានដូចចិត្ត។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសា ឆ្នាំម្សាញ់៕
ឆ្នាំចរ ៖ រាសីស្រុតចុះ។ ការងារមានតែការព្យាយាម សកម្មទើបអាចសម្រេចបានកិច្ចការដែលត្រូវបានប្រគល់ឲ្យ។ ចាយវាយត្រូវប្រយ័ត្នប្រយែង កុំចាយលើសពីលទ្ធភាពរបស់ខ្លួន ពុំនោះទេអ្នកនឹងត្រូវជំពាក់បំណុលគេរហូត។ មនោសញ្ចេតនា ឱកាសរីកចម្រើនក្នុងរឿងមនោសញ្ចេតនាជាមួយដៃគូ គឺទាបបំផុត។ ទិសនាំលាភទិសត្បូង តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់។ ការងារមានឱកាសពង្រីកបុព្វហេតុ ត្រូវប្រឹងប្រែងរៀនសូត្របន្ថែម អ្នកនឹងបានឡើងតួនាទី។ ថ្ងៃនេះមានលាភ ធ្វើអ្វីក៏ជោគជ័យ។ មនោសញ្ចេតនា ល្អប្រសើរ តែក៏គួរបន្ថែមភាពរ៉ូមែនទិកបន្តិច។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