Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​ត្រូវ​ដេី​ម​សំ​រ៉ង បាក់​សង្កត់​លេី​ស្លាប់ ពេល​បាននាំគ្នា​ទៅ​កាប់​ដើម​សំ​រ៉ង ដេី​ម្បី​យក​ផ្លែ

spot_img

​កោះកុង​៖ ​តាម​ការរៀបរាប់​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ១២និង៤០​នាទី នា​ថ្ងៃទី​១០ មីនា ២០២០ ជនរងគ្រោះ ឈ្មោះ នាង ប៊ុ​ម​ធឿន ភេទ​ស្រី អាយុ ៥០​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ជី​មាល ឃុំ​អណ្ដូងទឹក ស្រុក​បុ​ទុម​សាគរ បាន​ទៅ​កាប់​ដើម​សំ​រ៉ង ដេី​ម្បី​យក​ផ្លែ ជាមួយ​ប្ដី កូន និង​បង​បង្កើត​សរុប​មាន​គ្នា ៥​នាក់ ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា ​នៅពេល​កាប់​ដើម​សំ​រ៉ង ដួល​ជាប់​ទើ​លើ​ដើមឈើ​មួយទៀត ហើយ​ផ្លែ​សំ​រ៉ង​ជ្រុះ​ពួកគាត់​ក៍​ចូល​រើស​គ្រាប់​សំ​រ៉ង​បាន​បន្ដិច ក៍​ដើម​សំ​រ៉ង​ធ្លាក់​មក​សង្កត់​គៀប​នឹង​ថ្ម បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​ក្រោយមក​ពួកគាត់ បាន​ដឹក​សាកសព​ជនរងគ្រោះ យកមក​ផ្ទះ​។

​នៅពេល​កម្លាំង​យេី​ង​បានទទួល​ព័ត៌មាន ក៏បាន​សហការ​ជាមួយ អាជ្ញាធរ និង​គ្រូ​ទេ​ព្យ​មណ្ឌល​សុខភាព​អណ្ដូងទឹក ចុះ​ត្រួត​ធ្វេី​កោសល្យវិច័យ ក្រោយពេល​ពិនិត្យ​រួច បាន​បញ្ជាក់ថា សព​រងគ្រោះ ពិតជា​ស្លាប់​ដោយ​សារ ដេី​ម​ឈេី​សង្កត់​ពិតប្រាកដ​មែន​។

​បច្ចុប្បន្ន សព​រងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ដោយ​៖​កូ​ឡាប​

spot_img
×