Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការសម្រេចចោទប្រកាន់ ព្រះសង្ឃ ប៊ុត ប៊ុនតិញ លោក ប៉ា ងួនទៀង និងលោក មឿន តុលា ពីបទរំលោភលើទំនុកចិត្តរឿងលុយបុណ្យសពលោក កែម ឡី

ភ្នំពេញ៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង បានសម្រេចចោទប្រកាន់ព្រះតេជគុណ ប៊ុត ប៊ុនតិញ លោក ប៉ា ងួនទៀង និងលោក មឿន តុលា អតីតអ្នកកាន់មូលនិធិបុណ្យសព លោក កែម ឡី ពីបទ រំលោភទំនុកចិត្ត តាមមាត្រា ៣៩១ និង ៣៩២ នៃក្រមព្រហ្មទណ្ឌ។

ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួររបស់លោក គុជ គឹមឡុង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ បានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យសំណុំរឿង និងភស្តុតាងដែលបានដាក់ដោយ លោក ពេជ្រ ស្រស់ លោកក៏បានសម្រេចចោទប្រកាន់បុគ្គលទាំង ៣អង្គ/រូបនេះ ពីបទរំលោភលើទំនុកចិត្ត ហើយក៏បានបញ្ជូនសំណុំរឿងទៅកាន់ ចៅក្រមស៊ើបសួរផងដែរ។ លោក គុជ គឹមឡុងបានបញ្ជាក់ថា ព្រះតេជគុណ ប៊ុន ប៊ុនតិញ លោក ប៉ា ងួនទៀង និងលោក មឿន តុលា ត្រូវដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ និងក្រោមការឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបង្ការ ឬ បញ្ចប់បទល្មើសកុំឲ្យកើតមានជាថ្មី និងធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី៕ ដោយ៖បញ្ញាស័ក្តិ

×