នៅកណ្តាលមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏អ៊ូអរនាប្រទេសម៉ាឡេស៊ី និងចំផ្លូវដើរចេញចូលផងនោះ ស្រាប់តែបុរសម្នាក់នៅសុខៗឈរនឹងថ្កល់មួយកន្លែងដូចជាបដិមាករ។ អ្នកនៅជិតៗនោះ គិតថា គាត់កំពុងលេងល្បែង ឬធ្វើពុត ដើម្បីអ្វីមួយ… លុះត្រាឃើញយូរដូច្នេះពេកទើបនាំគ្នាចូលទៅកៀក ទើបឃើញផ្ទៃមុខគាត់ “ត្រជាក់ស្រេប” ពុំមានប្រតិកម្មអ្វីទាំងអស់។
ភ្លាមៗនោះគេទូរស័ព្ទហៅក្រុមសង្គ្រោះ។ តែពិតជាអនិច្ចា! ពេលក្រុមសង្គ្រោះ និងប៉ូលិសមកដល់ពិនិត្យឃើញថា គាត់បានស្លាប់ហើយ ហើយក៏នាំគ្នាសែងដាក់លើរថយន្តសង្គ្រោះ។
អ្នកនៅជិតៗនោះពិតជាស្មានពុំដល់ថា គាត់បានស្លាប់… ឈរបែបនេះ!
បុរសអភ័ព្វត្រូវបានលើកដាក់រថយន្ត សង្គ្រោះយកទៅពិនិត្យធ្វើកោសល្យវិច្ច័យ។
អ្នកទាំងឡាយលើកយោបល់ដូចៗគ្នាថា ៖ ការស្លាប់ជារឿងធម្មតាក្នុងវាលវដ្តសង្ខារនេះ តែស្លាប់ដោយឈរនឹងថ្កល់យ៉ាងនេះ វាពិតជារឿង… កម្រស្ទើរពុំដែល… ប្រទះ៕ មែនទេប្រិយមិត្ត!
ចន្ទ្រា