Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោះស្រាយ​ចំណុចខ្លាំង ចំណុច​ខ្វះខាត បញ្ហា ប្រឈម និង នីតិវិធី ដើម្បី​ឆ្លើយតប​តម្រូវការ សមភាព​យេនឌ័រ​

​ខេត្តសៀមរាប​៖ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ដល់​ស្ត្រី ឲ្យ​មាន​ភាព​អង់អាច​ក្លាហាន សំដៅ​លើកកម្ពស់​ស្ត្រី ក្នុង​ភាពជា​អ្នក​ដឹក ត្រូវខិតខំ​ប្រឹងប្រែង ក្នុងការ​អនុវត្ត​សកម្មភាព តួនាទី ភារកិច្ច សិទ្ធិអំណាច និង ការទទួលខុសត្រូវ របស់ គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី​និង​កុមារ​ខេត្ត ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ និង​បទពិសោធន៍ ចំណុចខ្លាំង ចំណុច​ខ្វះខាត បញ្ហា ប្រឈម និង នីតិវិធី​ដោះស្រាយ​បញ្ហា​ទាំងនោះ ដើម្បី​ឆ្លើយតប​តម្រូវការ សមភាព​យេនឌ័រ ស្ត្រី យុវវ័យ កុមា​ន និង ជន ងាយ​រងគ្រោះ។

​សិក្ខាសាលា​ឆ្លុះបញ្ចាំង​លទ្ធផល​ការងារ នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​ឆ្នាំ​២០១៧ និង ទិសដៅ​អនុវត្ត​បន្ត ឆ្នាំ ២០១៨ ដែល​បាន​ដំណើរការ​ទៅមួយថ្ងៃ​ពេញ តាម​កម្មវិធី​ដែល​បានគ្រោង​ទុក ប្រកបទៅដោយ​លទ្ធផល​ជា​ផ្លែផ្កា នៅ សាលប្រជុំ​រដ្ឋបាល​សាលាខេត្ត​សៀមរាប ត្រូវបានធ្វើ​ពិធី​បិទ​កាលពី​រសៀល​ថ្ងៃទី​១៦ ខែ មករា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព លោក នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ។​

​ឆ្លងតាម​របាយការណ៍​បូកសរុប​នៃ​លទ្ធផល​នៃ​អង្គសន្និបាត លោកស្រី យូ សុភា អនុប្រធាន​គណៈកម្មាធិកា​រ ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី​និង​កុមារ​ខេត្ត និង ជា​អភិបាលរង​ខេត្ត បាន​បញ្ជាក់ថា នេះ​គឺជា​សញ្ញា​វិជ្ជមាន​ថ្មី​បន្ថែមទៀត ចំពោះ គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី​និង​កុមារ​ខេត្ត ក្រុង ស្រុក ក៏ដូចជា​គ​.​ក​.​ន​.​ក ឃុំ សង្កាត់ បានទទួល នូវ​បទពិសោធន៍​ក្នុងការ​យកទៅអនុវត្ត​ឆ្នាំ​បន្ត ហើយក៏​ជា​កម្លាំងចលករ​ជម្រុញ​ឲ្យ​ការអភិវឌ្ឍ​នៅ​ថ្នាក់ក្រោម​ជាតិ និង កាន់ តែ​លើកកម្ពស់ ដែល​ពាក់ព័ន្ធ​ទៅនឹង​សមភាព យេនឌ័រ ស្ត្រី យុវវ័យ កុមារ និង ជន​ងាយ​រងគ្រោះ ។​

​មានប្រសាសន៍​បិទ​កិច្ចប្រជុំ​នោះ​លោក នូ ផល្លា បាន​លើកឡើងថា អង្គសិក្ខាសាលា​នេះ បាន​ឆ្លុះ បញ្ចាំង​ឲ្យ​ឃើញ​ពី​ការខិតខំ​ប្រឹងប្រែង ក្នុងការ​អនុវត្ត​សកម្មភាព តួនាទី ភារកិច្ច សិទ្ធិអំណាច និង ការទទួលខុសត្រូវ របស់ គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី​និង​កុមារ​ខេត្ត ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​កាន់​តែមាន​ប្រសិទ្ធភាព ខ្ពស់ ។ ម្យ៉ាងទៀត​យើង​ពិត​ទទួលបាន​នូវ​ព័ត៌មាន បន្ថែម​ថ្មីៗ​ទៀត នូវ​បទពិសោធន៍ ចំណុចខ្លាំង ចំណុច​ខ្វះខាត បញ្ហា ប្រឈម និង នីតិវិធី​ដោះស្រាយ​បញ្ហា​ទាំងនោះ ដើម្បី​ឆ្លើយតប​តម្រូវការ សមភាព​យេនឌ័រ ស្ត្រី យុវវ័យ កុមា​ន និង ជន ងាយ​រងគ្រោះ នៅ​មូលដ្ឋាន​បានល្អ​ប្រសើរ ព្រមទាំង​បានជា​មូលដ្ឋាន​សម្រាប់​លើក​ជា​យោបល់ និង​អនុសាសន៍​ជូន ក្រុម ប្រឹក្សា​ខេត្ត ក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុង​ការផ្តល់​ការគាំទ្រ​ដល់​ការពង្រឹង​ភាព​អង់អាច​ដល់​ស្ត្រី​ជា អ្នកដឹកនាំ និង ជម្រុញ​ឲ្យ​ការងារ​ពាក់ព័ន្ធ​លើកកម្ពស់​សមភាព​យេនឌ័រ ស្រី្ត យុវវ័យ កុមារ និង ជន​ងាយ​រងគ្រោះ ដើម្បី​ឈានឆ្ពោះ ទៅ សម្រេចបាន​គោលដៅ​អភិវឌ្ឍ​សហសវត្ស និង ចក្ខុវិស័យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥ នៃ​រដ្ឋសភា ក្រោម ការដឹកនាំ​ដ៏​ឈ្លៀសវៃ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។​

