Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ប្រចាំ​តាម​ច្រកទ្វារព្រំដែន ត្រូវ​ពិនិត្យ​ឲ្យ​ហ្មត់ចត់​ពី​សុខភាព​ពលករ​ខ្មែរ ទើប​ចេញពី​ថៃ​ត្រឡប់ មក​កម្ពុជា​

spot_img

​បាត់ដំបងៈ ឯកឧត្តម អ៊ុយ រី​ប្រធាន​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​ប្រចាំ​តាម​ច្រកទ្វារព្រំដែន ត្រូវ​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ក្នុងការ​ត្រួតពិនិត្យ​សុខភាព​របស់​ពលករ​ខ្មែរ ក្នុង​គោលបំណង​កុំ​ឲ្យ​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ខណៈ​បើទោះបី​ជាមាន​ការបិទច្រក​ទ្វារ​ព្រំដែន​រវាង​កម្ពុ​ជា ថៃ ប៉ុន្តែ​ការឆ្លង​ដែន​ពី​ប្រទេស​ថៃ របស់​ពលករ​ខ្មែរ​មក​ស្រុកកំណើត​វិញ មាន​ជា​រៀងរាល់ថ្ងៃ ពិសេស​នៅក្នុងពេល​បុណ្យចូលឆ្នាំ​ខ្មែរ​។​

​ការលើកឡើង​នេះ ក្នុងឱកាស​ចុះ​សំណេះសំណាល និង​យក​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួនទៀត ទៅ​ផ្ដល់ជូន​ដល់​វរ​សេស​នា​តូច នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៩ និង​លេខ​៨១៧ កាលពី​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២០​។​

​ឯកឧត្តម អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា ពិតណាស់​តែ​ច្រកទ្វារព្រំដែន ត្រូវបាន​បិទ មិន​ឲ្យ​មាន​ពលករ​ខ្មែរ​ចេញពី​ថៃ​មក​កម្ពុជា ប៉ុន្តែ​តាម​អនុសាសន៍ របស់​សម្ដេច​ក្រឡាហោម បើសិនជា​នៅមាន​ពលករ​ខ្មែរ ចង់​ឆ្លងដែន​មក​ស្រុកកំណើត​វិញ​នោះ អាជ្ញាធរ​តាម​ព្រំដែន ត្រូវតែ​ស្នើ​ទៅ​ភាគី​ថៃ ដើម្បី​សម្រួល​ឲ្យ​ពលករ​ខ្មែរ បាន​ចូលមក​កម្ពុជា​។ ការ​ឲ្យ​ពលករ​ខ្មែរ​ចូលមក​ស្រុកកំណើត​វិញ​នេះ គឺ​ត្រូវតែ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ហ្មត់ចត់​បំផុត ព្រោះ​ដើម្បី​ការពារ​ទប់ស្កាត់ កុំ​ឲ្យ​មាន​ការរីក​រាលដាល់​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មានការ​ព្រួយបារម្ភ​ជាខ្លាំង ហើយ​ការទទួល​បងប្អូន​ពល​ករ​ខ្មែរ​នេះ ត្រូវតែមាន​សីលធម៌​ល្អ ទន់ភ្លន់​ដាក់​ពួកគាត់ ប៉ុន្តែ​ត្រូវ​ម៉ឺង​មាត់​ហ្មត់ចត់​។​

​បើតាម​ការអះអាង​រប​ស់ លោក​មេបញ្ជាការ​វរ​សេស​នា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៩ និង​លេខ​៨១៧​ទាំង​២​អង្គភាព បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ ក្នុង​រដូវ​កាល​នៃ​ការផ្ទុះ​ជំងឺ​កូ​វីដ​១៩ និង​បង្ខំ​ឲ្យ​មាន​ការបិទ​ច្រកទ្វារ​តំបន់ និង​ច្រកទ្វារព្រំដែន​អន្តរជាតិ រវាង​កម្ពុជា ថៃ ប៉ុន្តែ​ការធ្វើដំណើរ​ឆ្លងដែន របស់​ពលករ​ខ្មែរ​នៅមាន ត្រឡប់​ស្រុក​កំ​ណើ​រវិ​ញ ដែល​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ពុំមាន​បាតុភាព​អសកម្ម​ណាមួយ ពី​ពួកក្រុម​ឆ្លៀត​ឱកាសនិយម ក្នុង​គោលបំណង​បង្ក​អសន្តិសុខ​ដល់​ប្រទេសជាតិ​នោះទេ​។​

​គួរបញ្ជាក់​ផងដែរ​ថា បើតាម​របាយការណ៍រ​បស់​រដ្ឋបាល​ខេត្តបាត់ដំបង បានបញ្ជាក់​ឲ្យ​ដឹងថា ចាប់តាំងពី​មាន​ការបិទ​ច្រកទ្វារព្រំដែន​កម្ពុជា ថៃ នៅជាប់​នឹង​ខេត្តបាត់ដំបង មក​គឺមាន​ពលរដ្ឋ និង​ពលករ​ខ្មែរ បានធ្វើ​ដំណើរ​ឆ្លងដែន ពី​ប្រទេស​ថៃ​និង​ពី​ប្រទេស​នានា រហូតមកដល់​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០​នេះ មាន​ចំនួន ១៣០៧៦​នាក់​( ស្រី ចំនួន ៦០៦៨​នាក់ )​ក្នុងចំណោម​ពលរដ្ឋ និង​ពលករ​ខ្មែរ​ទាំងអស់នេះ មាន​មួយចំនួន បានដាក់​ខ្លួន​នៅ​ដាច់ដោយឡែក រយៈពេល​១៤​ថ្ងៃ ពី​ក្រុមគ្រួសារ និង​សហគមន៍​ផងដែរ​៕​ដោយៈ​អ៊ុង​សា​រុំ​

spot_img
×