Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៨ ខែមករា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំជូត ៖ រាសី​ស្រុតចុះ​។ អ្នក​ឆ្នាំជូត​ត្រូវ​ប្រយ័ត្នប្រយែង ព្រោះ​មាន​គូសត្រូវ​ចង់​ផ្តួលរំលំ ការងារ​នឹងមាន​លំបាក ត្រូវ​ត្រៀម​ផ្លូវចិត្ត​ប្រឈម​ចៀសវាង​អកម្ម​។ ថ្ងៃនេះ​មិនត្រូវ​សង្ឃឹម​ទៅលើ​ខ្ទង់​ចំណូល​ថែម​។ មនោសញ្ចេតនា កុំ​យក​ភាព​មួរ​ម៉ៅ​ពី​ក្រៅ​ចូល​ក្នុងផ្ទះ​នាំ​ឲ្យ​ឥទ្ធិពល​ដល់​បរិយាកាស​គ្រួសារ​។ ទិស​នាំ​លាភ ទិសនិរតី តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំវក​៕

​ឆ្នាំឆ្លូវ ៖ រាសី​ស្រុតចុះ​។ សភាព​ផ្លូវចិត្ត​របស់​អ្នក​មិនល្អ​ធ្វើ​ឲ្យ​ឥទ្ធិពល​ដល់​ការងារ​ប្រឹងប្រែង​ស្មារតី ត្រិះរិះ​សកម្ម ប្រមូលផ្តុំ​ធ្វើការ​ងារ​ឲ្យ​បានល្អ​។ ថ្ងៃនេះ​អ្នកនឹង​ជួប​ការលំបាក​អំពី​លុយកាក់​។ មនោសញ្ចេតនា អ្នក​ងាយ​មួរ​ម៉ៅ គ្មាន​ហេតុផល ដោយសារ​កំហុស​តូច​មួយ​របស់​គូស្នេហ៍​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសនិរតី​។ ពណ​នាំ​សំណាង ពណ៌​ខ្មៅ​។ អ្នកយក​អាសារ​ឆ្នាំជូត​៕

​ឆ្នាំខាល ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​រីកចម្រើន​ល្អប្រសើរ អ្នក​រៀនសូត្រ​ប្រឡងប្រជែង​នឹង​ទទួលបាន​លទ្ធផល​ខ្ពស់​។ ថ្ងៃនេះ​រក​អ្វី​ក៏​កាក់កប មានឱកាស​ទទួល​លាភ​ចូល​ផ្ទះ​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​មានឱកាស​ស្គាល់​មិត្តភក្តិ​ថ្មីៗ អាច​ចាប់ផ្តើម​ស្វែងយល់​ចិត្ត​គ្នា អ្នកមាន​គូ​ហើយ​មាន​ភាព​រកាំរកូស​នឹង​គ្នា​ឈានដល់​ការ​តមមាត់​តម​ក​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំថោះ រាសី​ឡើង​ខ្ពស់​។ ការងារ​អំណោយផល​ល្អ គ្រប់​ផែនការ​សុទ្ធតែ​រលូន និង​មាន​ទិន្នផល​ខ្ពស់ ថ្ងៃនេះ​អ្នកមាន​ឱកាស​ពង្រីក​បុព្វហេតុ​។ មានឱកាស​រកប្រាក់​ច្រើន លាភ​ចូល​ដល់ផ្ទះ​។ មនោសញ្ចេតនា ល្អប្រសើរ​រឹងមាំ​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំរោង ៖ រាសី​ស្រុតចុះ​។​សភាព​ផ្លូវចិត្ត​មិនល្អ ងាយ​កើតមាន​ការប៉ះទង្គិច​ពា​ក្យ​សម្តី​ជាមួយ​មនុស្ស​គ្រប់គ្នា​មិន​អំណោយផល​ល្អ​ដល់​ខ្លួនឯង​។ ចាយវាយ​ត្រូវ​ផ្អែកទៅលើ​ចំណូល កុំ​ខ្ចីបុល​អ្នកដទៃ​។ មនោសញ្ចេតនា អ្នក​ឆាប់​ឆេវឆាវ ធ្វើ​ឲ្យ​ទំនាក់ទំនង​ជាមួយ​គូស្នេហ៍​មាន​ភាព​តានតឹង​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង​ពណ៌​ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំម្សាញ់ ៖ រាសី​ឡើង​ខ្ពស់​។ មាន​ព័ត៌មាន​រីករាយ និង​ឱកាសល្អ​ច្រើន​មកដល់​អ្នក ប៉ុន្តែ​ត្រូវ​ប្រយ័ត្នប្រយែង​ក្នុង​ទំនាក់ទំនង​សហប្រតិបត្តិការ​។ ថ្ងៃនេះ​រកស៊ី​ជួញដូរ​អ្វី​ក៏​កាក់កប ចំណូល​ចូល​សន្ធឹក​។ មនោសញ្ចេតនា ពេលទំនេរ​គួរ​ឧស្សាហ៍​នាំ​គូស្នេហ៍​ទៅ​ដើរ​កំសាន្ត​ដើម្បី​ពង្រឹង​មនោសញ្ចេតនា​ឲ្យ​រឹងមាំ​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង​ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំថោះ​៕

