Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូពេទ្យខ្មែរម្នាក់​ បម្រើការងារនៅប្រទេសវៀតណាម សង្ស័យ មានវិជ្ជមាន​ C​OVID-19

spot_img

ភ្នំពេញ៖នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា គ្រូពេទ្យខ្មែរម្នាក់​ ដែលបម្រើការងារនៅប្រទេសវៀតណាម ត្រូវបា​នដា​ក់ឲ្យនៅដោយឡែកនៅ​មន្ទី​រ​ពេ​​ទ្យមួ​យ នៅទីក្រុង​ហាណូយ​ ដែលសង្ស័យគ្រូពេទ្យរូបនោះ មានវិជ្ជមាន​ C​OVID-19 ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៅថ្ងៃទី១០ខែមីនានេះ បានចេញប្រកាសព័ត៌មានថា មានការផ្សព្វផ្សាយតាមបណ្តា​ញ​ស​ង្គម​ អំពីគ្រូពេទ្យខ្មែរម្នាក់​បា​នដា​ក់ឲ្យនៅដោយឡែកនៅ​មន្ទី​រពេ​ទ្យមួ​យ នៅទីក្រុងហាណូយ​​ តាមព័ត៌មាន​ដែល​ទទួ​លបានគឺ​ “He is Cambodian doctor working in Vietnam ( Hanoi), his specialist in ENT, he treated patient confirmed with COVID-19 .he is Quaratin at hospital in HN “។

ប្រភពដដែល បានបន្តថា គាត់ជា​វេជ្ជ​បណ្ឌិ​តខ្មែ​រ​បម្រើការ​ងារនៅ​វៀត​ណាម​ (ហាណូយ)​ គាត់មានឯកទេសខាង​​​ជំងឺ​ ត្រចៀក​ ច្រមុះ​ បំពង់ក​ គាត់បាន​ព្យាបា​លអ្ន​កជំ​ងឺដែលបានបញ្ជាក់ថាមានវិជ្ជមាន​ C​OVID-19 គាត់តម្រូវឲ្យដាក់ដោយឡែកនៅមន្ទីរ​ពេ​ទ្យ​ទី​ក្រុ​ងហាណូ​យ​​ ។ ដូច្នេះគាត់មិនមែនជាគ្រូពេទ្យ​បម្រើការងារនៅពេទ្យស្រុកខ្មែ​រ​ និងរស់នៅស្រុក​ខ្មែរ​ទេ​ ហើយគាត់ពេលនេះមិនមានវិជ្ជ​មា​ន​ COVID-19 ទេ​ គាត់គ្រាន់តែដាក់​ឲ្យ​នៅដោ​យ​ឡែក​ប៉ុណ្ណោះ​ ​៕ដោយ៖កូឡាប

spot_img
×