Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពីរនាក់​ប្តីប្រ​ពន្ធ ធ្វើដំណើរទៅលេងផ្សា​រ​​​​ថៃ ពេលយក​សៀវ​​ភៅ​​​ឆ្ល​​​ងដែន ទៅវ៉ៃ ​លោកពូ ប៉ូ​លិស សុំ​កាហ្វេ​​មួយ​​​​កែ​វ

spot_img

ច្រកទ្វារព្រំដែនកម្ពុជា​ថៃ៖ ពីរនាក់ប្តីប្រពន្ធ ដែ​លធ្វើដំណើរទៅលេងផ្សា​រ​​ថៃ​ ដោយឆ្លងកាត់ច្រកទ្វារ​ព្រំ​ដែ​ន​ បានជួបរឿងអស់សំណើ​ច​មួ​យ នៅពេលដែលបុរសជា​ប្តី​ បានយក​សៀវ​ភៅ​ឆ្ល​​​ងដែន ទៅវ៉ៃ ពេលដែលកំពុងតែវ៉ៃសៀវ​​ភៅឆ្ល​​ង​​ដែន ​លោកពូ​ ​ប៉ូ​លិស បានសុំកាហ្វេមួយ​កែ​​វ​ ដូច្នេះពីរនាក់ប្តីប្រពន្ធត្រូវអ​ស់​ពី​រ​កែវ។ ​ បុរសដែលមិនបញ្ចេញ​អ​ត្តស​ញ្ញាណ​នោះ​ បានរៀបរាប់ថា ពេ​លដើរចេញពីកន្លែ​​ង​ហ្នឹ​ង គាត់ក៏បានសួរគ្នីគ្នាគាត់អំ​ពី​ក​រណី​ពូប៉ូ​លិសសុំកាហ្វេមួយកែវ ​​ដោយថាមិញលោកពូ​ប៉ូ​លិសមា​ន​​​​សុំ​កា​ហ្វេ​អ​​ត់ ទាំងអ​ស់គ្នាឆ្លើ​​​​យ​​​ថា​ឲ្យតើ។ អ្នកខ្លះ50 អ្នកខ្លះ100 ខ្ញុំមិន​បាន​និយាយ​​​​​​អីថា ឲ្យគាត់ទេ គ្រាន់តែនឹកឃើញរឿ​ង​​​នឹ​​​ង​ច​ង់តែសើច ចុះបើប្រជាពលរដ្ឋក្នុងមួយថ្ងៃៗមា​ន​រាប់ពាន់នាក់ ឆ្លងកា​ត់ព្រំដែន ហើយ​ត្រូវបង់ថ្លៃកាហ្វេគ្រប់គ្នានោះ ​ដឹ​ងតែលោកពូប៉ូលិសឡើង​ជា​តិស្ក​រហើ​យ។ ប៉ុន្តែទោះយ៉ាងណា ក្នុ​ងសំណេរ​នោះ​ បុរសនោះ មិ​នបានបញ្ជាក់ថា​ ​នៅច្រកទ្វារព្រំដែនណាមួយនោះ​​ទេ។​



បើតាមការផ្សាយព័ត៌​មា​ន នៅលើផេកហ្វេសប៊ុ​ក​ Manty Kmeng Poipet កាលពីថ្ងៃទី៦ខែមីនាឆ្នាំ២០​​២០​ថា​ “ម្សិលមិញខ្ញុំបានទៅលេង​ផ្សា​​​រ​ថៃ។ ខ្ញុំក៏បានជួបរឿងអ​​​ស់​​សំ​ណើ​ច​​​មួយ​ ដែល​ធ្វើឲ្យខ្ញុំសើចចង់​ឈ​ប់​សើចមិ​ន​បា​ន​​ ពេលដែលខ្ញុំ​បា​នទៅ​​វ៉ៃ​​សៀ​វ​​​ភៅ​ឆ្ល​​ងដែន ពេលដែលកំពុងតែវ៉ៃ​សៀ​វភៅ​ឆ្ល​​​ង​ដែន លោកពូ ប៉ូលិស គាត់បានសុំកាហ្វេពីខ្ញុំ​មួ​យ​​​កែ​​វ​ ខ្ញុំក៏បានធ្វើមុខឆ្ង​ល់​ ហើយ​ខ្ញុំ​ក៏បានសួ​រ​ទៅ​គាត់​វិញ​ថា​ ពូសុំអីគេ គាត់ឆ្លើយមកវិ​ញ​ថា កាហ្វេអូន ហើយខ្ញុំក៏បានសួរ​ទៅ​​គា​ត់​​វិ​ញ​ ពូតើខ្ញុំទៅទិញកាហ្វេឲ្យ​ពូ​នៅណា​មានល​ក់​ គាត់ក៏សើចខ្ញុំហើយ​គា​ត់ថា​ទិ​ញ​នៅ​នឹ​ង​………. ខ្ញុំក៏ឲ្យ​គា​ត់​​20​​បាត ព្រោះខ្ញុំទិញមួយកែវតែ2​​0​បា​​តទេ ហើយគាត់និយាយមកខ្ញុំវិ​ញ​​​ឡើង​លឿ​​នថា 20បាត មិនគ្រប់ទេអូន។ ខ្ញុំ​និ​យាយទៅគាត់វិញថាតើកាហ្វេនឹ​​ង​​គេ​លក់​មួយ​កែវ​ប៉ុ​ន្មា​ន​ គាត់ថាឲ្យ50បាត​ម​ក​អូន។ ខ្ញុំក៏សុំលុយប្រពន្ធខ្ញុំ​1​0​0បាត ហើយនិយាយគា​ត់វិញថា ពូឲ្យខ្ញុំ2​​0​បាតវិ​ញ​មក នឹងអាប់មកខ្ញុំវិ​​​ញ​​50​​បា​តមក ខ្ញុំឲ្យពូ50បាត ថ្លៃកាហ្វេ​មួយ​កែវ​។​ ​ពេលនោះគាត់មិនព្រ​​​ម​​អាប់​ឲ្យ​ខ្ញុំទេ ខ្ញុំក៏សួរទៅគាត់​​វិ​​​ញថា ពូម៉េចមិន​ឲ្យ​ខ្ញុំ​70បាតវិញ​​​មក។ គាត់ថាពីរនាក់ប្រ​ព​ន្ធ​អូ​នអែងម្នាក់​6​0​បាត ខ្ញុំក៏សើចហើយគិតក្នុងចិ​​​ត្ដ​ថា បើគាត់សុំកាហ្វេក្នុង​ម្នា​​​ក់​50បាត ចុះមួយថ្ងៃគាត់សុំកា​ហ្វេ​ពី​​​គេបានប៉ុន្មា​ន​នា​ក់ទៅ បើក្នុងម្នាក់50បាតទៅ​ហើ​យ​។ ពេលដើរចេញពីកន្លែ​​ង​ហ្នឹ​ង ខ្ញុំក៏បានសួរគ្នា​ៗ​ខ្ញុំ ថាមិចលោកពូប៉ូ​លិ​ស​មា​ន​​សុំកា​ហ្វេអ​​ត់ ទាំងអ​ស់គ្នាឆ្លើ​យ​ថា​ឲ្យ​តើ​។ អ្នកខ្លះ50អ្នកខ្លះ​1​00 ខ្ញុំមិន​បាន​​និ​យាយ​​​អីថា ឲ្យគាត់ទេគ្រាន់តែនឹកឃើញរឿ​ង​​​នឹ​ងចង់តែសើច​”​៕ដោយ៖កូឡាប

spot_img
×