Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកឧកញ៉ា ទៀង ថៃ លោកជំទាវឧកញ៉ាបណ្ឌិត វណ្ណ លុយ និងក្រុមការងារ នាំយកទឹកបរិសុទ្ធអេរ៉ូទិក ម៉ាស និងស្រោមដៃ ជូនកងពលតូចដឹកជញ្ជូនលេខ៩០

spot_img

ភ្នំពេញ៖ លោកឧកញ៉ា ទៀង ថៃ លោកជំទាវឧកញ៉ាបណ្ឌិត វណ្ណ លុយ និងក្រុមការងារ បាននាំយកទឹកបរិសុទ្ធអេរ៉ូទិក 2400ដប ម៉ាស 2000 និងស្រោមដៃ 5000គូរ យកជូនកងពលតូចដឹកជញ្ជូនលេខ៩០ ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧត្តមសេនីយ៍ទោ ឈរ សុខ សេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានទទួលយកអំណោយពីលោកឧកញ៉ា ទៀង ថៃ លោកជំទាវឧកញ៉ាបណ្ឌិត វណ្ណ លុយ។ លោកជំទាវ ឧត្តមសេនីយ៍ឯក តុប សារ៉ន អគ្គនាយករងភស្ដុភាក្រសួងការពារជាតិ បានឧបត្ថម្ភបន្ថែមកន្សែង 100 និងសាប៊ូដុំលាងដៃ 150ដុំ។

ឯកឧត្តមឧត្តមសេនីយ៍ទោ បានថ្លែង​អំណរ​អរគុណ​ដល់​លោកឧកញ៉ា ទៀង ថៃ លោកជំទាវឧកញ៉ាបណ្ឌិត វណ្ណ លុយ ដែលបានឧបត្ថម្ភទឹកបរិសុទ្ធ ម៉ាស និងស្រោមដៃ សម្រាប់ទុក​ប្រើប្រាស់​បង្ការទប់ស្កាតមេរោគកូវីដ១៩ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ​២០២០​ ដែល​កំពុង​រីក​រាលដាល​ជា​សាកល បើទោះបីជា​ជំងឺ​នេះ​នៅមាន​សភាព​ឆ្លង​លឿន​ ប៉ុន្ដែ​យើង​ក៏​អាច​ការពារ​ទប់ស្កាត់បាន ដោយ​ការធ្វើ​អនាម័យ​ឲ្យបាន​ត្រឹមត្រូវ​យ៉ាង​ទៀងទាត់​ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ផងដែរ ។​

​ក្នុងនោះ លោកជំទាវឧកញ៉ាបណ្ឌិត វណ្ណ លុយ ក៏បានលើកទឹកចិត្ដដ​ល់បង​ប្អូន ​កុំ​មាន​ភាពភ័យខ្លាច​ស្លន់ស្លោរ​ចំពោះ​ជំងឺ​មួយ​នេះ ដោយ​សូម​ចូលរួម​ប្រយុទ្ធប្រឆាំង​តាមរយៈ​ការថែរក្សា​អនាម័យ ​ឲ្យបាន​ខ្ជាប់ខ្ជួន ត្រូវ​មានកូន​ដប​អាល់កុល​តូចៗ ឬ​ជែ​ល ដើម្បី​ដាក់​តាម​ខ្លួន​ឬ​តាម​រថយន្ត ឬកន្លែងបម្រើការងារ​ នៅ​គ្រប់​ពេលចេញ​ក្រៅ ឬ​ប៉ះពាល់​វត្ថុ​ផ្សេងៗ ​នៅតាម​សាធារណៈ ឬ​ទីប្រជុំជន​ដែលមាន​មនុស្សម្នា​ច្រើននាក់​ ដូចនេះយើងរួមគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕ដោយ៖កូឡាប

spot_img
×