មេដឹកនាំកូរ៉េខាងជើង Kim Jong-Un បានប្រើប្រាស់នូវផ្លូវរូងក្រោមដីដ៏សម្ងាត់ ដើម្បីត្រួតពិនិត្យនុយក្លេអ៊ែរ ប៉ុន្តែយ៉ាងនេះក្តី វាពុំអាចរំលងផុត “កែវភ្នែក” របស់ម៉ាស៊ីនស្កែនរបស់ផ្កាយរណបដែរ។
កូរ៉េខាងជើង មានរូងសម្ងាត់ក្រោមដីច្រើនឆ្នាំមកហើយ។ រូបភាពផ្កាយរណប បានតាមដានឃើញនូវចលនានៅតំបន់មានផ្លូវរូងក្រោមដីទាំងនេះ។ ផ្លូវរូងសម្ងាត់ក្រោមដីនេះ ត្រូវបានបង្កើតឡើងដើម្បីបម្រើឲ្យខណៈពេលផ្ទុះសង្គ្រាម ហើយក៏ត្រូវបានប្រើសម្រាប់ការសាកល្បងនុយក្លេអ៊ែរ។ នេះគឺជាអ្វីៗដែលគេបានដឹងពីមូលហេតុនាំឲ្យមានផ្លូវរូងក្រោមដីនេះ ហើយអ្វីៗដែលគេបានប្រើប្រាស់វា ហើយការធ្វើបែបណាដើម្បីផ្សាភ្ជាប់វាជាមួយមហិច្ឆិតាសង្គ្រាមនុយក្លេអ៊ែររបស់ប្រទេសនេះ។
វាពុំមែនជារឿងថ្មីទេ។ តាំងពីឆ្នាំ ១៩៧៤ គេបានដឹងពីវត្តមានរបស់វារួចស្រេចហើយ ខណៈពេលដែលកងទ័ពកូរ៉េខាងត្បូងបានដឹងពី “បាតុភូត” ចំហាយទឹកជ្រាបចេញមកពីផ្ទៃដី។ ប៉ុន្មានខែក្រោយរឿងនេះ ផ្លូវរូងក្រោមដីទី២ ក៏ត្រូវគេរកឃើញ។ ៤ឆ្នាំក្រោយ ផ្លូវរូងទី៣ ក៏ត្រូវបានរកឃើញដែរ (តាមរយៈព័ត៌មានពីអ្នករត់ភៀសខ្លួន)។ ផ្លូវរូងក្រោមដីនេះ មានប្រវែង ១៦៣៥ម៉ែត្រ ជម្រៅ ៧៣ម៉ែត្រ ហើយចំណាយពេលសាងសង់ ៦ឆ្នាំ។ បច្ចុប្បន្នវាត្រូវបានរាំងខ្ទប់ដោយជញ្ជាំងបេតុង៣។
ផ្លូវរូងក្រោមដីមួយទៀត ត្រូវបានរកឃើញ ស្ថិតនៅចម្ងាយពីសេអ៊ូល 32 miles ហើយគ្រានោះឯង កូរ៉េខាងត្បូងព្រួយបារម្ភថា នឹងមានហេតុការណ៍ធំកើតមានឡើង។
ប្រភពជាច្រើនអះអាងថា ផ្លូវក្រោមដីទាំងនេះ ត្រូវបានសាងសង់ឡើង ដើម្បីវាយលុកចូលកូរ៉េខាងត្បូង។ រហូតដល់ឆ្នាំ ២០១០ តាម News.com.au រាយការណ៍ឲ្យដឹងថា មានផ្លូវក្រោមដីច្រើន ត្រូវបានគេរកឃើញ។ ក្នុងនោះផ្លូវខ្លះអាចចល័តស្បៀង និងកងទ័ព រាប់លាននាក់ចូលមកវាយសង្គ្រប់កូរ៉េខាងត្បូង។
ឧត្តមសេនីយ៍កូរ៉េខងត្បូងចូលនិវត្តន៍ម្នាក់ បានប្រាប់ថា ៖មានផ្លូវរូងក្រោមដីដល់ទៅ ៨៤ឯណោះ ក្នុងនោះមានផ្លូវរូង ១៦ សំដៅមកតំបន់គ្មានយោធា ដោយទម្លុះក្រោមភ្នំ៕ ចន្ទ្រា