​ឆ្នាំមមី ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ការប្រកួតប្រជែង​កាន់តែ​ធំ​របស់​គូសត្រូវ​កាន់តែ​ជួយ​ឲ្យ​អ្នកមាន​បន្ថែម​ថាមពល​ប្រយុទ្ធ និង​ដណ្តើមបាន​ស្នាដៃ​ខ្ពស់​។ រាល់​ខ្ទង់​វិនិយោគ​សុទ្ធតែ​ផ្តល់​ចំណេញ​យ៉ាង​ល្អ​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​មានឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត អ្នក​ទាំង​២​ចុះសម្រុង​គ្នា​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​, បៃតង​។ អ្នក​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំមមែ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ថ្នាក់លើ​ស្រឡាញ់​ពេញចិត្ត អាច​ប្រគល់​ភារកិច្ច​សំខាន់ៗ​ឲ្យ​គ្រប់គ្រង ត្រូវ​ខំប្រឹងប្រែង​បំពេញ​ឲ្យ​បានល្អ​។ ថ្ងៃនេះ​អ្នកធ្វើ​ជំនួញ​ជួញដូរ​នឹង​ជោគជ័យ​បំផុត​។ មនោសញ្ចេតនា ទោះបី​មើល​ពី​ក្រៅ​ហាក់​ធម្មតា តែ​ការពិត​មាន​បង្កប់​ទំនាស់​ក្នុង​ចិត្ត​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង​ពណ៌​ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំវក ៖ រាសី​ល្អ​មធ្យម​។ ការងារ មានឱកាស​ល្អ ដើម្បី​ពង្រីក​ចំណូលចិត្ត​របស់ខ្លួន អាច​បញ្ចេញស្នាដៃ​ឲ្យ​គ្រប់គ្នា​បានឃើញ និង​កោតសរសើរ ។ ថ្ងៃនេះ​សមស្រប​សម្រាប់​ការបណ្តាក់ទុន​រកស៊ី​។ មនោ​ញ្ចេ​ត​នា ភាពស្រពេចស្រពិល​មិន​ច្បាស់លាស់​របស់​អ្នក​គឺជា​មូលហេតុ​ធ្វើ​ឲ្យ​ទំនាក់ទំនង​មនោសញ្ចេតនា​នៅ​ទ្រឹង​មួយកន្លែង​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំរកា ៖ រាសី​ស្រុតចុះ​។ ការងារ ត្រូវ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​ដើម្បី​បញ្ចៀស​ទំនាស់​។ ចេញ​ក្រៅ​មិនត្រូវ​ដាក់​តាម​ខ្លួន​ច្រើន​នូវ​លុយកាក់ ឬ​ទ្រព្យសម្បត្តិ​មានតម្លៃ​។ មនោសញ្ចេតនា ការយកចិត្តទុកដាក់​ដ៏​ស្មោះត្រង់​របស់​អ្នកមាន​ប្រសិទ្ធភាព​ជាង​ពាក្យសម្តី​ផ្អែមល្ហែម​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នកយក​អាសា ឆ្នាំម្សាញ់​៕

​ឆ្នាំចរ ៖ រាសី​ល្អ​មធ្យម​។ ការងារ ភាព​អំណត់​សកម្ម​នឹង​ការងារ​របស់​អ្នក​ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់ នឹងមាន​ឱកាស​ពង្រីក​ស្នាដៃ​របស់ខ្លួន​។ ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​ល្អ​ក្នុងការ​ស្វែងរក​លាភ ត្រូវ​ក្តាប់​ឱកាស​ឲ្យ​បាន​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​គួរ​ព្យាយាម​ចូលរួម​សកម្មភាព​កំសាន្ត​ជាមួយ​មិត្តភក្តិ​ខុស​ភេទ​ឲ្យ​បាន​ច្រើន ដើម្បី​បង្កើន​ចំណងមិត្តភាព​។ ទិស​នាំ​លាភ​ទិស​ត្បូង តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំវក​៕

​ឆ្នាំកុរ ៖ រាសី​ស្រុតចុះ​។ ការងារ​មានរឿង​មិន​សប្បាយចិត្ត ប្រឈមមុខ​ជាមួយ​ការលំបាក មិនអាច​ដោះស្រាយ​កើត ត្រូវ​សម្រួល​អារម្មណ៍​ឡើងវិញ​។ ប្រសិន​មាន​គោលដៅ​ធំ​ដូចជា​ទិញ​ផ្ទះ ទិញ​រថយន្ត ចាំបាច់​ត្រូវ​ប្រឹងប្រែង​ជាងនេះទៀត​។ មនោ​ញ្ចេ​ត​នា ប្តី​ប្រពន្ធ​មានរឿង​អាក់អន់ចិត្ត​គ្នា​បន្តិចបន្តួច ត្រូវ​ខំ​សម្របសម្រួល​កុំ​បង្ក​ទៅជា​រឿង​ធំ​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាង​និរតី​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំថោះ​៕​

spot_img
×