Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ត្រូវ​រក្សា និង​ប្តេជ្ញា​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​

spot_img

ស្ទឹងត្រែង ៖ លោក​អភិបាលខេត្ត ក៏បាន​ក្រើនរំឭក​ដល់​កងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់ ត្រូវ​រក្សា និង​ប្តេជ្ញា​ការពារ​រាជរដ្ឋាភិបាល​ស្រប ច្បាប់ ការពារ​រដ្ឋធម្មនុញ្ញ និង​ការពារ​ព្រះមហាក្សត្រ ជា ពិសេស​គឺ​ការពារ​សុខសន្តិភាព​។

​លោក ម៉ុម សារឿន​អភិបាលខេត្ត​ស្ទឹងត្រែង និង លោក​ឈាង ឡាក់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ដឹកនាំ​គណៈប្រតិភូ មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត អញ្ជើញ​ចុះ​សំណេះសំណាល និង សាកសួរ​សុខទុក្ខ ដល់​កង​វីរៈសេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៧០១ នៅ​ចំណុច កោះ​ឬ​ស្សី និង វីរៈសេនា​តូច លេខ​១០១ នៅ​ចំណុច កោះទន្សាយ ដែល​កំពុង​ឈរជើង​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ឡាវ ជាក់ស្តែង​នៅ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០​។​

ឱកាស​នោះ​ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​គិតគូ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​សុខទុក្ខ​របស់​កងកម្លាំង​ដែល​ឈរជើង​នៅ​ជួរមុខ និង​បាន​កោតសរសើរ​ចំពោះ​គំរូ​វីរៈភាព​របស់​កងកម្លាំង​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញ​កាតព្វកិច្ច​បម្រើ ជាតិ​មាតុភូមិ​ប្រកបដោយ​ទំនួល ខុសត្រូវ​ខ្ពស់ ចំពោះ​ការការពារ​បូរណភាព​ទឹកដី នៅតាម​បន្ទាត់​ព្រំដែន​ជាប់​នឹង​ប្រទេសជិតខាង​។​

​ឯកឧត្តម ម៉ុម សារឿន បាន​បន្ថែមថា ដើម្បី រក្សា​សន្តិភាព នេះដែរ កងកម្លាំង ទាំងអស់​ត្រូវតែ រក្សា​អនាម័យ​ជានិច្ច និង​ស្តាប់​ការណែនាំ របស់​ក្រសួងសុខាភិបាល ក្នុងការ​បង្ការ និង​ទប់ស្កាត់ ប្រយុទ្ធ​ជាមួយ វីរុស កូ​រ៉ូ​ណា ឬ ជំងឺ​ផ្លូវដង្ហើម កូ​វីដ ១៩ ( COVID-19 )​ដែល​កំពុង​រីក​រាលដាល ជា សកល នៅ​បណ្ដាល​ប្រទេស​ជាច្រើន ហើយ​ប្រទេស​កម្ពុជា​ក៏​កំពុង​ទទួលរង​គ្រោះ​នូវ​ជំងឺ​ដ៏​កាច​សាហាវ មួយ​នេះ​ផងដែរ​។​

បន្ទាប់មក​ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត បាន​សំណូមពរ​ដល់​កងកម្លាំង កង​វីរៈសេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៧០១ និង វីរៈសេនា​តូច លេខ​១០១ ដែល​កំពុង​ឈរជើង នៅតាម​បន្ទាត់​ព្រំដែន កម្ពុជា​_​ឡាវ ទាំងអស់ ត្រូវតែ​បន្ត​បង្កើន​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ និង​សាមគ្គី ភាពល្អ ជាមួយ​ប្រទេស ដែល​នៅ​ជិតខាង ដើម្បី​ឲ្យ​ព្រំដែន​យើង​ទាំងអស់ ក្លាយជា​ព្រំដែន​សន្តិភាព និង​អភិវឌ្ឍន៍ ក្រោម​ការដឹកនាំ ប្រកប ដោយ​គតិបណ្ឌិត​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៕ ដោយ​៖សុខុម​

spot_img
×