Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ កូរ៉េខាងត្បូង​មា​ន​អ្ន​កឆ្ល​ងជិត ៨.០០០នាក់ និងស្លាប់ ៦០នាក់

ប្រទេសកូរ៉េខាងត្បូង ​បា​នប្រ​កា​សថា ការឆ្លងវីរុសកូរ៉ូណាថ្មីនៅថ្ងៃពុធ​​នេះ ​បានកើនឡើងខ្លាំងជាលើក​​ដំបូ​ង ក្នុងរយៈពេល ៥ថ្ងៃចុងក្រោយ ក្រោយ​អា​ជ្ញាធ​រ​​ប្រទេ​សនេះ សម្តែងក្តីសង្ឃឹមថា​ ​នឹងអាចគ្រប់គ្រងការរី​ក​រា​ល​ដា​លបា​ន​។

កូរ៉េខាង​ត្បូង គឺជាប្រទេសទី ២ ដែលមានការផ្ទុះ​វី​រុ​សកូ​រ៉ូណា​ខ្លាំង​ប​ន្ទា​ប់​​ពីចិ​ន និងកំពុងស្ថិតក្នុងចំណោ​ម​ប្រទេ​ស ដែលមានការឆ្ល​ង​ខ្លាំង។ ប្រទេស ២ទៀតដែលមានការ​ឆ្ល​ង​ខ្លាំ​ង ​និងអ្នកស្លាប់​ច្រើ​ន​មា​នដូចជា អ៊ីតាលី និងអ៊ីរ៉ង។

កាលពីថ្ងៃអង្គារ ​កូ​រ៉េខាង​ត្បូ​ងបាន​ប្រ​កាសថា​មាន​អ្នក​ឆ្ល​ងថ្មី​ចំនួន ២៤២នាក់បន្ថែម បណ្តា​ល​ឲ្យតួលេខនៃអ្នកឆ្លងសរុបកើ​ន​ដ​ល់ចំនួន ៧.៧៥៥នាក់។

ចំណែកចំនួនអ្នកស្លាប់​ ​កើន​ដល់ ៦០នាក់ ក្រោយពេលមានអ្នកស្លាប់ថ្មី​ប​ន្ថែ​ម​ចំនួន ៦នាក់ទៀត។

សូមបញ្ជាក់ថា ​កា​រឆ្លងរីករាលដា​ល់​ចំនួន ៦០ភាគរយគឺទាក់ទងទៅ​នឹ​ងព្រះ​វិហារគ្រឹស្តសាស​នា Shincheonji៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

×