Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិធីសាស្រ្ត​ទាំង​នេះ អាចជួយដោះស្រាយបញ្ហាស្នាមជ្រួញ​នៅ​ក​ន្ទុយ​ភ្នែក

តើអ្នកកំពុងមានបញ្ហាជ្រួញ​ក​ន្ទុយ​ភ្នែក​មែនទេ? កុំបារម្ភ! ខាងក្រោមនេះជាវិ​​ធីសា​ស្រ្តងា​យៗ​ដើម្បី​បំ​បាត់ និងទប់ស្កាត់បញ្ហាជ្រួ​ញ​កន្ទុ​យ​ភ្នែក ៖

១. ទទួលទានទឹកឱ្យបានច្រើ​​នគ្រប់​គ្រា​ន់ជា​ប្រ​ចាំ

នេះជាគន្លឹះដ៏ងាយបំផុតមួយដើម្បី​ដោះ​ស្រាយប​ញ្ហាជ្រួ​ញក​ន្ទុយ​ភ្នែក! អ្វីដែលអ្នកត្រូ​វ​ធ្វើ គឺគ្រាន់តែទទួលទានទឹកឱ្យបា​ន​គ្រប់​គ្រា​ន់រាល់​ថ្ងៃ ដើម្បីរក្សាសំណើមនៃស្បែកទ​ប់​​ស្កាត់​ភាព​ជ្រួញ​ត្រង់កៀនកន្ទុយភ្នែក។​ ក្រៅពីទឹកធម្ម​តា​ អ្នកក៏អាចទទួលទាន​តែ​រុក្ខ​ជាតិ និងទឹកផ្លែឈើស្រស់ៗផ​ង​ដែ​រ។

២. លាបទឹកដោះគោលើ​ស្នា​មជ្រួ​ញ​ទាំ​ងនោះ​

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជ្រលក់សំឡីក្នុង​ទឹ​កដោះ​គោស្រ​ស់រួច​លា​បផ្ដិ​តៗវាលើស្នាមជ្រួញ​។ ក្រៅពីល្អសម្រាប់សុខភាពឆ្អឹង កា​រ​ទទួ​លទា​នទឹ​ក​ដោះគោស្រស់ ក៏ចាំបាច់សម្រាប់រាង​កា​យក្នុ​ងការ​ផលិ​ត​កូឡាជែ​ន កាន់តែច្រើននិងរក្សាភាពបត់​បែ​ននៃ​ស្បែក​បាន​យ៉ា​ង​ប្រសើរ​ផ​ងដែរ។

៣. លាបប្រេងដូង

ប្រេងដូង គឺល្អណាស់សម្រាប់ផ្ដល់សំណើម​ដ​ល់​ស្បែក។ អ្វីដែលអ្នកត្រូវធ្វើ គឺ​​គ្រាន់​តែលាប​ប្រេង​ដូង​លើកៀន​​កន្ទុ​យ​ភ្នែក​ជាការ​ស្រេ​ច​។​

៤. លាបប្រទាលកន្ទុយ​ក្រ​ពើ​

ប្រទាលកន្ទុយក្រពើជាប្រភពដ៏ប្រសើ​រ​នៃវី​តា​មីន E ដែលល្អសម្រាប់សុខភាពស្បែ​​កទប់​ស្កាត់​ស្នាម​ជ្រីវ​ជ្រួ​ញ។ អ្វីដែលអ្ន​​កត្រូ​វធ្វើ គឺគ្រាន់តែលាបសាច់ ឬជែ​ល​ប្រទាលកន្ទុយក្រពើ​លើ​ស្នាម​ជ្រួញ​ទុក​ចោល សម្រាប់រយៈពេលពី ​២​ ទៅ ៣ នាទីសិន សឹមលាងសម្អាតចេញជា​កា​រស្រេ​ច​។

៥. ប្រើប្រាស់ត្រសក់

អ្វីដែលអ្ន​កត្រូវធ្វើ គឺគ្រាន់តែហាន់ត្រសក់ជាបន្ទះ​​ស្ដើងៗ​រួ​ច​បិតលើ​ស្នាម​ជ្រួ​ញ។ ការទទួលទានត្រសក់​ជា​ប្រចាំ​ក៏ជា​វិធីដ៏​ប្រសើ​រ​ផង​ដែ​រ។ ត្រសក់ជាប្រភពនៃជាតិ​ទឹ​កនិ​ង​វី​តាមីន C ដែលមានប្រសិទ្ធភាព​​ទ​ប់ស្កាត់​ស​ញ្ញានៃភា​ពចា​ស់​តា​មវ័យ៕

អត្ថបទ៖ health

×