តាកែវ៖ ឈើក្រញូងមានទំងន់ជិត ២តោន ដែលជនខិលខូចក្រុមឈ្មួញច្រកស្បោងរួចបំរុងយកទៅលក់នៅក្រៅប្រទេស ត្រូវបានកំលាំងប៉េអ៊ឹមខេត្តតាកែវធ្វើការបង្ក្រាបក្នុងទីតាំងផ្ទះស្តុកឈើមួយកន្លែងនៅឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ កាលពីថ្ងៃទី ១៦ មករា ២០១៨ ។សូមបញ្ចាក់ផងដែរថា ការឈានដល់ការបង្ក្រាបទីតាំងស្តុកឈើនេះ គឺមានការចូលរួមសហការជាមួយនិងកងកំលាំងអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធីច្បាប់ដោយលោក ជីវ ចាន់តារា ព្រះរាជ្ញាអមសាលាដំបូងខេត្តតាកែវ ។
លោក ង៉ែត ចាន់ធី មេបញ្ជាការរកងរាជអាវុធហត្ថខេត្តតាកែវដែលបានដឹកនាំមន្ត្រីអាវុធហត្ថចុះទៅបង្ក្រាបទីតាំងស្តុកឈើគ្រញូងបានថ្លែងអោយដឹងថា ការចុះទៅបង្ក្រាបឈើគ្រញូងទាំងយប់នេះគឺមានការសម្របសម្រួលនីតិវិធីដោយលោកជីវ ចាន់តារា ព្រះរាជអាជ្ញាខេត្តតាកែវ ដោយមន្ត្រីរបស់លោកបានធ្វើការរឹបអូសឈើគ្រញូងដែលឈ្មួញខិលខូចបានកាត់ជាកង់ៗដាក់ក្នុងបាវស៊ីម៉ង់ប្រមាណ៨០បាវ ហើយបើគិតជាទម្ងន់គឺមានទម្ងន់ប្រមាណជិត២តោន។ឈើទាំងអស់នេះត្រូវក្រុមឈ្មួញបំរុងនាំចេញទៅលក់នៅប្រទេសវៀតណាម។
លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តបានមានប្រសាសន៏បន្តថា ឈើគ្រញូងដែលបង្ត្រាបបានត្រូវបានបញ្ជូនមករក្សាទុកជាបណ្ដោះអាសន្ននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវដើម្បីធ្វើការថ្លឹងទម្ងន់ ដោយមានការចូលរួមពីលោកព្រះរាជអាជ្ញា មន្ត្រីខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត ។ បន្ទាប់ពីថ្លឹងទម្ងន់រួចហើយ មន្ត្រីកងរាជអាវុធហត្ថនិងបំពេញសំណុំបែបបទបញ្ជូនទៅរដ្ឋបាលព្រៃឈើដើម្បីចាត់ការជាបន្តទៅទៀត។ ដោយឡែកអ្នកពាក់ព័ន្ធនិងឈើគ្រញូងនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនដើម្បីផ្តន្ទាទោសទៅតាមច្បាប់៕ តាកែវ