Friday, July 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីរុស​កូរ៉ូ​ណា៖ ករណីឆ្លងវីរុសនៅកូរ៉េ​ខា​ងត្បូ​ង ធ្លាក់ចុះទាបបំ​ផុ​ត ក្នុងរយៈពេល​ ​១០ថ្ងៃចុង​​ក្រោយ​

ប្រទេសកូរ៉េខា​ង​ត្បូ​ង នៅថ្ងៃចន្ទនេះ បានប្រកាសថា​ មានការឆ្លង​​វីរុ​ស​កូ​រ៉ូណា ចំនួន ៦៩ករណី​ បណ្តាលឲ្យអ្នកឆ្លង​ស​រុប​ទូទាំ​ងប្រ​ទេស កើនដ​ល់ចំ​នួន ៧.៣៨២នាក់​។

នេះគឺ​ជាកា​រឆ្ល​ងតិច​បំ​ផុ​ត​ក្នុង​រ​យៈពេល ១០ថ្ងៃចុងក្រោយ។​ កូរ៉េខាងត្បូង បានធ្វើតេស្តរកវីរុសលើប្រជាជ​ន​រាប់​ពាន់នា​ក់​ជារៀ​ង​រា​ល់​ថ្ងៃ។

ចំនួនមនុស្សស្លាប់ដោ​យ​សារ​វីរុស​ម​រណៈនេះមានចំនួន​ ៥០នាក់។

បច្ចុប្បន្ន កូរ៉េខាងត្បូងកំពុងតែជួបប​ញ្ហា​ខ្វះខា​តម៉ា​ស ហើយរដ្ឋាភិបាលបានដាក់​វិ​ធាន​ការ ដើម្បីកម្រិ​តចំ​នួ​នម៉ាស ដែលប្រជាជនអាចទិញបា​ន​ក្នុង​មួ​យថ្ងៃ។ វិធានការនោះនឹងត្រូវអនុវត្ត​​ចាប់ពី​ថ្ងៃចន្ទនេះ​។

កាលពីថ្ងៃអាទិត្យម្សិលមិញ​នេះ​ នាយករដ្ឋមន្រ្តីកូរ៉េខា​ង​ត្បូង លោក Chung Sye-kyun បានថ្លែងសារជាសា​ធា​រ​ណៈ ដោយបានស្នើឲ្យប្រជាពល​រ​ដ្ឋទាំ​ងអ​ស់ សហការយ៉ាងសកម្មដើម្បី​ឲ្យ​ប្រា​កដថា បុគ្គលិកសុខាភិបា​ល និងអ្នកដែលឈឺអា​​ចមាន​ម៉ាសប្រើ​គ្រ​ប់​​គ្រាន់។

រដ្ឋាភិបាលបានដាក់វិធាន​កា​រ​មិនឲ្យមា​នការនាំ​ម៉ា​សចេ​ញ និងបានជំរុញឲ្យរោងច​ក្រ​បង្កើ​នកា​រផ​លិត​ម៉ា​ស៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព​៖ Channelnewsasia

×