ភ្នំពេញ៖លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅបានអំពាវនាវអោយអ្នកមាន អំណាចមួយចំនួនដែល នៅពីក្រោយនៃការរំលោភ ផ្ទៃបឹងតាមោក សូមដកខ្លួនថយជាបន្ទាន់ ខណៈបឹងនេះ ជាសម្បត្តិរបស់រដ្ឋ ការលើកឡើង របស់អភិបាលខណ្ឌព្រែកព្នៅ ចំពេល ដែល លោក និង មន្រ្តីចម្រុះចុះរុះរើសំណង់អណាធិបតេយ្យ ដែលសង់ នៅលើផ្ទៃទឹកនេះ ។ការអំពាវនាវនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៨ខែមករានេះ។
លោកអភិបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ថា អាជ្ញាធរខណ្ឌបានចេញ ជាសេចក្តីជូនដំណឹង ជាច្រើនលើកច្រើនសារ មកហើយ ចំពោះបញ្ហាខាងលើ តែ អ្នកមានអំណាច មួយចំនួននៅតែជួលប្រជាជនអោយមកចាប់ដីនៅលើបឹង នេះដដែលជា ដដែល។
លោក សុខ សម្បត្តិ បន្តទៀត ថាលោកនឹង រាយការណ៏ជូនលោកអភិបាលរាជធានីភ្នំពេញ បន្ទាប់ពីចាត់វិធានការរដ្ឋបាលហើយលើ ករណីនេះ។ប្រហែលជាការរំលោភយកដីបឹងតាមោកនេះមិនមានប្រជាពលរដ្ឋទៅយកទេបានលោកអភិបាលខណ្ឌអំពាវនាវតែអ្នកមានលុយនិងមានអំណាចដកខ្លួនចេញបែបនេះ។ អញ្ចឹងអ្នកនៅពីក្រោយមានតែអស់លោកឧកញ៉ាមុខដដែលនិងអ្នកមានអំណាចមុខដដែលរំលោភយកដីបឹងធ្វើមានបានកន្លងមកដដែលៗកែមិនឡើងហ្នឹង។
គូរបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានសម្រេចកំណត់យកបឹកតាមោក ឬបឹងកប់ស្រូវ ដែលមានទំហំ២០០០ហិកតា នឹងត្រូវបានអភិរក្សទុក សម្រាប់ធ្វើអាងប្រព្រឹត្តកម្មធម្មជាតិ និងស្វ័យប្រវត្តិ សម្រាប់ការពារបរិស្ថាន ទាំងពេលបច្ចុប្បន្ន និងពេលអនាគត បឹងតាមោក ឬ(កប់ស្រូវ) ជាអាងស្តុកទឹកដ៏សំខាន់មួយ ក្នុងការរំដោះទឹកចេញ រាជធានីភ្នំពេញ នៅភាគខាងជើងនិងខាងលិច ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្ត សង្កាត់សំរោង ខណ្ឌព្រែកព្នៅ៕ ដោយ៖បញ្ញាស័ក្តិ