ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះបានឲ្យដឹងថា មានការឆ្លងវីរុសកូរ៉ូណាតិចជាង ១៥០ ករណីជាលើកដំបូងក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ។
មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺរបស់ប្រទេសនេះបានឲ្យដឹងថា មានការឆ្លងសរុបចំនួនត្រឹមតែ ១៣១ ករណីប៉ុណ្ណោះកាលពីថ្ងៃចន្ទ។
មានមនុស្សចំនួន ៣នាក់ផងដែរ ស្លាប់ដោយសារវីរុស បណ្តាលឲ្យតួលេខនៃអ្នកស្លាប់សរុបកើនដល់ ៥៤នាក់។
ការឆ្លងចំនួន ១៣១ ករណី បន្ថែម ធ្វើឲ្យតួលេខនៃអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ចំនួន ៧.៥១៣ ករណី។ កូរ៉េខាងត្បូងគឺជាប្រទេសទី ២ ដែលមានករណីឆ្លងវីរុសមរណៈនេះច្រើនបំផុត បន្ទាប់ពីប្រទេសចិន ដែលជាកន្លែងផ្ទុះ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia