… ស្បែកជើង ១គូ ម៉ាក Nike Adedas X tep… អាចមានតម្លៃខ្ទង់រយ ឬខ្លះដល់ទៅខ្ទង់ពាន់ដុល្លារឯណោះ។ ហេតុនេះ ទីចាប់ផ្តើម ឬ Brand Name របស់វាពិតជាមានសារៈដ៏សំខាន់។
ស្បែកជើង ១គូ ប្រសិនបើមានតែម្ខាង នោះពុំអាចលក់បានឡើយ។ ពេលខ្លះឲ្យគេ គេមិនយកផង។
ស្បែកជើង ១គូ ដូចគ្នា តែបើដាក់នៅចិញ្ចើមថ្នល់លក់ វាមានតម្លៃដ៏ថោក ផ្ទុយទៅវិញ បើវាត្រូវបានដាក់តាំងក្នុងទូ អមដោយភ្លើលំអរនោះ តម្លៃរបស់វាបែរជាកើនឡើង ច្រើនដងទៅវិញ។ ហេតុនេះបញ្ហាយើងយកវាដាក់កន្លែងណាក៏មានសារៈសំខាន់ដែរ។
ស្បែកជើង ១គូ ដែលត្រូវនឹងជើង និងស្របជាមួយចំណូលចិត្តអ្នកវិញ ទើបយើងអាចលក់វាបាន។ ដូច្នេះ ការប្រាស្រ័យទាក់ទងពិតជាសំខាន់ណាស់។
ស្បែកជើងតែម្ខាង នឹងពុំអាចលក់បានឡើយ ឲ្យគេក៏គេមិនយកដែរ។ ដូច្នេះ ស្បែកជើង “ម្ខាងទៀត” ពិតជាសំខាន់។
ត្រឡប់មករឿងជីវិតវិញ។ រូបភាពនៃស្បែកជើង ១គូ ស្រដៀងនឹងប្តីប្រពន្ធ ២នាក់ដែរ មានមួយខ្វះមួយ ក្លាយជាពុំមានន័យ។ ដូច្នេះពេលនៅទាំងគូ គប្បីត្រូវលើកតម្កើងថ្នាក់ថ្នមវា ព្រោះ “ម្ខាង” ណាក៏សំខាន់។
ស្បែកជើងដែលម៉ូតបុរាណៗ ច្រើនមានតម្លៃថោក។ ហេតុនេះគួរគប្បីបង្កើនចំណេះដឹងផ្ទាល់ខ្លួន ដើម្បីគូវា “ថ្កុំថ្កើង”។
ស្បែកជើងដែលនៅក្នុងឃ្លាំងយូរឆ្នាំ មានតែទម្លាក់ថ្លៃ ដើម្បីលក់ចេញទៅបាន។ ហេតុនេះការចាប់តោងយកឱកាស ដើម្បីរៀបការជារឿងសំខាន់ មិនត្រូវព្រងើយកន្តើយ។
ស្បែកជើង ១គូ អ្នកខ្លះពាក់ដើរ 4-5 ឆ្នាំទើបរហែក ខ្លះទៀតមិនបាន១ឆ្នាំផង ក៏រហែកបាត់។ ដូច្នេះ រក្សាឲ្យមានគូមានគាប់ជារឿងសំខាន់។
ស្បែកជើង ១គូ ទោះបីផលិតនៅទីណា ក៏កម្រអាចទ្រាប់ជើងដើរបានចម្ងាយផ្លូវដ៏វែងអន្លាយ។ ហេតុនេះឧបនិស្ស័យពិតជាសំខាន់។
ស្បែកជើង ១គូ នោះ ផលិតបែបណា ម៉ូតអ្វី ក៏ប្រើ១រយៈទៅវានឹងចាស់។ ហេតុនេះត្រូវចេះលើកតម្កើងវា។
ស្បែកជើង ១គូ ទោះបីរចនា ផលិតម៉ត់ចត់យ៉ាងណាក៏តែងមានបន្សល់ស្លាកស្នាមដែរ។ ហេតុនេះការចេះអធ្យាស្រ័យជារឿងសំខាន់។
ស្បែកជើង ១គូ ទោះបីមានរូបរាង ក្បូរក្បាច់រចនាអស់ទាស់យ៉ាងណាក៏ដោយ តែបើពាក់ពុំបានប៉ុន្មានវារហែកទេ ក៏គ្មានប្រយោជន៍។ ខ្លឹមសារ នៃជីវិតពិតសំខាន់។
ស្បែកជើង ១គូ ទោះបីថ្លៃ ឬថោក តែពុំសមល្មមនឹងជើងក៏គ្មានន័យដែរ។ ហេតុនេះ ការសម្របសម្រួលជារឿងសំខាន់។
ស្បែកជើងទោះបីត្រូវបានគេឲ្យតម្លៃថា ល្អយ៉ាងណា ក៏ដោយទាល់តែយើងស៊កវាចូលជើងទើបដឹង។
ហេតុនេះ រួមរស់ជាមួយគ្នាបានទើបសំខាន់!
ស្បែកជើង ១គូ… ប្រិយមិត្តជួយបន្ថែម តើនៅមានអ្វីទៀត!