បន្ទាយមានជ័យ ៖ សិស្សានុសិស្សនៅវិទ្យាល័យជប់វារី ស្រុកព្រះនេត្រព្រះ កាលពីថ្ងៃទី១៦ ខែមករាឆ្នាំ២០១៨ បានទទួលការផ្សព្វផ្សាយពីមន្ត្រីកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យដែលលើកបង្ហាញពីពីផលប៉ះពាល់នៃចំណីអាហារដែលហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព។
មន្ត្រីជំនាញកាំកុងត្រូលសាខា ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់លោក ស៊ាន ស៊ីណាត ប្រធានសាខា ក្រោមការសំរបសំរួលពីលោក តេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូង សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងកម្លាំងនគរបាល ប្រឆាំងបទល្មើសេដ្ឋកិច្ច។
លោក ហុង លៀង អនុប្រធានសាខាកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យបានចុះធ្វើការអប់រំនិងផ្សព្វផ្សាយពីផលប៉ះពាល់នៃការទទួលទានចំណីអាហារដែលហួសកាលបរិច្ឆេទនិងទំនិញខូចគុណភាពដល់សិស្សានុសិស្សជិត៧០០នាក់ក្នុងវិទ្យាល័យជប់វ៉ារីស្រុកព្រះនេត្រព្រះ។
លោកនិយាយបន្តថា ៖ ការចុះផ្សព្វផ្សាយអប់រំធ្វើឡើងបន្ទាប់ពីមើលឃើញថា មានអ្នកលក់ក្នុងសាលារៀនមួយចំនួននៅតែយកផលិតផលចំណីអាហារហួសសុពលភាពប្រើប្រាស់នឹងខូចគុណភាពមកលក់អោយសិស្សទទួលទាន។
លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានអោយដឹងបន្ថែមថា ៖ ផ្សព្វផ្សាយនេះមានដើម្បីផ្តល់នូវចំណេះដឹងនិងវិធានការការពារក្នុងទិញផលិតផលចំណីអាហារមកទទួលទានពិសេសបង្ការហានិភ័យផ្សេងៗដែលផ្តើមឡើងពីចំណីអារហារ។
ខណ:នោះថែរ មន្ត្រីជំនាញនិងមន្ត្រីសហការបានធ្វើការដកហូតផលិតផលចំណីអាហារ មានកំទេចមីកញ្ចប់និងទឹកក្រូចដបហួសសុពលភាពជាច្រើនដបពីអ្នកលក់ក្នុងសាលារៀនមួយនេះដាក់និងបើកលក់រាយអោយសិស្ស។លោកក៏បានធ្វើការអប់រំអោយអ្នកលក់បញ្ឈប់ទិញមកលក់អោយសិស្សតទៅទៀត និងបង្រៀនពួកគាត់អោយចេះមើលថ្ងៃខែផលិតនិងថ្ងៃខែផុត កំណត់ប្រើប្រាស់។
ក្នុងពិធីផ្សាយជាមួយសិស្សានុសិស្ស លោកអនុប្រធានម្នាកទៀត សាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យបានហាមផ្តាច់មិនអោយទិញផលិតផលចំណីអាហារណាដែលហួសសុភាពប្រើប្រាស់ ឡើយ។
លោកបន្តថាចំពោះអាហារដែលហាមឃាត់ទាំងនេះបើសិនជាយើង ទទួលទានវាគឺវាអាចធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពនឹងអាចអោយយើងស្លាប់បាន៕ ដោយ ៖ បន្ទាយ