Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ២ខ្នងនៅឃុំកោះមិត្ត រងរបួសម្ចាស់ផ្ទះ១នាក់រលាកពេញខ្លួន

ស្រុកកំពង់សៀម៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០ វេលាម៉ោង ១៥និង០០ នាទី មានករណីអគ្គិភ័យ ១កើតឡើងនៅចំណុចភូមិស្វាយជ្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម បណ្ដាលឱ្យ​ឆេះផ្ទះ​ចំនួន ២ខ្នង និងខូចខាតសម្ភារៈប្រើប្រាស់មួយចំនួន។

ម្ចាស់ផ្ទះទី១ ម្ចាស់ឈ្មោះ ហេង អ៊ាន អាយុ ៧០ឆ្នាំ ភេទប្រុស (ពោះម៉ាយ) មានទំហំ 8×16 ម៉ែត្រ ផ្ទះឈើប្រក់ក្បឿង។

ខូចខាតឆេះ ស្រូវចំនួន ៣រទេះគោ, សម្ភារៈ និង ឯកសារមួយចំនួនទៀត ។ ហើយក៏ឆេះរាលដាលដល់ផ្ទះ ប្រជាពលរដ្ឋក្បែលនោះ ១ផ្ទះទៀត។

ម្ចាស់ផ្ទះទី២ ម្ចាស់ឈ្មោះ កែវ ណារិន អាយុ ៥០ឆ្នាំ (ប្តី) និង (ប្រពន្ធ) ឈ្មោះញឹប ឆេងហន់ អាយុ៤៥ឆ្នាំ ដែលមានទំហំ 7×20ម៉ែត្រ ផ្ទះឈើប្រក់ក្បឿង។

រងរបួសម្ចាស់ផ្ទះ១នាក់ ឈ្មោះ កែវ ណារិន របួសមួយចំហៀងខ្លួន ។ ខូចខាតសម្ភារ និង ឯកសារមួយចំនួនទៀត។

មូលហេតុបណ្ដាមកពីឆ្លងចរន្តអគ្គិសនី (បង្កដោយផ្ទះទី១ ឆេះឆ្លងរាលដាលទៅផ្ទះទី២) ។

ក្រោយពីបានទទួលព័ត៌មានភ្លាមលោកអ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំសមត្ថកិច្ចជំនាញ សហការជា​មួយប្រជាការពារនិងប្រជាពលរដ្ឋ ពន្លត់ភ្លើងឲ្យរលត់ជាស្ថាពរ ដោយបានប្រើប្រាស់ឡានទឹកចំនួន ៤គ្រឿង និងប្រើប្រាស់ទឹកអស់ ១១ រថយន្ត ៕ ដោយ ៖ បញ្ញាស័ក្តិ

×