ភ្នំពេញ ៖ ជនសង្ស័យប្លន់ម៉ូតូ និងទទួលផលចោរកម្មចំនួន៤នាក់ ត្រូវបានកម្លាំងជំនាញខណ្ឌសែនសុខ ស្រាវជ្រាវ បង្ក្រាបចាប់ខ្លួនបាន៤នាក់ជាបន្តបន្ទាប់ ហើយនៅវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចចុះបង្ក្រាបចាប់ខ្លួនជនសង្ស័យទី៤ នៅខាងក្រោយផ្សារទឹកថ្លា ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដកហូតបានម៉ូតូ របស់ជនរងគ្រោះបានមួយគ្រឿងផងដែរ ។
តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ក្នុងករណីប្លន់ យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ ប្លន់នៅក្នុងខណ្ឌសែនសុខ ៤ករណី ប្លន់នៅក្នុងខណ្ឌទះលគោក១ករណី ហើយទាំង៤នាក់ ទី១ ឈ្មោះណន មាស ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិស្រែតេជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។ ទី២ ឈ្មោះ រ៉ន ប្រុសនន់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអណ្តូង១ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ ទី៣ ឈ្មោះ សេក វាសនា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិទួលគោក សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ។ ទី៤ ឈ្មោះ ចក់ វាសនា ហៅញីវ ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
នគរបាលឲ្យដឹងទៀតថា ជនសង្ស័យមួយក្រុមខាងលើសកម្មប្លន់ ច្រើនលើកមកហើយ លើកចុងក្រោយនៅយប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ នៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក យកបានម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដា សេ១២៥ សេរី២០២០ ។ ហើយកម្លាំងជំនាញ សហការស្រាវជ្រាវ តាមបង្ក្រាបចាប់ខ្លួនបានបន្តបន្ទាប់ ចំនួន៤នាក់ រួចនាំយកទៅសាកសួរនៅផ្នែកជំនាញខណ្ឌសែនសុខ ដើម្បីបន្តនីតិវិធី ៕ដោយ៖ផាន់ណា