Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២០ ខែមករា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំជូត ៖ រាសី​ល្អ​មធ្យម​។ ការងារ ត្រូវ​ប្រុងប្រយ័ត្ន ក្នុងការ​និយាយស្តី ត្រូវ​ចៀសវាង​បង្ក​ឱកាស​ឲ្យ​គូស​ត្រូវយក​ប្រៀប​លើ​។ ចង់​វិនិយោគ ត្រូវ​សិក្សា​ស្វែងយល់​កុំ​ធ្វើតាម​ការអូសទាញ​រប​ស់​អ្នកដទៃ​។ មនោសញ្ចេតនា ប្រសិន​បាន​តាំងចិត្ត​តាម​ស្រឡាញ់​គេ​ឲ្យ​បាន នោះ​អ្នក​ត្រូវ​ចំណាយ​ពេលវេលា និង​លុយកាក់ ទើប​សង្ឃឹម​មាន​លទ្ធផល​ដូច​ចិត្ត​។ ទិស​នាំ​លាភ ទិសអាគ្នេយ៍ តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំឆ្លូវ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​រីកចម្រើន​ល្អប្រសើរ ជួប​ការលំបាក​រមែង​មាន​អ្នក​ជួយ​យកអាសា​។ លុយកាក់​មាន​ចាយ​បរិបូរណ៍ ចំណូល​ចូល​មិន​ដាច់​។ មនោសញ្ចេតនា ប្រសិន​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត នោះ​គួរ​ម្ចាស់​ការបង្ហាញ​ទឹកចិត្ត​ឲ្យ​គេ​ដឹង​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិស​ខាងត្បូង​។ ពណ​នាំ​សំណាង ពណ៌​ខៀវ ស​។ អ្នកយក​អាសារ​ឆ្នាំកុរ​៕

​ឆ្នាំខាល ៖ រាសី​ស្រុតចុះ​។ ការងារ ត្រូវ​ត្រៀម​ស្មារតី ព្រោះ​ថ្ងៃនេះ​អ្នក​អាច​ត្រូវ​ប្រឈមមុខ​ជាមួយ​ការលំបាក​ច្រើន និង​សំណូមពរ​ខ្ពស់​ពី​ដៃគូ​សហការ​។ ថ្ងៃនេះ​បើជា​អ្នករកស៊ី​នោះ​គួរ​តាមដាន ឲ្យ​ជាប់​ការប្រែប្រួល និង​ព័ត៌មាន​ទីផ្សារ នឹងមាន​ប្រយោជន៍​សម្រាប់​មុខរបរ​របស់​អ្នក​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​មានឱកាស​បាន​នៅក្បែរ​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត​តាំងពី​យូរ​តែដោយសារ​ខ្វះ​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ហេតុនេះ​ពុំទាន់​ឈានដល់​ភាពស្និទ្ធស្នាល​នឹង​គ្នា​បាន​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិស​ខាង​អាគ្នេយ៍​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំថោះ រាសី​ស្រុតចុះ​។ ការងារ ពុំទាន់​សម្រេចបាន​តាម​បំណងប្រាថ្នា ត្រូវការ​ពេលវេលា​ច្រើន​ទៀត ចូរ​អត់ធ្មត់​អ្នកនឹង​បាន​ជោគជ័យ​។ ថ្ងៃនេះ​ត្រូវ​ប្រយ័ត្នប្រយែង​ក្នុង​រាល់​ទំនាក់ទំនង​លុយកាក់ ពុំ​មានឱកាស​វិនិយោគ ដូច្នេះ​មិនគួរ​មាន​មហិច្ឆតា​។ មនោសញ្ចេតនា​ពុំទាន់​បាន​ផល​ល្អ ត្រូវ​បន្ត​ប្រឹងប្រែង​បង្ហាញ​ភាព​ស្មោះស្ម័គ្រ​ឲ្យ​ដៃគូ​ឃើញច្បាស់​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំរោង ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ការព្យាយាម ម្ចាស់​ការជួយ​ឲ្យ​អ្នកដោះស្រាយ​រឿង​គ្រប់យ៉ាង​បាន​រហ័ស និង​ជោគជ័យ​។ ថ្ងៃនេះ​មានឱកាស​ល្អ​ច្រើន ដើម្បី​បង្កើន​ចំណូល ត្រូវ​ចាប់យក​ឲ្យ​បាន​។ មនោ​ញ្ចេ​ត​នា អ្នក​នៅ​លីវ​អាច​ជួប​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត អ្នក​ទាំង​២ និយាយ​គ្នា​ចុះសម្រុង​ល្អ​។ ទិស​នាំ​លាភ​ទិសនិរតី តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំវក​៕

​ឆ្នាំម្សាញ់ ៖ រាសី​ស្រុតចុះ​។ ការងារ រាល់ពេល​មានការ​ប្រែប្រួល​ម្តងៗ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​តានតឹង មិន​ស្ងប់ចិត្ត ចូរ​តាំងស្មារតី​បញ្ចៀស​ឲ្យ​បាន​ភាព​អសកម្ម​។ ថ្ងៃនេះ​មិន​សមស្រប​សម្រាប់​ការធ្វើ​ជំនួញ​។ មនោសញ្ចេតនា ពិបាក​ទទួលបាន​លទ្ធ​ផល​ដូច​បំណង​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរកា​៕

