Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គង់ ច័ន្ទស្រីមុំ លក់​បាន​សិទ្ធិចែកចាយ​បាន​ប្រាំ​សាខា គ្រោង​បើក​លក់​ខ្លួន​ឯង​បន្តទៀត​

spot_img

ភ្នំពេញ​-​ក្រោយពេល​ដែល​តារា​សម្តែង នាង គង់ ច័ន្ទ​ស្រីមុំ ដណ្តើម​បាន​ទីផ្សារ​ខ្ពស់​ក្នុង​មុខ​ជំនួញ​លក់​ផលិតផល​ថែរក្សា​សម្ភស្ស ជ្រកក្រោម​ស្លាក​យីហោរ​ផ្ទាល់ខ្លួន ឈ្មោះថា “MOMO BY SREYMOM” ការប្រកាស​លក់​សិទ្ធ​ចែកចាយ​បន្ត​ភ្លាមៗ ក៏​ទទួលបាន​ជោគជ័យ​ខ្ពស់ ស្របពេល​ដែល​មាន​អតិថិជន​របស់ MOMO មាន​ការកើនឡើង ទាំង​បណ្តា​ខេត្ត​ក្រុង​។

គ្រា​នេះ​ហើយ​ទើប​ធ្វើឲ្យ គង់ ច័ន្ទ​ស្រីមុំ លក់​សិទ្ធ​ចែកចាយ​ជា​បន្តបន្ទាប់​រហូត​បាន ប្រាំ​សាខា សរុប​ទាំង​ខេត្ត​នឹង​ក្រុង​។ ថ្វីត្បិតតែ​ជោគជ័យ​លក់ដាច់ ជា​ហូរហែរ តែ គង់ ច័ន្ទ​ស្រីមុំ បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​សាខា​ទី​៥​នៅ​ខេត្ត​កំពង់ចាម​ថា “​រហូតមកដល់​ពេលនេះ អតិថិជន​របស់ ម៉ូ​ម៉ូ មិន​ថមថយ​ទេ ប៉ុន្តែ​ខ្ញុំ​ឈប់​លក់​សិទ្ធ​ចែកចាយ​ហើយ គឺ​បញ្ចប់​ត្រឹម​សាខា​ទី​ប្រាំ​នៅ​កំពង់ចាម​នេះ តែម្តង ប៉ុន្តែ នៅ​ខែ​ក្រោយ​ខ្ញុំ​នឹង​បន្ត​នៅ​ខេត្ត​បាត់ដំបង ដោយ​មើល​ការខុសត្រូវ​ខ្លួនឯង​”​។

សូមបញ្ជាក់​ថា ហាង​លក់​ផលិតផល​ថែរក្សា​សម្រស់ MOMO BY SREYMOM សាខា​កំពង់ចាម ត្រូវ​បាន​លក់​សិទ្ធ​ចែកចាយ​ឲ្យ​តារា​សម្តែង​លោក ពិន សុធន និង លោក គង់ ចាន់​អេង ខណៈ​ដែល​អ្នក​ទាំង​ពីរ​គឺជា​មិត្ត​ភ័ក្រជិតស្និទ្ធ ដែល​គង់ ច័ន្ទ​ស្រីមុំ និង គីម សីហា សម្រេចចិត្ត​ផ្តល់ជូន​ចុងក្រោយ​គេ ដល់​អ្នក​ទាំង​ពីរ មុនពេល​ដែល តារា​សម្តែង​មួយគូ​នេះ ប្រកាសថា ឈប់​លក់​សិទ្ធ​បន្តទៀត​៕ ដោយ​-​គីម ស្រីរ័ត្ន​

spot_img
×