Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្វើទាហានតាំងពីពេលណា? អាយុ ៣៧ ឆ្នាំសោះពាក់ផ្កាយ ៤ ! ចាប់​ឃាត់ខ្លួន​​ផ្កាយ​មាស​បួន​ក្លែងក្លាយ​ម្នាក់ និង​ម្នាក់ទៀត​កំពុង​តាមរក​

​បាត់ដំបងៈ កម្លាំង​អាវុធហត្ថ​ខេត្តបាត់ដំបង បាន​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​ឯកសណ្ឋាន​យោធា​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​បួន​ក្លែងក្លាយ​និង​ម្នាក់ទៀត​កំពង់​តាម​ស្វែងរក​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​៨ ខែមេសា​ឆ្នាំ​២០២០​។​

​កម្លាំង​អាវុធហត្ថ​ខេត្តបាត់ដំបង បាន​ចុះបង្ក្រាប​ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​ឯកសណ្ឋាន​ជាអាទិ៍ ប្រើ​ឯកសណ្ឋាន​យោធា​និង​សក្ដិ ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​អាវុធហត្ថ​ខេត្ត​បាន​ត់​ដំបង បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ណាំ កប ភេទ​ប្រុស​អាយុ ៣៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់​រស់នៅ​ភូមិ​ល្វា​ទេ ឃុំ​ត្រាង ស្រុក​កំរៀង ខេត្តបាត់ដំបង ។

​កម្លាំង​បាន​ដកហូត​វត្ថុតាង​មាន​សក្ដិ​ស្មា ផ្កាយ​៤ ១​គូរ សក្ដិ​អាវ​ប្រយុទ្ធ ១ គូរ ស្លាក​ឈ្មោះ នាយ​ឧ​ត្ត​ម​សេនីយ៍​១ មេដាយ ១​កំ​ប្លេ ឯកសណ្ឋាន​ប្រយុទ្ធ ១​កំ​ប្លេ សញ្ញា​សម្គាល់ នាយ​ឧ​ត្ត​ម​សេនីយ៍ ១​គូរ​និង​ស្លាក​ឈ្មោះ ហង់ សំណាង​១ ។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​បន្ត​ស្រាវជ្រាវ​បន្ត​រក​ឈ្មោះ ហង់ សំណាង ដើម្បី​ចាប់ខ្លួន​យកមកអនុវត្ត​តាមច្បាប់៕ ដោយៈ​អ៊ុង​សា​រុំ​

×