Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! នាង Nong Nat ទម្លាយ​ការ​ពិត អតីត​ស្វាមី​​សេដ្ឋី​​​អាមេរិក​​​វ័យ ៦៨ ឆ្នាំ អត់​ដឹង​ខ្យល់ រៀបការ​ជា​មួយ «តារាសិច»

spot_img

​អតីត​តារា​សិច​ដ៏​ស្រស់ស្អាត​របស់​ថៃ នាង Nat “Nong Nat” Ketsarin ថ្មីៗ​នេះ បានផ្តល់​បទសម្ភាសន៍​លើ​កញ្ចក់​ទូរទស្សន៍ បញ្ចេញ​ពី​ប្រវត្តិ​ស្នេហ៍​ត្រួសៗ អំពី​នាង និង​អតីត​ស្វាមី​ជនជាតិ​អាមេរិក លោក Harold Nesland អាយុ ៦៨ ឆ្នាំ ។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ T News អតីត​តារា​សិច​វ័យ ៣១ ឆ្នាំ រូបនេះ និយាយថា​៖ «​គាត់ [Horold] ដំបូង ពុំ​ដឹងថា​នាង​ជាតា​រា​សិច​ទេ ដោយ​គាត់​គ្រាន់តែ​បានគិត​ថា នាង​ជា​តារា​សម្តែង​ម្នាក់​ប៉ុណ្ណោះ​» ។ នាង​បន្តថា​៖ «​តែ​គាត់​បានដឹង​រឿងរ៉ាវ​នេះ ថា​នាង​ជា​តារាភាពយន្ត​សិច បន្ទាប់ពី​ពួកយើង​បាន​ចុះហត្ថលេខា​រៀបការ​នឹង​គ្នា​» ។​

​ជជីក​សួរ​របស់​អ្នកសារព័ត៌មាន អំពី​ប្រតិកម្ម​របស់ Horold ចំពោះ «​រឿង​នោះ​» និង​សួរថា​តើ​គាត់​អាច​ទទួលយក «​អតីតកាល​» របស់​នាង​ដែរ ឬ ទេ​, នាង​ឆ្លើយតប​ថា​៖

«​ចា៎​! គាត់​រំភើបចិត្ត​ណាស់ ។ តាមពិតទៅ គាត់​ចង់បាន​ការបង្ហាញ​ពី​សមត្ថភាព​របស់ខ្ញុំ​» ។​

​តើ​អ្វីដែល​នាំ​ឲ្យ​មានការ​យល់ច្រឡំ​ដ៏​ធំ​នេះ​? អ្វីៗ​ទាំងអស់​បានចាប់ផ្តើម​ជាមួយ​លក្ខណៈ​ដែល​ពួកគេ​ជួបគ្នា ចាប់តាំងពី Nat កំពុង​ណាត់ជួប​ជាមួយ​ដៃគូ​ជំនួញ​របស់ Horold ដែល​បាន​ណែនាំ​នាង​ថា​ជា​តារា «​ម៉ូ​ឌែ​ល​» ។​

«​ខ្ញុំ​បាន​កំពុង​ណាត់ជួប​ជាមួយ​អ្នកជំនួញ​អចលនទ្រព្យ​ម្នាក់ ហើយ​គាត់ (Harold) បាន​ក្លាយជា​ដៃគូ​អតីត​មិត្ត​ប្រុស​របស់ខ្ញុំ​» ។​

​គួរ​បញ្ជាក់ថា Nong Nat បានគិត​គូរ​យ៉ាង និង​សម្រេចចិត្ត​លេង​លះ​ស្វាមី​សេដ្ឋី​វ័យ​ចំណាស់​រូបនេះ និង​ប្រឡោក​ចូល​វិស័យ​ភាពយន្ត​សិច​នេះ​ឡើងវិញ ព្រោះតែ​នាង​បារម្ភ​ថា នាង​អាច​ផ្តល់​ឲ្យ​គាត់​នូវ​ជំងឺ​គាំងបេះដូង ក្នុងអំឡុងពេល​រួមភេទ ៕ ចន្ទី

spot_img
×