ឆ្នាំជូត ៖ រាសីស្រុតចុះ។ ការងារមិនបានល្អប្រសើរ មានរឿងរំខានចិត្តជាច្រើន ត្រូវប្រុងប្រយ័ត្នកុំឲ្យមានកំហុសកើតឡើង។ ថ្ងៃនេះពុំសមប្រកបសម្រាប់ការបញ្ចេញទុនរកស៊ី ព្រោះប្រឈមនឹងការខាតបង់។ មនោសញ្ចេតនា ត្រូវប្រយ័ត្នពាក្យសម្តី ព្រោះវាអាចជាដើមចមនាំឲ្យមនោសញ្ចេតនាអ្នកទាំង២ ត្រូវរង្គោះរង្គើ។ ទិសនាំលាភ ទិសឦសាន តំណមទិសខាងត្បូង។ ពណ៌នាំសំណាងពណ៌លឿង។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំឆ្លូវ ៖ រាសីស្រុតចុះ។ ការងារងាយបរាជ័យដោយសារភាពឆេវឆាវរបស់អ្នកចាំបាច់ត្រូវនឹងនរ ប្រមូលផ្តុំចិត្តគំនិតទើបគ្រប់យ៉ាងអាចប្រព្រឹត្តទៅរលូន។ ហិរញ្ញវត្ថុ ធម្មតា ពុំមានឱកាសរកបន្ថែម។ មនោសញ្ចេតនា ត្រូវចេះបង្កើតភាពភ្ញាក់ផ្អើលក្នុងទំនាក់ទំនងអ្នកទាំង២ ទើបស្នេហាកាន់តែកក់ក្តៅ។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង។ ពណនាំសំណាង ពណ៌ខ្មៅ។ អ្នកយកអាសារឆ្នាំជូត៕
ឆ្នាំខាល ៖ រាសីល្អមធ្យម។ ការងារអាស្រ័យដោយសមត្ថភាពការទូតរបស់ខ្លួន អ្នកនឹងមានឱកាសបានថ្នាក់លើស្រឡាញ់ពេញចិត្ត អតិថិជនគាំទ្រ។ ថ្ងៃនេះមិនសមស្របសម្រាប់ការវិនិយោគ ដោយប្រថុយប្រថាន គួរឲ្យល្មមនឹងសមត្ថភាពខ្លួន។ មនោសញ្ចេតនា ល្អប្រសើរមានភាពសុខដុមនឹងគ្នា។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងលិច។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំថោះ រាសីល្អមធ្យម។ ការងារ មានឱកាសសហការជាមួយដៃគូថ្មី កុំបោះបង់ឱកាស។ ទម្លាប់ចាយប្រាក់មិនដឹងមុខមាត់ធ្វើឲ្យអ្នកត្រូវខ្វះខាតជាប្រចាំ។ មនោសញ្ចេតនា ពេលឯកោ ទើបអ្នកយល់ និងឲ្យតម្លៃពេលវេលាជួបជុំគ្នាប្រកបដោយសុភមង្គល។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំមមែ៕
ឆ្នាំរោង ៖ រាសីស្រុតចុះ។ ការងារ គ្រប់ផែនការសុទ្ធតែរីកចម្រើនល្អ ជួបការលំបាកតែងមានអ្នកជួយ។ ថ្ងៃនេះយីអ៊ុនកំពុងធ្លាក់ចុះ មិនសមស្របសម្រាប់ការវិនិយោគ។ មនោសញ្ចេតនា គួរនិយាយប្រាប់គូស្នេហ៍ឲ្យយល់នូវអ្វីដែលអ្នកកំពុងរងសម្ពាធ កុំឲ្យគេមានអារម្មណ៍មិនល្អចំពោះអ្នក។ ទិសនាំលាភទិសខាងត្បូង តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំម្សាញ់ ៖ រាសីស្រុតចុះ។ ការងារ ងាយមានដំណឹងទៅបេសកកម្ម ឬប្តូរការងារថ្មី ថ្ងៃនេះមានផលល្អសម្រាប់ការចរចា។ ពុំមានសំណាងត្រូវឆ្នោត ដូច្នេះកុំប្រថុយលេងឲ្យសោះ។ មនោសញ្ចេតនា ពេលវេលាមួយផ្នែកធំរបស់អ្នក គឺសម្រាប់ការងារ ហេតុនេះរឿងមនោសញ្ចេតនាគឺពុំបានដូចចិត្ត។ ទិសនាំលាភទិសខាងកើត តំណមទិសខាងជើង។ ពណ៌នាំសំណាងពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំថោះ៕
