ភ្នំពេញ៖ អគ្គិភ័យកំពុងឆាបឆេះឃ្លាំងស្តុក សម្ភារ បរិក្ខារ និងថ្នាំពេទ្យនៃរោងចក្រផលិតឱសថមួយកន្លែង នៅក្នុងទឹកដីភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាវេលាម៉ោង ៦និង២៥យប់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០។
ខណៈនេះដែរ សមត្ថកិច្ចមូលដ្ឋាន និងរថយន្ដពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានទៅដល់កន្លែងកើតហេតុ កំពុងប្រយុទ្ធបង្ក្រាបអណ្ដាតភ្លើង ដែលកំពុងទំពាលេបអគារនៃរោងចក្រផលិតឱសថមួយនេះ យ៉ាងសន្ធោសន្ធៅ
ព័ត៌មានលម្អិត និងផ្សាយបន្ថែមទៀតនៅពេលក្រោយ៕ដោយ៖ផាន់ណា