Friday, May 10, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​តែ​ហ៊ាន បញ្ចេញ​កំហឹង​ភ្លាមៗ ! ខឹង​គូទំនាស់​គំរាម​តាម Facebook ក្មេងស្ទាវ​មាន​បក្ខពួក​៣​នាក់ តាម​កាប់​ជាក់ស្តែង​ចំក របួសធ្ងន់​ម្នាក់

spot_img

​បន្ទាយមានជ័យ​៖ ក្មេងស្ទាវ​៣​នាក់​បាន​ខឹង​គូទំនាស់​ម្នាក់ ដែល​បាន​គំរាម​ក្រុម​ខ្លួន តាមរយៈ Facebook កកើត​កំហឹង​ទាញ​កាំបិត តាម​កាប់​ជាក់ស្តែង កាប់​ចំក​របួសធ្ងន់​ម្នាក់ ។ ករណីនេះ លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ដឹកនាំ​កម្លាំង ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់ កាលពី​ម៉ោង​៥​ល្ងាច ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២០ ។​

​ជនសង្ស័យ​ទាំង​២​មាន​៖ ១-​ឈ្មោះ​កែវ វាសនា ។ ២-​ឈ្មោះ សួង សា​វ័​ន្ត ។ ទាំង​២​នាក់​បានរស់នៅ​ក្រុង​ប៉ោយប៉ែត ។ ក្រុម​ជនសង្ស័យ ថា សមាជិក​ខ្លួន​មានទំនាស់​ពាក្យសម្តី ហើយ​ត្រូវ​ជនរងគ្រោះ គំរាម​ជាច្រើនលើក​តាម​ហ្វេ​ស​ប៊ុ​ក ទើប​ទ្រាំ​មិនបាន​ក៏​មក​រំសាយកំហឹង ជាក់ស្តែង​តែម្តង ។ ក្នុងនោះ​ជនដៃដល់​ឈ្មោះ អា​ហ័ង បានធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ធឿន ថាច បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​ត្រង់​ក​ខាងឆ្វេង ។ ក្រោយពី​ធ្វើ​សកម្មភាព​រួច ឈ្មោះ​អា​ហ័ង បានគេច​ខ្លួន ។ តែ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​បក្ខ​ពួកវា​បាន​២​នាក់​ដែរ ។​

​កម្លាំង​ជំនាញ​បទល្មើស​ព្រហ្មទណ្ឌ​ក្រុង បាន​កសាង​សំណុំរឿង បញ្ជូនមក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ចាត់​ការបន្ត នូវ​ជនសង្ស័យ​២​នាក់ ឈ្មោះ កែវ វាសនា និង​ឈ្មោះ សួង សា​វ័​ន្ត ។ ជនសង្ស័យ​បាន​សារភាព ពិតជា​កាប់​ជនរងគ្រោះ​ពិតមែន​។​
​ហើយ​កម្លាំង​ជំនាញ​បទល្មើស​ព្រហ្មទណ្ឌ​ខេត្ត បាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់​។ ខណៈពេល​នេះ សមត្ថកិច្ច​ក៏​បន្ត​តាម​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ អា​ហ័ង ដែលជា​ជនដៃដល់ ៕​ដោយ ៖ បន្ទាយ​

spot_img
×