ភ្នំពេញ ៖ វីរុសកូវីដ ១៩ អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ។
វីរុសកូវីដ ១៩ ក៏អាចសម្លាប់មនុស្សបានដែរ បេីយេីងធ្វេសប្រហែស ។
វីរុស កូវីដ ១៩ ក៏អាចអោយមនុស្សជាប់គុកបានដែរ ។
អរគុណសមត្ថកិច្ចដែលបានស្រាវជ្រាវចាប់ជនបំពុលសង្គមបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។ ចាប់ពីពេលនេះតទៅកុំយោគយល់ទៀត ព្រោះការយោគយល់មិនអាចអោយមនុស្សកែប្រែបានទេ ។
បុរសម្នាក់ ឈ្មោះ កូយ សំអាត អាយុ៣៥ឆ្នាំ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន នៅថ្ងៃទី៩ មីនានេះ ករណីញុះញង់ប្រព្រឹត្តបទល្មើសជាអាទិ៍ ពាក់ព័ន្ធនឹងវីរុសកូវីដ-១៩។
ជនសង្ស័យបានសារភាព ថា ពិតជាបានបង្ហោះវីដេអូនេះ ហើយនិយាយបែបនោះមែន។ ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។
នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ កម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានតាមចាប់ខ្លួនបុរសម្នាក់មានឈ្មោះ កូយ សំអាត អាយុ៣៥ឆ្នាំ រស់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយបុរសរូបនេះកាលពីថ្ងៃទី៍៦ មីនាបានបង្ហោះវីដេអូឃ្លីបរបស់ខ្លួននៅលើ Account Facebook ឈ្មោះ «Tep Visal» ករណីញុះញង់ប្រព្រឹត្តបទល្មើសជាអាទិ៍ តាមរយៈវីដេអូឃ្លីបរបស់ខ្លួន លើបណ្តាញសង្គម Facebook ពាក់ព័ន្ធនឹងវីរុសកូវីដថ្មី។
ក្រោយបង្ហោះវីដេអូឃ្លីបខាងលើនេះ សមត្ថកិច្ចបានចាត់ទុកថា ជាករណីញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ ពាក់ព័ន្ធនឹង COVID-19 រហូតតាមស្រាវជ្រាវចាប់ខ្លួនតែម្តង៕ ដោយ៖កូឡាប