ភ្នំភ្លើង Mayon របស់ហ្វីលីពីន បានបង្ហូរកម្អែរចេញដូចការគិតទុកមុននេះ ជាហេតុធ្វើឲ្យកម្អែរក្រហមច្រាល ហូរធ្លាក់ចុះមកជំរាលភ្នំ បង្ខំចិត្តឲ្យមានការជម្លៀសមនុស្សរាប់ពាន់នាក់។
ភ្នំភ្លើង Mayon លើកោះ Luzon របស់ហ្វីលីពីន បានចាប់ផ្តើមបង្ហូរកម្អែរ នៅយប់ថ្ងៃទី ១៥ ខែមករា ។ មុននោះគឺការផ្ទុះចេញផ្សែងខ្មួលខ្មាញ់។
កម្អែរភ្នំភ្លើងបង្ហូរចេញយ៉ាងខ្លាំងរួចហូរធ្លាក់ចុះមកចង្កេះភ្នំក្នុងយប់ថ្ងៃទី ១៥ មករា។
មនុស្សប្រមាណ ៣.០០០នាក់ ត្រូវបានជម្លៀសចេញប៉ុន្មានថ្ងៃមកហើយ។ សមត្ថកិច្ចហ្វីលីពីន បានព្រមានពីករណីផ្ទុះហូរកម្អែរតាំងពីមុននេះម្លេះ គ្រាដែលដី ថ្ម នៅកៀកកំពូលភ្នំចាប់ផ្តើមបាក់ជ្រុះ ហើយផ្សែងចេញមកពុំឈប់ឈរ។
ថ្ងៃទី ១៦ ខែមករា ពលរដ្ឋនៅតំបន់ស្វយ័ត កៀកភ្នំភ្លើងត្រូវបានសំណូមពរឲ្យជម្លៀសចេញជាបន្ទាន់។ ក្នុងពេលជាមួយគ្នានេះ ដី ថ្មី ដែលបានធ្លាក់ចុះស្របពេលមានភ្លៀងធំៗប៉ុន្មានថ្ងៃនេះ បានបង្កើតជាល្បាប់រាវ រួចអាចហូរធ្លាក់គ្របលើភូមិក្បែរៗនោះ។
ស្ថិតនៅរយៈកម្ពស់ ២.៤៦០ម៉ែត្រ ប្រៀបនឹងផ្ទៃសមុទ្រ Mayon ជាភ្នំភ្លើងរាងដូច “ដួន” មានវិជ្ជមាត្រ ២០គីឡូម៉ែត្រ។ តាមអ្នកវិទ្យាសាស្ត្រការផ្ទុះលើកនេះរបស់ភ្នំភ្លើង Mayon អាចបង្កគ្រោះថ្នាក់ ហើយអូសបន្លាយ។
ពីឆ្នាំ ១៦០០ Mayon បានផ្ទុះជាង ៤០លើក បង្កជាធូលីផ្សែង និងជំនន់ដីល្បាប់លើ វិសាលភាពធំមួយ។ ការផ្ទុះធ្ងន់ធ្ងរបំផុតកើតនៅឆ្នាំ ១៨១៤ ខណៈពេលបានសម្លាប់មនុស្សអស់យ៉ាងតិច ១២០០នាក់។
ពលរដ្ឋហ្វីលីពីនបន្តរស់នៅបណ្តោះអាសន្នក្នុងជម្រំភៀសខ្លួន។ បញ្ហាសំខាន់បំផុតរបស់ពួកគេគឺ តើពេលណាដែលភ្នំភ្លើង Mayon និង “ចូលដំណេកវិញ”?៕ សូយន