Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជន​យក​ក្រមា​ចងដៃ​ស្ត្រី​កម្មករ ម្នាក់​ចូលខ្លួន​បំភ្លឺ​នៅ​ប៉ុស្តិ៍​នគរ​បាល​ចោមចៅ​ទី​៣ មិន​ហត់នឿយ​តាម​ចាប់​សោះ​

​ភ្នំពេញ ៖ បុរស​ប្រើ​អំពើ​ហឹ​ង្សា​ប្រើប្រាស់​ក្រមា ចាប់​ស្ត្រី​កម្មការិនី​រោងចក្រ​ម្នាក់​យក​ក្រមា​មក​ចង ដោយសារ​ទំនាស់​សម្តី​គ្នា​
រឿង​ឈប់​ជួល​បន្ទប់​ស្នាក់នៅ បាន​ចូលខ្លួន​បំភ្លឺ​នៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ​ទី​៣ ហើយ​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន បន្តទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ​ខណ្ឌ​សាកសួរ​។​

​កាលពី​ព្រឹក​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០ ប៉ូលិស​ភ្លេចខ្លួន ជន​ខាងលើ​គេចខ្លួនបាត់ ផ្អើល​នគរបាល​រត់​ចែក​ជើង​គ្នា​តាម​ស្វែងរក
​ជន​ដែល​ចាប់​ស្ត្រី​កម្មករ​ចង មានឈ្មោះ អ៊ូ ប៊ុន​ធី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ បម្រើ​ការងារ​មន្ត្រី​សាធារណការ មាន​ទីលំនៅ​ផ្ទះកើតហេតុ​ខាងលើ មាន​ម្តាយ​ឈ្មោះ ស្រេង ឆេង​លីន អាយុ​៨១​ឆ្នាំ ទាំង​២​នាក់​ម្តាយកូន​ជា​ម្ចាស់​ផ្ទះជួល ។ រីឯ​ស្ត្រី​ដើមបណ្តឹង​នោះ​មានឈ្មោះ អឿន ស្រីនាថ អាយុ​៣៣​ឆ្នាំមាន មុខរបរ កម្មការិនី​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល ផ្សេង​ទេ តែ​ក្នុងភូមិ​ខាងលើ​ដែរ​។​

​ចំណែក​ស្ត្រី​ដែលជា​អ្នក​ជួល​បន្ទប់ ចំណុចកើតហេតុ មានឈ្មោះ អឿន ស្រី​ម៉ៅ អាយុ​៣៧​ឆ្នាំ មុខរបរ កម្មការិនី​រោងចក្រ ។​

​ទាំង​២​នាក់​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា មាន​ស្រុកកំណើត ភូមិ​ទួល​កា​កោរ ឃុំ​ទួល​ស្នួល ស្រុក​ក្រូចឆ្មារ ខេត្តកំពង់ចាម ។​

​ផ្អែក​តាម​បណ្តឹង​ចោទប្រកាន់​របស់ ស្ត្រី​២​នាក់​បងប្អូន ប្តឹង​ចោទ បុរស​ឈ្មោះ អ៊ូ ប៊ុន​ធី និង​ម្តាយ​ឈ្មោះ ស្រេង ឆេង​លីន ប្រើ​ហឹ​ង្សា យក​ក្រ​ម៉ា​ចងដៃ ដេញ​វាយ ក្នុង​រឿង​ទំនាស់​សម្តី ផ្តើមចេញពី ឈប់​ជួល​បន្ទប់​ស្នាក់នៅ ខឹង ហើយ​វាយ​ឆ្កឹះ​សោ​បន្ទប់ ទាំង​មិនបាន​ប្រាប់​ម្ចាស់ ។​

​ជុំវិញ​ករណី​ខាងលើ នៅ​ព្រឹក​ថ្ងៃទី​៧ ខែមេសា នេះ គ្រា​ដែល​បុរស​ចុងចោទ​មក​បំភ្លឺ​នៅ​ប៉ុស្តិ៍​ប៉ូលិស ជួប​ជាមួយ ស្ត្រី​ជា​ម្តាយ ឈ្មោះ ស្រេង ឆេង​លីន បាន​ឲ្យ​អ្នកយកព័ត៌មាន​ដឹងថា គាត់​ពិតជា​ឲ្យ​កូន​ទៅ​ឆ្កឹះ​សោ​បន្ទប់​ជួល​របស់​ស្ត្រី​ខាងលើ​មែន ស្មានតែ​រើ​ឥ​វ៉ាន់​អស់ហើយ ក្នុង​បំណង​ចូល​មើល ក្រែង​មិនទាន់​បិទ​ទឹក ភ្លើង បែរជា​ស្ត្រី​២​នាក់​បងប្អូន​មកដល់​ឡូឡា ខឹង​ពេក​ទ្រាំលែងបាន កូនប្រុស​គាត់​យក​ក្រមា​មក​ចង​លេង​ទេ កុំ​ឲ្យ​ស្រែក​ឡូឡា​ពេក ។ ចំណែក​បុរស​ចុងចោទ​វិញ មានបាន​ជួប​សម្តី​ផ្ទាល់​ឡើយ ក្រោយពី​ចូលខ្លួន​ដល់​ប៉ុស្តិ៍នគរបាល​ចោមចៅ សាកសួរ​បឋម​ហើយ បាន​បន្ត​នាំខ្លួន​ទៅ​ផ្នែក​ជំនាញ​ខណ្ឌ ដើម្បី​សាកសួរ ខណៈដែល​ផ្ទុះ​ការរិះគន់​ខ្លាំង ពី​សំណាក់​មហាជន ម្ចាស់​ផ្ទះជួល​ធ្វើបែបនេះ​ជ្រុល​ពេក​ទៅហើយ ដូចជា​សាហាវ​ហួស ដូច​សព្វ​តែ​រឿង​រើ​អីវ៉ាន់​ប្តូរ​បន្ទប់​ជួល​សោះ ។​
​ជនបង្ក​ខាងលើ​ក្រោយពី សមត្ថកិច្ច​ហៅ​នាំខ្លួន​បុរស​ដៃដល់ ទៅ​ផ្នែក​ជំនាញ​ខណ្ឌ មិនទាន់​ដឹងថា​លទ្ធផល ឃាត់ខ្លួន​ឬ​ដោះស្រាយ​យ៉ាងណា​ផង ប៉ូលិស​ភ្លេចខ្លួន ស្រាប់តែ​បុរស​ខាងលើ ប្រាប់ថា​ចេញទៅ​និយាយ​ទូរស័ព្ទ​សាកសួរ​ប្រពន្ធ​កូនខ្ចី តែ​បែ​ជា​គេចខ្លួន​ទៅ​បាត់ ធ្វើ​ឲ្យ​ប៉ូលិស​ខណ្ឌ​ពោធិ​សែន​ជ័យ រត់​ចែក​ជើង​គ្នា​តាម​ស្វែងរក​ហៅ​មកវិញ ៕​ដោយ​៖​ផាន់​ណា​

×