ក្រុមហ៊ុនអាកាសចរណ៍ចិនមួយ បានអនុញ្ញាតឲ្យអ្នកដំណើររបស់ខ្លួនប្រើប្រាស់ទូរស័ព្ទ និងឧបករណ៏អេឡិចត្រូវនិចផ្សេងទៀត ក្នុងកំឡុងពេលហោះហើរ ព្រមទាំងមានភ្ជាប់ wifi ឲ្យទៀត។
ការអនុញ្ញាតិឲ្យប្រើប្រាស់ឧបករណ៏អេឡិចត្រូវនិចក្នុងកំឡុងពេលហោះហើរនេះ បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រោយពេលរដ្ឋបាលអាកាសចរណ៏ស៊ីវិលចិនបានសេចក្តីប្រកាសដោយលុបចោលបំរាមកាលពីពេលមុន។
នៅក្នុងការហោះហើររបស់ជើងយន្តហោះ HU7781 របស់ក្រុមហ៊ុនអាកាសចរណ៏ Hainan Airlines អ្នកដំណើរទាំងអស់ត្រូវបានអនុញ្ញាតិឲ្យប្រើប្រាស់ទូរស័ព្ទដៃ និងអាយផេតជាច្រើន ប៉ុន្តែពួកគេត្រូវបិទសេវាទូរស័ព្ទហៅចេញហៅចូល (airplane mod)។
ក្រុមហ៊ុនក៏មានផ្តល់សេវាកម្ម wifi ផងដែរដើម្បីឲ្យអ្នកដំណើរអាចឆែកមើលព៌តមាន ជជែកគ្នា និងប្រើកម្មវិធីផ្សេងៗ ៕ សុភ័ក្ត្រ