Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គោលដៅ​សំខាន់ៗ​ចំនួន ៩ តាមផ្លូវ​ជាតិ ច្រក ចេញ ចូល រាជធានី​ភ្នំពេញ ត្រូវបាន​បិទ តាម​សេចក្តីប្រកាស​របស់​រាជ​រដ្ឋាភិបាល​

​ភ្នំពេញ​៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២០​នេះ មាន​គោលដៅ​សំខាន់ៗ​ចំនួន ៩ តាមផ្លូវ​ជាតិ ច្រក ចេញ ចូល រាជធានី​ភ្នំពេញ ត្រូវបាន​បិទ ស្របតាម​សេចក្តីប្រកាស​របស់​រាជ​រដ្ឋាភិបាល ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាតត្បាត​ជំងឺ​វីរុស​កូ​វីដ ១៩ ។​

​គោលដៅ​សំខាន់ៗ​ចំនួន ៩ រួមមាន ៖ ១. គោលដៅ​ព្រះ​នារាយណ៍ ជាប់​ព្រំប្រទល់​តាខ្មៅ​ខេត្តកណ្តាល​។ ២. គោលដៅ​ផ្លូវ ៦០​ម៉ែត្រ​។ ៣. គោលដៅ​ស្ពាន ៧​មករា ផ្លូវជាតិ​លេខ​៣ ។ ៤. ផ្លូវជាតិ​លេខ​៤ ម្តុំ​បែក​ចាន​។ ៥. ផ្លូវជាតិ​លេខ​៥ ម្តុំ​វត្ត​គ្រួស​។ ៦. ផ្លូវជាតិ​លេខ​៦A ម្តុំ​ស្ពាន​ព្រែក​ព្នៅ​។ ៧. ផ្លូវជាតិ​លេខ ២ រង្វង់​មូល​គួរ​ស្រូវ​។ ៨. ផ្លូវជាតិ​លេខ​១ ព្រំប្រទល់​ខេត្តកណ្តាល និង​៩. គោលដៅ​ក្រោម​ស្ពាន​សំរោង​។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​សហការ និង​ស្តាប់​ការណែនាំ​របស់​រដ្ឋាភិបាល ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូ​វីដ​១៩ ៕​ដោយ​៖​កូ​ឡាប​

×