ឆ្នាំមមី ៖ រាសីឡើងខ្ពស់។ ការងារ មានឱកាសច្រើន ដើម្បីបង្កើនចំនួនអតិថិជន, សម្រេចបានល្អគ្រប់កិច្ចការ។ ថ្ងៃនេះរកស៊ីធ្វើធ្វីក៏កាក់កបទាំងអស់ ចំណូលចូលយ៉ាងច្រើន។ មនោសញ្ចេតនា អ្នកនៅលីវគួររៀបចំខ្លួនឲ្យបានស្អាតបាត សកម្មចូលរួមសកម្មភាពប្រាស្រ័យទាក់ទងអ្នកនឹងមានឱកាសបានជួបមនុស្សដែលខ្លួនប្រាថ្នា។ ទិសនាំលាភទិសឦសាន តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំមមែ ៖ រាសីឡើងខ្ពស់។ ការងារ រីកចម្រើនល្អ ដោយសារអ្នកមានចិត្តសប្បាយរីករាយក្នុងការបំពេញភារកិច្ចដែលខ្លួនចូលចិត្ត។ ថ្ងៃនេះសមស្របសម្រាប់ការបណ្តាក់ទុនរកស៊ី តែត្រូវប្រយ័ត្នកុំដោយសារតែរឿងលុយកាក់ បង្កទំនាស់ជាមួយអ្នកដទៃ។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល។ ទិសនាំលាភទិសខាងកើត តំណមទិសខាងជើង។ ពណ៌នាំសំណាងពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំថោះ៕
ឆ្នាំវក ៖ រាសីស្រុតចុះ។ ការងារ ជួបការលំបាកច្រើន ធ្វើឲ្យអ្នកតានតឹងអារម្មណ៍ ត្រូវនឹងនរពង្រឹងស្មារតី រកទិសដោះស្រាយ។ ថ្ងៃនេះងាយមានការខាតបង់ប្រាក់ ហេតុនេះល្អបំផុតមិនត្រូវវិនិយោគ។ មនោសញ្ចេតនា ការងារមិនប្រសើរ ធ្វើឲ្យមានអារម្មណ៍មួម៉ៅ ងាយបង្កការប៉ះទង្គិចជាមួយគូស្នេហ៍ នាំឲ្យកើតមានការឈ្លោះប្រកែក។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីស្រុតចុះ។ ការងារ មិនស្ថិរភាព អាចនឹងត្រូវប្រឈមមុខជាមួយការប្រែប្រួលធំ ត្រូវត្រៀមផ្លូវចិត្ត។ ថ្មីៗនេះអ្នកមានរឿងត្រូវចំណាយប្រាក់ច្រើន ធ្វើឲ្យហិរញ្ញវត្ថុមានការលំបាក។ មនោសញ្ចេតនា ដោយគ្រាន់តែមានរឿងតូចមួយ ក៏ធ្វើឲ្យអ្នកទាំង២ ឈ្លោះគ្នាដែរ។ ទិសនាំលាភទិសឦសាន តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសា ឆ្នាំរោង៕
ឆ្នាំចរ ៖ រាសីឡើងខ្ពស់។ ការងារ ប្រព្រឹត្តទៅដោយរលូនជួបការលំបាកតែងមានអ្នកជួយយកអាសា។ រាល់ផែនការហិរញ្ញវត្ថុសុទ្ធតែដំណើរការដោយជោគជ័យ នាំមកនូវទិន្នផលខ្ពស់។ មនោសញ្ចេតនា ជាថ្ងៃពោរពេញដោយភាពរីករាយ និងសុភមង្គល។ ទិសនាំលាភទិសត្បូង តំណមទិសលិច។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីស្រុតចុះ។ ការងារ ដោយសារភាពស្ទាក់ស្ទើរ អល់អែកធ្វើឲ្យអ្នកបាត់បង់ឱកាសល្អក្នុងការងារ។ ចំណូលមិនសូវគាប់ប្រសើរ ត្រូវចេះត្បិតត្បៀតក្នុងការចាយវាយ។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សដែលសក្តិសមនឹងខ្លួន តែដោយសារគ្មានភាពជឿជាក់លើខ្លួនឯង នាំឲ្យបាត់បង់ឱកាសនោះវិញ។ ទិសនាំលាភទិសខាងកើត តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