​ឆ្នាំមមី ៖ រាសី​ស្រុតចុះ​។ ការងារ រាល់​ផែនការ​សុទ្ធតែ​មិនបាន​ងាយស្រួល​ដូច​ការគ្រោងទុក ការលំបាក​ពុំមាន​អ្នក​ជួយ ចង់​ឆ្លង​ផុត​អ្នក​ត្រូវ​នឹងនរ សុទិដ្ឋិនិយម​។ ហិរញ្ញវត្ថុ​មិនល្អ​ប្រសើរ ចំណាយ​ច្រើនពេក ក្នុងពេល​ចំណូល​មាន​កម្រិត​។ មនោសញ្ចេតនា ស្រឡាញ់គ្នា​ត្រូវ​ចេះ​អត់ឱន​អធ្យាស្រ័យ ទើប​អាច​នៅក្បែរ​គ្នា​បានយូរ​អង្វែង​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិស​ខាង​ពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំមមែ ៖ រាសី​ល្អ​មធ្យម​។ ការងារ ត្រូវ​កសាង និង​រក្សា​បរិយាកាស​ស្និទ្ធស្នាល ក្នុង​រាល់​ទំនាក់ទំនង ចៀសវាង​ទំនាស់​បង្ក​ផល​អាក្រក់​ដល់​ខ្លួនឯង​។ រក្សា​លុយកាក់​ឲ្យ​មធ្យ័ត កំហិត​ការចាយវាយ​។ មនោសញ្ចេតនា ត្រូវ​លៃ​ទុក​ពេលវេលា​សម្រាប់​គ្នា​ឲ្យ​បាន​ច្រើន នោះ​ទើប​មនោសញ្ចេតនា​អាច​ផ្សារភ្ជាប់ ល្អូក​ល្អឺ​ន​បាន​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំម្សាញ់​៕

​ឆ្នាំវក ៖ រាសី​ឡើង​ខ្ពស់​។ ការងារ គ្រប់យ៉ាង​ចាប់ផ្តើម​រៀបរយ​ធ្វើ​ឲ្យ​អ្នក​រវល់​ច្រើន ត្រូវ​ចេះ​រៀបចំ​ឲ្យ​មាន​ពេល​សម្រាក កុំ​ឲ្យ​ឥទ្ធិពល​ដល់​សុខភាព​។ ថ្ងៃនេះ​អាច​វិនិយោគ​រយៈពេល​វែង​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​មានឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត ត្រូវ​ចេះ​រក្សា​ទំនាក់ទំនង​នេះ​ឲ្យ​បានល្អ​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​, ស​។ អ្នក​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំរកា ៖ រាសី​ស្រុតចុះ​។ ការងារ សន្សឹមៗ​មាន​ស្ថិរភាព​ជួយ​ឲ្យ​អ្នកមាន​ប្រភព​ចំណូល​នឹងនរ ប៉ុន្តែ​មិនត្រូវ​ប្រហែស ព្រោះ​គូប្រជែង​តែង​រក​ឱកាស​កាច់​បំបាក់​អ្នក​។ ថ្ងៃនេះ​មិនល្អ​សម្រាប់​ការវិនិយោគ​។ មនោសញ្ចេតនា ងាយ​កើតមាន​ការសង្ស័យ​គូស្នេហ៍ ព្រោះតែ​សម្តី​របស់​អ្នក​ក្រៅ​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​,​ស​។ អ្នកយក​អាសា ឆ្នាំរោង​៕

​ឆ្នាំចរ ៖ រាសី​ល្អ​មធ្យម​។ ការងារ​អាស្រ័យ​ដោយ​ភាពម្ចាស់ការ សកម្ម​ក្នុង​ការងារ​ជយ​យ​ឲ្យ​អ្នក​ត្រូវបាន​ថ្នាក់លើ និង​ដៃគូ​សហការ​ពេញចិត្ត​។ វិនិយោគ​គួរ​ប្រយ័ត្នប្រយែង ធ្វើ​អ្វី​ឲ្យ​ល្មម​នឹង​សមត្ថភាព​ខ្លួន​។ មនោសញ្ចេតនា អ្នក​នៅ​លីវ មានឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ប៉ុន្តែ​ត្រូវ​ម្ចាស់ការ​ទើប​រក្សាបាន​ទំនាក់ទំនង​នេះ​។ ទិស​នាំ​លាភ​ទិស​ត្បូង តំណម​ទិសឦសាន​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំកុរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ អំណោយផល​ល្អ មានឱកាស​ពង្រីក​វិស័យ​ថ្មី​។ ចូរ​ព្យាយាម​ជួបជុំ​មិត្តភក្តិ អ្នកនឹង​បាន​រក​ចំណូល​បន្ថែម​។ មនោសញ្ចេតនា គួរ​ឧស្សាហ៍​នាំ​គូស្នេហ៍​ដើរ​កម្សាន្ត បង្កើន​ភាព​រ៉ូ​មែន​ទិ​ក ទើប​មនោសញ្ចេតនា កាន់តែ​ផ្អែមល្ហែម កក់ក្តៅ​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំឆ្លូវ​៕​

spot_img
×