បន្ទាយមានជ័យ៖ មានរ៉ឺម៉កម៉ូតូដឹកដែក១គ្រឿងបត់ឆ្វេង ក្នុងស្ថានភាពគ្រោះថ្នាក់ ពិតជាបង្កគ្រោះដល់គេមែន គឺម៉ូតូ១គ្រឿងទៀតបើកក្នុងទិសស្រប បានមកបុកពេញទំហឹងបង្កឲ្យអ្នកបើកបរម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ។
គ្រោះថ្នាក់កើតឡើងកាលម៉ោង ៥ល្ងាច ថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២០ លើផ្លូវជាតិលេខ៥ នៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោកស៊ុត ហួរ នាយផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋានស្រុកអូរជ្រៅ បានឲ្យដឹងថា៖ ដំបូងមានម៉ូតូរ៉ឺម៉កមួយគ្រឿងបើកពីលិចទៅកើត ។
ដល់ចំណុចកើតហេតុ ក៏បត់ឆ្វេងមកស្តាំដោយមិនបានប្រយ័ត្ន ស្របពេលនោះមានម៉ូតូ១គ្រឿងទៀត ពាក់ផ្លាកលេខបន្ទាយមានជ័យ1N.8247 បើកពីលិចទៅកើតស្របទិសគ្នា ក្នុងល្បឿនលឿន បើកមកដល់ចំណុចកើតហេតុក៏ទៅបុក នឹងម៉ូតូរ៉ឺម៉កដឹកដែក ពេញទំហឹងបណ្តាលឲ្យស្លាប់ អ្នកបើកម៉ូតូ និងអ្នករួមដំណើររបួសធ្ងន់ ។
អ្នកបើកមានឈ្មោះ ជិន មករា ប្រុស ២១ឆ្នាំ រស់នៅភូមិសូរិយាចាស់ សង្កាត់និមិត្ត ក្រុងមប៉ោយប៉ែត ខត្តបន្ទាយមានជ័យ និងអ្នករួមដំណើរម្នាក់ទៀតមានឈ្មោះមិ ដូច ៕ ដោយ ៖ បន្ទាយ