Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ដោយ​ក្តី​អាណិតអាសូរ​! ម្ចាស់​ផ្ទះជួល​មួយ​នៅ​ម្តុំ QMI ប្រកាស​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវគេ​ចាប់ចង​ដូច​សត្វ​ធាតុ មក​ស្នាក់នៅ​បន្ទប់​ជួល​គាត់ ដោយ​មិន​គិតថ្លៃ​រហូតដល់​, ជនបង្កចូលខ្លួនសារភាព

​ភ្នំពេញ​៖ មកទល់ពេលនេះ រឿងរ៉ាវ​ជម្លោះ​ពាក្យសម្តី​បន្តិចបន្តួច ខ្វះ​នូវ​ការយោគយល់​អា​ធ្រា​ស្រ័យ​ឲ្យ​គ្នា រហូត​ឈានដល់​ម្ចាស់​ផ្ទះជួល ជាពិសេស​បុរស​ជា​កូនប្រុស​ចាប់​ស្ត្រី​មាន​ផ្ទៃពោះ​៤​ខែ (​ត្រូវជា​ប្អូន​អ្នក​ជួល​បន្ទប់​) ចងដៃ​នឹង​ទ្វារ​បង​ប្រៀប​ដូច​សត្វ​ធាតុ បង្ក​រលក​កំហឹង​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​មហាជន ឃើញថា បុរស​ជា​ជនដៃដល់​បាននិងកំពុង​រត់គេច​ខ្លួន បន្ទាប់ពី​ប្រើ​អំពើហិង្សា​មាន​លក្ខណៈ​ដ៏​សាហាវ​នេះ និង​សូម្បី​បោះពាក្យ​សម្តី​ទៅលើ​អ្នកក្រ​ថា ចង់ទៅ​ប្តឹង​ណា ប្តឹងទៅ ។​

​បើទោះជា​ភាគី​ទាំងសងខាង​បាន​លើក​ហេតុផល ដោយ​យក​ត្រូវ​រៀងៗ​ខ្លួន​រួចហើយ តាមរយៈ​ការផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​យ៉ាងណាក្តី តែ​មហាជន​ភាគច្រើន នៅតែ​បានបង្ហាញ​នូវ​ការគាំទ្រ​ចំពោះ​ជនរងគ្រោះ ព្រោះថា បើទោះជា​មានរឿង​ធំដុំ​ដល់​ថ្នាក់​ណាក៏ដោយ ក៏​ម្ចាស់ផ្ទះ​មិនគួរណា​ប្រើ​នូវ​រូបភាព​ដ៏​សាហាវ​ទៅលើ​ស្ត្រីភេទ​បែបនេះ​ឡើយ ជាពិសេស​គាត់​ជា​ស្ត្រី​មាន​ផ្ទៃពោះ​ទៀតផង ដែល​ច្បាប់​ត្រូវតែ​រក​យុត្តិធម៌​ជូន​គាត់ ដែល​មិនអាច​ឲ្យ​មនុ​ស្សអាងខ្លួន​ជា​អ្នកមាន​លុយ មានអំណាច បន្ត​ប្រ​ព្រឹ​ត​នូវ​ទង្វើ​ដែល​សង្គម​ស្អប់ខ្ពើម​បែបនេះ​រួចខ្លួន​បានឡើយ​។​

​ទន្ទឹមនេះ​ផងដែរ ដោយបាន​មើលឃើញ​ពី​ទង្វើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​នេះ និង​ក៏​ដូច​បង្ហាញ​នូវ​ក្តី​អាណិតអាសូរ​ជាខ្លាំង ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ខាងលើ​ត្រូវបាន​គេ​ចាប់ចង​ដូច​សត្វ​ធាតុ​បែបនេះ បងប្រុស​ជា​ម្ចាស់​ផ្ទះជួល​ចិត្តធម៌​ម្នាក់ បានប្រកាស​ឲ្យ​ក្រុមគ្រួសារ​គាត់​ទៅ​ស្នាក់នៅ​បន្ទប់​ជួល​របស់គាត់​ដោយ​ឥតគិតថ្លៃ​ក្នុង​រយៈពេល​១​ឆ្នាំ​ពេញ​តែម្តង ដោយ​មិន​គិតថា គាត់​មានលទ្ធភាព ឬ អត់​លទ្ធភាព​នោះទេ ។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក Socheat Heang ជា​ម្ចាស់​ផ្ទះជួល​នៅ​ម្តុំ​រោងចក្រ​ឃ្យូ​អឹម​អាយ បាន​បង្ហោះ​ឲ្យ​ដឹងថា​៖ ស្ត្រី​មាន​ផ្ទៃពោះ​៤​ខែ ត្រូវ​ម្ចាស់​ផ្ទះជួល​ចាប់ចង​នឹង​ក្រមា​គួរអោយ​អាសូរ​ណាស់ ។ បើ​មិនមាន​លទ្ធភាព​បង់ថ្លៃ​បន្ទប់​ជួល ឬ​មិន​ប្រកាន់​ទេ អាចមក​នៅ​បន្ទប់​ជួល​របស់ខ្ញុំ​បាន (​មិន​យក​ថ្លៃ​ជួល​១​ឆ្នាំ​) ។ តាំង​ជាប់​រោងចក្រ​QMI​ផ្លូវ​លេខ​១ អាច​ខ​ល​មក​ទូរ​សព្ទ​ខ្ញុំ​ផ្ទាល់​បាន 096 7777066​។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ជនបង្ក​ដែល​ចាប់​នារី​មាន​ផ្ទៃពោះ​ម្នាក់​ចងដៃ​នឹង​កន្សែង បាន​ចូលខ្លួន​មក​បំភ្លឺ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ពេលនេះ​សមត្ថកិច្ច​កំពុង​សួរចម្លើយ​ដើម្បី​ធ្វើ​កំណត់ហេតុ ។​

​លោក​ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​លើកឡើងថា ពេលនេះ​ជនសង្ស័យ ដែល​ចាប់​នារី​មាន​ផ្ទៃពោះ ចង​នឹង​កន្សែង​កាលពី​ថ្ងៃ​៥​ខែមេសា​ឆ្នាំ​២០២០ បាន​ចូលខ្លួន​មកដល់​ប៉ុស្តិ៍នគរបាល​ហើយ​៕ ដោយ​៖ លឹម ហុង​

×