Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រធាន CAMSOC លើកទិសដៅឆ្ពោះទៅ ស៊ីហ្គេម លើកទី៣២ , កីឡាករ ​កីឡាការិនីជម្រើសជាតិ​​កម្ពុ​ជា​ ចេញទៅហ្វឹកហាត់នៅ​ប្រ​ទេសចិនមិនទាន់មានប​ញ្ហា​ជំ​ងឺ COVID-19

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ​ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​កា​រ​​ពារជាតិ និងជាប្រធានគណៈកម្មាធិ​កា​រជា​តិ​រៀបចំការប្រកួតកីឡា​អា​ស៊ីអា​គ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC)បានដឹកនាំកិច្ចប្រជុំបូកស​រុ​ប​កា​រងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ​២​០២០ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅវិមានមិត្តភាព។



លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSO​C បានផ្តល់ខ្លឹមសារជា​​រួម ក្រោយកិច្ចប្រជុំនេះ​​ថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្រោ​ម​អ​ធិបតី ដ៏ខ្ពង់ខ្ពស់សម្តេចពិ​ជ័​យ​សេ​នា ទៀ បាញ់ ដោយបង្ហាញនូវលទ្ធផលការ​​ងារក្នុ​ង​ឆ្នាំ​២​០១៩ និងលើកទិសដៅ​​បន្តស​ម្រាប់​ឆ្នាំ២០២០ ក្នុងនោះយើងបានធ្វើតាមសេចក្តីស​ម្រេ​ច​បញ្ជូ​លស​មាស​ភាពប​ន្ថែម ដែលអភិ បាលរាជធានី-​ខេត្ត​ទាំង២​៥ជាអ​នុ​ប្រធាន CAMSOC ដើម្បីបញ្ជ្រាបការគាំទ្រពីដំ​​ណើរកា​រនា​នា​ឆ្ពោះទៅ​ទ​ទួ​ល​រៀបចំធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើ​ក​ទី៣២ នាឆ្នាំ២០២៣។ លោកអគ្គលេខាធិការអះអាងថា​ កិច្ចប្រជុំនេះបាន ប្រព្រឹត្តិទៅដោយរលូន ​ដោ​យសម្តេចពិជ័យសេនា​​ជាប្រ​ធានបា​នបង្ហា​ញ​ចេញនូវសក្តានុពលនៃ​កា​ររៀ​ប​ចំ​ឆ្ពោះទៅ សីហ្គេម ២០២៣នេះ​ទទួ​លបាន​នូវ​ធា​តុចូលសំខាន់ៗ ​និងការសម្រេចមួយចំនួន ដើម្បីបន្ត​កា​រ​អនុវត្តការងារ នៅឆ្នាំ២០២០​នេះ ដោយក្នុងនោះយើងបានរំលេ​ច​នូ​វទិដ្ឋភាពសំខាន់ៗ ដូចជាសមិទ្ធផល ដែលយើងខិតខំធ្វើ​ កាលពីឆ្នាំ២០​​១៩ ដោយបានជួយជ្រោម​ជ្រែ​ង​ដ​ល់ផ្នែ​កជំនាញ ធ្វើជួយជានយោបាយក្នុង​​ការ​ដឹ​ក​នាំ និងជួយដល់សហព័ន្ធ​កី​ឡាជា​តិមួ​យចំ​នួ​ន លើគោលការណ៍ជំរុញការ​​អភិវ​ឌ្ឍ​ជំ​នាញ ដូចជាជួយផ្តល់ថវិកា​​ជាតិ​បន្ថែ​ម​រ​បស់ CAMSOC ក្នុងការចូលរួមការហ្វឹកហាត់​កា​រប្រ​កួត​នានា នៅក្រៅប្រទេស ហើយជាលទ្ធផលដែលទទួ​ល​បាន​ដ៏ធំ​ធេង គឺស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ​ចុ​ង​ឆ្នាំ២០១៩ កន្លងទៅនេះ ដោយសសរស្តម្ភទាំង​បី ​គឺក្រ​សួងអប់​រំ យុវជន និងកីឡា គណៈកម្មាធិការជាតិ​អូ​ឡាំពិ​កម្ពុជា និងសហព័ន្ធកីឡា​ជា​តិ ដែលរួមគ្នាធ្វើកិច្ច​​ការ​នេះ​។

លោក វ៉ាត់ ចំរើន បន្ថែមថា ឆ្នាំ២០២០នេះ ជាគោលការណ៍យុទ្ធសាស្ត្រ ​ក្នុ​ងពេលដែលជំងឺផ្លូវ​ដ​ង្ហើ​ម COVID-19 កំពុងរីករាលដាលនៅលើពិភ​ព​លោ​ក និងប៉ះពាល់ដល់ការចេ​ញ​ទៅ​ហ្វឹកហាត់ក្រៅប្រទេស ដោ​​យ​យើងបានបង្វែរទិសដៅ​ពី​ការ​ហ្វឹ​កហា​ត់​ត្រៀមនៅក្រៅ​ប្រ​ទេស ប្តូរមកហ្វឹកហាត់ក្នុងប្រទេ​ស​ឲ្យបា​ន​ច្រើ​ន​ ហើយជំរុញគ្រូបរទេ​ស​ម​កជួយបង្វឹកដល់ក្រុមជ​​ម្រើសជា​តិនៅ​ក្នុង​ប្រ​ទេ​សវិញ ដោយសម្តេចពិជ័យសេ​​នា ទៀ បាញ់ បានសង្កត់ធ្ងន់ឲ្យគណៈកម្មកា​រ​ជំ​នាញប​ន្ត​និ​រន្តរភាពអភិ​វឌ្ឍ កុំឲ្យពឹងផ្អែកតែទៅលើស្ថានភាពណា​​មួយ​ ដែលមិនអាចទៅ​រួ​ម​ ហើយប្រើប្រាស់យុទ្ធ​សា​ស្ត្រ​ថ្មី​ៗ​។ នៅក្នុងគម្រោង ដែលគាំទ្រឲ្យកីឡាករ ​កីឡាការិនីជម្រើសជាតិ​​កម្ពុ​ជា​ ចេញទៅហ្វឹកហាត់នៅ​ប្រ​ទេសចិន នោះ កាលពីឆ្នាំ២០១៩ ដែលមិនទាន់មានប​ញ្ហា​ជំ​ងឺ COVID-19នោះ គឺពេលនេះ រដ្ឋាភិបាលចិននៅ​តែ​រក្សា​គម្រោ​ង​នេះ នៅឡើយទេ ដោយសង្ឃឹមថា នាខែ​ក្រោយ​ៗនេះ​ប​ញ្ហា​ជំងឺផ្លូវដង្ហើមប្រភេទថ្មី​នេះ​នឹង​ល្អប្រ​សើ​រឡើ​ង​វិញ ហើយយើងនឹង បន្តការហ្វឹកហាត់នៅ​ចិ​ន​៕ដោយ៖កូឡាប

×