ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្តីណែនាំ ស្តីពី ការពង្រឹងវិធានការឆ្លើយតបបន្ទាន់ ក្នុងការបង្ការជំងឺរលាកសួត ដោយកូវីដ១៩ (covid-19) នៅតាមអង្គភាព ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា និងគ្រឹះស្ថានសិក្សាសាធារណនិងឯកជន ។
សកម្មភាពលាងសម្អាតដៃ និងហូបទឹកស្អាត នៅតាមគ្រឹះស្ថានសិក្សា ដើម្បីការពារជំងឺឆ្លង នៅ តាមសាលារៀន។ ត្រូវរៀបចំឲ្យមានប្រព័ន្ធទឹកស្អាត កន្លែងលាងដៃ និងសាប៊ូជាប្រចាំ នៅតាមគ្រឹះស្ថានសិក្សា ដោយច្នៃប្រឌិតទៅតាមលទ្ធភាពជាក់ស្តែងនៅតាមមូលដ្ឋានរបស់ខ្លួន។ ត្រូវសហការយ៉ាងជិតស្និទ្ធជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីឆ្លើយតបបានទាន់ពេលវេលា។ ប្រសិនបើមានជនមានរោគសញ្ញា សង្ស័យដូចជា ក្អក កណ្តាស់ ផ្តាសាយ ហៀរសំបោរឈឺក្បាល ឈឺបំពង់ក ពិបាកដងដង្ហើម រាក ឬក្អួត សូមណែនាំឲ្យទទួលសេវាព្យាបាលនៅមណ្ឌលសុខភាព៕ដោយ៖ កូឡាប