Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនស្រី​ក​ត្ត​ញូ បង្ខំចិត្ត​ផ្អាក​ការសិក្សា​ត្រឹម​អាយុ ១១ ឆ្នាំ ដើម្បី​បញ្ច​ក់​អាហារ និង​អៀវ​លើកដាក់​ឪពុក​ពិការ ឃើញ​ហើយ​រំជួលចិត្ត​ណាស់​!

spot_img

​ក្មេងស្រី​ភាគច្រើន​ក្នុង​វ័យ​ប៉ុណ្ណេះ កំពុង​ពេញ​ផ្តោតទៅលើ​ការសិក្សា និង​មាន​ពេលវេលា​សប្បាយៗ​ច្រើន​ជាមួយ​គ្រួសារ​របស់​ពួកគេ ។ ប៉ុន្តែ សម្រាប់​ក្មេងស្រី​អាយុ ១១ ឆ្នាំ ម្នាក់នេះ ដែលមាន​ឈ្មោះថា Marie Roga មកពី​ហ្វីលីពីន ត្រូវ​ចំណាយពេល​ពេញៗ​មួយថ្ងៃ ដើម្បី​មើលថែ​ឪពុក​របស់​នាង​ដែល​ឈឺ ។ ​ឪពុក​របស់​នាង​ត្រូវបាន​ដឹងថា គាត់​មិនអាច​ធ្វើការ​រកស៊ិ​​ចិញ្ចឹម​ខ្លួនឯង​បានទេ ព្រោះ​គាត់​មិនអាច​ចលនា ឬ សូម្បី​និយាយបាន​ផង​នោះ ដូច្នេះ​នាង​ត្រូវ​មើលថែ​គាត់​ជាប្រចាំ​ថ្ងៃ​។​

Roga បាន​ពន្យា​ពេល​ការសិក្សា​របស់​នាង​មួយរយៈ​សិន មុនពេល​នាង​ចាប់ផ្តើម​ដើម្បី​មើលថែ​ឪពុក​របស់​នាង ។ នាង​ជួយ​គ្រា​ឪពុក​ដាក់​រទេះរុញ ទៅកាន់​កន្លែងធ្វើការ​រ​បស់​ម្តាយ​នាង​រាល់ថ្ងៃ ដោយ​មិនដែល​ខកខាន​នោះទេ ។​

​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Reporter’s Notebook បាន​សរសេរ​ឲ្យ​ដឹងថា រឿងរ៉ាវ​របស់​នាង​ត្រូវបាន​ផ្សាយ ហើយ​ចាប់តាំងពី​ពេលនោះ ទទួល​ការ Like រហូតដល់ 7,100 ពី​បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ដែល​បាន​បញ្ចេញមតិ​ផ្សេងៗ​គ្នា ដោយ​ក្នុងនោះ មនុស្ស​ជាច្រើន​បានគិត​អំពី​នូវ​អ្វីដែល​នាង​ត្រូវ​ឆ្លងកាត់ និង​ជូនពរ​ឲ្យ​នាង​មាន​អនាគត​ល្អ ឲ្យ​ស័ក្តិសម​នឹង​អំពើ​ដ៏​ល្អ​របស់​នាង​មាន​ចំពោះ​អ្នកមានគុណ​បែបនេះ​។ ជាមួយគ្នា​នោះ ពួកគេ​ក៏បាន​ផ្តើមគំនិត​គ្នា​បង្កើត​មូលនិធិ ដើម្បី​រៃអង្គាសប្រាក់​ជួយឧបត្ថម្ភ​ដល់​គ្រួសារ​នាង​ផងដែរ ៕

​ប្រែ​សម្រួល​ដោយ​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)

 

spot_img
×