Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទម្លាប់​រស់នៅ និង​បរិភោគ​ទាំងនេះ នឹង​ជួយ​ឲ្យ​អ្នក​ចៀស​ផុតពី​ជំងឺមហារីក​

​មហារីក​គឺជា​ជំងឺ​ដ៏​កាច​សាហាវ ដែល​បាន​ឆក់យក​ជីវិត​មនុស្ស យ៉ាងច្រើន​ជា​រៀងរាល់ឆ្នាំ​។ មូលហេតុ​នៃ​ជំងឺ​នេះ គឺ​បណ្តាលមកពី​ទម្លាប់ នៃ​ការរស់នៅ និង​ការបរិភោគ​ប្រចាំថ្ងៃ​។

​ដូច្នេះ ការរក្សា​ទម្លាប់​រស់នៅ​ល្អ និង​ការ​បរិភោគបាន​ត្រឹមត្រូវ នឹង​ជួយ​ឲ្យ​អ្នក​គេច​ផុតពី​ជំងឺ​នេះ​។ ខាងក្រោម​នេះ​ជា​ទម្លាប់​មួយចំនួន​ដែល​អ្នក​គួរ​អនុវត្ត​៖

1. អ្នក​អាច​បរិភោគ​ខ្ទឹមស​ឱ្យបាន​ច្រើន ព្រោះ​វា​អាច​សម្លាប់​មេរោគ ដែលមាន​ក្នុង​ក្រពះ ធ្វើឱ្យ​វា​ងាប់​ទាំងអស់ ដូចនេះ​អ្នកនឹង​មិនកើត​ជំងឺមហារីក​ក្រពះ​ឡើយ​។​

2. អ្នក​ក៏​អាច​ពិសារ​គូឆាយ​ឱ្យបាន​ច្រើន ព្រោះ​វា​មាន​សារធាតុ​វិ​តា​មីន​ខ្ពស់ ដែល​ជំនួយ​ដល់​សុខភាព​អ្នក ធ្វើឱ្យ​កោសិកា​មហារីក​មិន​រីកដុះដាល​។​

3. ស្លឹក​ខ្ទឹម​ក៏​ជា​អាហារ​ដែល​ការពារ អ្នក​ឱ្យ​ចៀស​ផុតពី​ជំងឺមហារីក​ដែរ​។​

4. អ្នក​ត្រូវតែ​បើក​បង្អួច​កន្លះ​ម៉ោង ដើម្បី​ឱ្យមាន​ខ្យល់អាកាស​ចូលក្នុង​ផ្ទះ ទើប​ខ្យល់​កង្វក់​ចេញទៅ​ក្រៅ​អស់​។​

5. ការ​ហាលថ្ងៃ​ចំនួន​១៥​នាទី​ក៏​ជា​វិធី​ម្យ៉ាង ក្នុងការ​ចៀសវាង​កុំឱ្យ​កើត​ជំងឺមហារីក​ដែរ ព្រោះ​វា​មាន​សារធាតុ​វិ​តា​មីន​D​។​

6. អ្នក​ត្រូវតែ​គេង​ឱ្យ​គ្រប់​៧​ម៉ោង ហើយ​មិនត្រូវ​ចូល​គេង​យប់​ជ្រៅ​ទេ ត្រូវតែ​ចូល​គេង​ឱ្យ​មុន​ម៉ោង​១១​ទើប​ល្អ បើ​ពេល​ថ្ងៃត្រង់​អ្នក​អាច​ឈ្លាត​គេង​បន្តិច​ក៏​អាច​ការពារ​អ្នក​មិនឱ្យ​កើត​មហារីក​ដែរ​៕

​អត្ថបទ​៖ health​

×