ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី១៦ខែមករាឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ការដាក់ ការទទួល និងការដោះស្រាយបណ្ដឹង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០១៨។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ដែលមានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែធ្នូ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានទទួលបានពាក្យបណ្ដឹង សរុប១៥០បណ្ដឹង។ គណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យបណ្តឹងចំនួន១២៣បណ្តឹង គណបក្សខ្មែររួបរួមជាតិចំនួន១០បណ្តឹង និងគណបក្សហ្វ៊ុនស៊ិនប៉ិចចំនួន១៧បណ្តឹង។
តាមរបាយការណ៍របស់នាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្មនៃគ.ជ.ប. កាលពីថ្ងៃទី១៥ខែមករាឆ្នាំ២០១៨ បណ្ដឹងទាំងនោះ មានបណ្តឹងតវ៉ាចំនួន ១៤៩បណ្ដឹងនិងបណ្តឹងជំទាស់ចំនួន១បណ្តឹង។ ក្នុងចំណោមបណ្តឹងទាំងអស់ខាងលើ គធ.ខប បានសម្រេច យល់ព្រមតាមពាក្យបណ្តឹង ចំនួន១៤៤បណ្តឹង ចារបដិសេធចំនួន ១បណ្ដឹង លិខិតជូនដំណឹង ៣បណ្ដឹង និងបណ្ដឹងសុំដកពាក្យបណ្ដឹងចំនួន ២បណ្ដឹង។ ចំពោះការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងនៅ គ.ជ.ប និងនៅក្រុមប្រឹក្សាធម្មនុញ្ញ មិនមាននោះទេ៕ ដោយ៖បញ្ញាស័ក្តិ