ឆ្នាំជូត ៖ រាសីស្រុតចុះ។ ការងារ ជួបការលំបាកច្រើន ទាល់ច្រកពុំមានវិធីដោះស្រាយ ធ្វើឲ្យអ្នកមានអារម្មណ៍នឿយហត់ តានតឹង។ ចេញក្រៅផ្ទះមិនត្រូវយកលុយកាក់តាមខ្លួនច្រើន ដើម្បីបញ្ចៀសត្រូវចោរលួច។ មនោសញ្ចេតនា ដោយសារតែរឿងមិនពាក់ព័ន្ធមួយក៏ធ្វើឲ្យអ្នកទាំងពីរ ឈ្លោះគ្នាបែកផ្សែង។ ទិសនាំលាភ ទិសពាយ័ព្យ តំណមទិសខាងកើត។ ពណ៌នាំសំណាងពណ៌ខៀវ, ខ្មៅ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំឆ្លូវ ៖ រាសីឡើងខ្ពស់។ ការងារ អាស្រ័យដោយមានទំនាក់ទំនងយ៉ាងល្អ ហេតុនេះការងាររបស់អ្នកដំណើរការដោយរលូន និងទទួលបានប្រសិទ្ធភាពខ្ពស់។ ថ្ងៃនេះជាថ្ងៃដ៏កាក់កបសម្រាប់អ្នកធ្វើជំនួញជួញដូរ។ មនោសញ្ចេតនា នឹងមានក្តីរីករាយចៃដន្យពេលមានឱកាសបានជួបមនុស្សដែលខ្លួនប៉ងជួប។ ទិសនាំលាភទិសខាងលិច តំណមទិសខាងកើត។ ពណនាំសំណាង ពណ៌ ស។ អ្នកយកអាសារឆ្នាំរោង៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់។ ការងារ រីកចម្រើនល្អ សមត្ថភាព និងការចេះបត់បែនរបស់អ្នកនឹងជួយដោះស្រាយគ្រប់យ៉ាងដោយល្អបំផុត។ ថ្ងៃនេះឱកាសរកប្រាក់ដ៏ល្អបានមកដល់អ្នក កុំខកខានឲ្យសោះ។ មនោសញ្ចេតនា អ្នកនៅលីវមានឱកាសបានជួបមនុស្សក្នុងសុបិន្ត។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាងពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំថោះ រាសីល្អមធ្យម។ ការងារ គួរព្យាយាមជួយអ្នកដទៃ ធ្វើកិច្ចការសប្បុរសធម៌ជាដំណោះស្រាយដ៏ល្អ ដើម្បីជំនះរាល់ការលំបាកដែលកំពុងជួបប្រទះ។ យីអ៊ុនល្អ មានឱកាសបង្កើនចំណូល។ មនោសញ្ចេតនា មានភាពរីករាយស្មានមិនដល់។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ខ្មៅ, ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីស្រុតចុះ។ ការងារ កុំប្រញាប់ឆេវឆាវនាំឲ្យឥទ្ធិពលដល់ការងារ។ កុំអួតអាងលុយកាក់ធ្វើឲ្យជនអាក្រក់កើតចិត្តលោភលន់នាំឲ្យគ្រោះថ្នាក់ដល់ខ្លួន។ មនោញ្ចេតនា កុំនិយាយកុហក ឬដោយចេតនាលាក់បាំងដៃគូ ព្រោះមុននិងក្រោយគង់តែបែកការណ៍ ពេលនោះពិបាកចៀសផុតទំនាក់ទំនងគ្នា។ ទិសនាំលាភទិសខាងជើង តំណមទិសនិរតី។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់។ ការងារ រាល់ការប្រឹងប្រែងរបស់អ្នកចុងក្រោយត្រូវបានឆ្លើយតបយ៉ាងសក្តិសមជាមួយនឹងស្នាដៃខ្ពស់។ អាស្រ័យដោយភាពប៉ិនប្រសប់របស់ខ្លួន អ្នកមានឱកាសច្រើនដើម្បីបង្កើនចំណូល។ មនោញ្ចេតនា រីកចម្រើនល្អប្រសើរ។ ទិសនាំលាភទិសខាងលិច តំណមទិសខាងឦសាន។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំមមី ៖ រាសីស្រុតចុះ។ ការងារ ហ៊ុមព័ទ្ធដោយឧបសគ្គ គ្រប់យ៉ាងងាយធ្លាក់ចូលក្នុងភាពទាល់ច្រក។ រាសីមិនល្អ ពុំមានឱកាសទាញលាភចូល។ មនោញ្ចេតនា ត្រូវបង្ហាញភាពស្មោះត្រង់ចំពោះគូស្នេហ៍ ទើបអាចប្តូរបានមនោសញ្ចេតនាដ៏កក់ក្តៅរបស់គេ។ ទិសនាំលាភទិសឦសាន តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ, បៃតង។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំមមែ ៖ រាសីស្រុតចុះ។ ការងារ ត្រូវប្រយ័ត្នប្រយែងចំពោះរាល់ពាក្យចរចាមអារ៉ាម, ល្អបំផុតគួរប្រមូលផ្តុំក្នុងការងាររបស់ខ្លួន ចៀសវាងចូលរួមក្នុងកិច្ចការអ្នកដទៃ។ ថ្ងៃនេះអ្នកអាចប្រឈមនឹងអន្ទាក់លុយកាក់ ត្រូវរក្សាភាពនឹងនរ។ មនោសញ្ចេតនា ជួបមនុស្សមិនចូលចិត្តតាមអ្នករហូតធ្វើឲ្យមានអារម្មណ៍ពិបាកទ្រាំ។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំវក ៖ រាសីល្អមធ្យម។ ការងារ ស្ថិរភាព ប៉ុន្តែត្រូវយកចិត្តទុកដាក់កសាងល្អ រាល់ទំនាក់ទំនងនឹងមានប្រយោជន៍សម្រាប់ការងាររបស់អ្នក។ ចំណាយច្រើន ធ្វើឲ្យអ្នកតែងជួបការលំបាកខាងហិរញ្ញវត្ថុ។ មនោសញ្ចេតនា ពិបាកបានដូចចិត្តចង់ អ្នកនៅលីវកុំខ្ជះខ្ជាយពេលវេលារបស់ខ្លួន ចូរចេញក្រៅសកម្មចូលរួមសកម្មជួបជុំ។ ទិសនាំលាភទិសខាងជើងតំណមទិសត្បូង។ ពណ៌នាំសំណាង ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំរកា ៖ រាសីឡើងខ្ពស់។ ការងារ មានឱកាសឲ្យអ្នកពង្រីកសមត្ថភាពរបស់ខ្លួន ត្រូវបានថ្នាក់លើវាយតម្លៃខ្ពស់ អ្នករួមការងារស្រឡាញ់គាំទ្រ។ រាល់ផែនការហិរញ្ញវត្ថុប្រព្រឹត្តទៅដោយរលូន, នាំមកនូវប្រភពចំណូលធំដល់អ្នក។ មនោញ្ចេតនា ជាថ្ងៃពោរពេញដោយភាពរីករាយ និងសុភមង្គល។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសា ឆ្នាំម្សាញ់៕
ឆ្នាំចរ ៖ រាសីស្រុតចុះ។ ការងារ មានសម្ពាធច្រើន ត្រូវនឹងនររកវិធីដោះស្រាយល្អបំផុត។ លទ្ធភាពហិរញ្ញវត្ថុរបស់អ្នកកំពុងលំបាកមិនគួរបន្តខ្ចីបុលដើម្បីវិនិយោគ។ មនោញ្ចេតនា ត្រូវប្រយ័ត្នពាក្យសម្តីកុំឲ្យប៉ះទង្គិចផ្លូវចិត្តគូស្នេហ៍ នាំឲ្យមានការអាក់អន់ចិត្តគ្នា។ ទិសនាំលាភទិសឦសាន តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់។ ការងារ រក្សាបានស្ថិរភាព។ ថ្ងៃនេះទោះបីមានឱកាសរកចំណូលច្រើន តែអ្នកចាប់យកមិនទាន់។ មនោញ្ចេតនា ល្អប្រសើរផ្អែមល្ហែម។ ទិសនាំលាភទិសខាងជើង តំណមទិសនិរតី។ ពណ៌នាំសំណាង ពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំជូត៕