​លោក នូ ផល្លា បាន​បន្តទៀតថា ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ដល់​ស្ត្រី​ឲ្យ​មាន​ភាព​អង់អាច​ក្លាហាន សំដៅ​លើក កម្ពស់​ស្ត្រី ក្នុង​ភាពជា​អ្នក​ដឹក ។ ក្នុង​ដំណើរការ​កំណែ​ទម្រង់កា​រ​អភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម ជាតិ លើកស្ទួយ​ស្វ័យភាព​មូលដ្ឋាន និង​គោលការណ៍​អភិបាលកិច្ច​ល្អ ដែល​ក្នុងនោះ ត្រូវមាន​គណនេយ្យភាព តម្លាភាព និង​ការផ្តល់​សេវាសាធារណៈ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​ខ្លួន ។ លោក​ប្រធាន​ក្រុមប្រឹក្សា ក៏បាន​ផ្តល់នូវ​អនុសាសន៍​មួយចំនួន ជាមួយគ្នានេះដែរ​ក៏បាន​ផ្តាំផ្ញើ​ផងដែរ ដល់​ក្រុមប្រឹក្សា​ក្រុង ស្រុក និង ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ធ្វើ​ឲ្យ​មាន​ភាពស៊ីសង្វាក់​គ្នា​រវាង​ផែនការអភិវឌ្ឍន៍ របស់ខ្លួន ដោយ​សហការ​ជា មួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍ​ទាំងអស់ ដើម្បី​បន្ស៊ី​រាល់​ផែនការ​សកម្មភាពរ​វា​ង​គ្នា នឹង គ្នា​សំដៅ​ធ្វើ​ឲ្យ​សម្រេច​នូវ​ការ អភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ លោក​សង្ឃឹម​ជឿជាក់ថា សិក្ខាសាលា​ឆ្លុះបញ្ចាំង លទ្ធផល​ការងារ នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​ឆ្នាំ​២០១៧ និង ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៨ របស់​គណៈកម្មាធិការ ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង កុមារ​ខេត្ត បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ ចំណុចខ្លាំង ចំណុច ខ្វះខាត បទពិសោធន៍ អនុសាសន៍ ដើម្បី​យកទៅអនុវត្ត​បន្ត​ក្នុង ឆ្នាំ​២០១៨​ខាងមុខនេះ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង សម្រេចបាន​ជោគជ័យ​តាម​ផែន​ការដែល​បានការ​គ្រោងទុក ។​

​លោក​បាន​បន្តទៀតថា ការអនុវត្ត​តួនាទី ភារកិច្ច​ទទួលបាន​ជោគជ័យ និង មាន​ប្រសិទ្ធភាព ក៏ដោយ​មាន​កិច្ច​គាំទ្រ សហការ​ល្អ​របស់​ស្ថាប័ន ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ និង អង្គការ​សង្គម​ស៊ីវិល ។ លោក​នូ ផល្លា ក៏​គូសបញ្ជាក់ថា អង្គសិក្ខាសាលា​នេះ បាន​ឆ្លុះបញ្ចាំង​នូវ​វឌ្ឍនភាព ក្នុងការ​បោះជំហាន​ទៅមុខ​លើ​ការអនុវត្ត​តួនាទី ភារកិច្ច​របស់​គណៈកម្មាធិកា​រ​ពិគ្រោះ យោបល់ កិច្ចការ​ស្ត្រី​និង​កុមារ ដើម្បី​សម្របសម្រួល ផ្តល់យោបល់​ដល់​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត​អនុវត្ត​តួនាទី ភារកិច្ច​ចាប់តាំងពី​អាណត្តិ​ទី​១​ចូលដល់​អាណត្តិ​ទី​២ ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ដំណាក់ កាល​ទី​៣ នីតិកាល​ទី​៥ នៃ​រដ្ឋសភា គោលនយោបាយ កំ​ណែ​ទម្រង់​វិមជ្ឈការ និង វិសហមជ្ឈការ កម្មវិធី​ជាតិ​សម្រាប់ ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ស្របតាម​ផែនការអភិវឌ្ឍន៍​ខេត្ត និង កម្មវិធី​វិនិយោគ​ខេត្ត​បី​ឆ្នាំ រំកិល​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×