Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វឹកហ្វឺន​បំប៉ន​នាយ​ទា​ហ៊ាន​រង ជំនាញ​រថក្រោះ រថពាសដែក​ឆ្នាំ​២០១៧-២០១៨ នៅ​បន្ទាយ​បញ្ជាការដ្ឋាន​រថក្រោះ ទិស​ភូមិភាគ​ទី​៥ ស្រុក​ព្រះនេត្រព្រះ​

​បន្ទាយមានជ័យ​៖ វគ្គ​ហ្វឹកហ្វឺន​បំប៉ន​នាយ​ទា​ហ៊ាន​រង ជំនាញ​រថក្រោះ រថពាសដែក​ឆ្នាំ​២០១៧-១៨ នៅ​បន្ទាយ​បញ្ជាការដ្ឋាន​រថក្រោះ ទិស​ភូមិភាគ​ទី​៥ ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​បាន​បើក​កាលពី​ថ្ងៃទី​២០-២១ ខែមករា​ឆ្នាំ​២០១៨ ដោយមាន​ការចូលរួម​ពី​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ ប្រាក់ ផល្លី មេបញ្ជាការរង ​នាយសេនាធិការ តំណាង​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​រថក្រោះ លោក​ឈើ​យ ចាន់ណា អភិបាលរង​ខេត្តបន្ទាយមានជ័យ ឯ​/​ឧ ឧ​ត្ត​ម​សេនីយ៍​ទោ កែវ សេង​ឡាយ ​មេបញ្ជាការ​នៃ​បញ្ជ​ការដ្ឋាន​រថក្រោះ​អគ្គបញ្ជាការ​ទិស​យោធា​ភូមិភាគ​ទី​៥ ស្រុក​ព្រះនេត្រព្រះ ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ិន សារឹម ទទួល​ការងារ​ហ្វឹក​ហ្វី​ន​រថក្រោះ បានអោយដឹងថា​៖ យោធ​សិក្ខាកាមរ​ហ្វឹក​ហ្វី​ន​ចំនួន​មាន​៣២៩​នាក់ ហើយ​ចែកជា ២ ជំហាន​។ ​ជំហាន​ទី​១ មាន​ចំនួន​១៦៥​នាក់ ,​ជំហាន​ទី​២ មាន​ចំនួន​១៦៤​នាក់ ។​ហ្វឹក​ហ្វី​ន​មាន​រយះពេល​៩០ ថ្ងៃ​ស្មើនឹង​ចំនួន​៦៣០​ម៉ោង ចាប់ពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៨
​ដល់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៨​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប្រាក់ ផល្លី មេបញ្ជាការ​ង នាយសេនាធិការ ​បាន​កោតសរសើរ​ចំ​បោះ​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​របស់​បញ្ជាការ​ដ្ឋា​ន​រថក្រោះ​ដែល​បាន​ប្រឹងប្រែង​ធ្វើ​រា​ការងារ​ទំនាក់ទំនង ​និង​សហការ​ល្អ​ក្នុង​ការងារ​ហ្វឹកហ្វឺន​ជំនាញ​រថក្រោះ​រថពាសដែក​ឆ្នាំ​២០១៧​តាម​ផែនការ​ហ្វឹកហ្វឺន​របស់​កងយោធពល​ខេ​មរ​ភូមិ​មិ​ន្ទ​ដែល​បានដាក់ចុះ​។​

​លោក​បន្តថា​៖ ការហ្វឹកហ្វឺន​បំប៉ន​នាយទាហានរង​ជំនាញ​រថក្រោះ​រថពាសដែក ឆ្នាំ​២០១៧ លើក​នេះ​ខុសគ្នា​ពី​វគ្គ​បំប៉ន​មុនៗ ​ដោយ​វគ្គ​នេះ​មានមុខ​វិជ្ជា​យុទ្ធវិធី​កាំភ្លើង​លើ​រថក្រោះ ប្រើប្រាស់​ប្រព័ន្ធ​ស្ថិរភាព ការ​ប៉ា​ញ់​ដោយ​ប្រព័ន្ធ​ស្ថិរភាព​និង​មេរៀន​បាញ់​ផ្លោង​មួយចំនួន ​ដែល​កន្លងមក​យើង​ធ្លាប់តែ​រៀន​ទ្រឹស្តី​។

ការចាប់​ដំណើការ​វគ្គ​ហ្វឹកហ្វឺន​បាន​នៅពេលនេះ ដោយមាន​ការយកចិត្ត​ទុកដាក់​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់​លំ​ជាន់ថ្នាក់​របស់​ក្រសួងការពារជាតិ ក៏ដូចជា​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ ទីចាត់ការ​ហ្វឹ​ហ្វឺ​ន ជាពិសេស​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ដែល​សម្តេច​បាន​យកចិត្តទុកដាក់​ជាប្រចាំ ទាំង​ស្មារតី​សម្ភារៈ និង​ផ្តល់​ជំនាញ​រថក្រោះ រថពាសដែក​ជា​រៀង​រហូតមក
​ធ្វើអោយ​ជំនាញ​រថក្រោះ​រថពាសដែក​យើង​កាន់តែ​មានកា​រីកចម្រើន​ថែម​មួយកំរិត​ទៀត​។​

​ទន្ទឹម​ជាមួយគ្នា​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បានធ្វើការ​ផ្តាំផ្ញើ​ដល់ នាយ​ទា​ហ៊ាន​រង ជំនាញ​រថក្រោះ ​រថពាសដែក​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​អោយអស់​ស្មារតី​ក្នុង​វគ្គ​ហ្វឹកហ្វឺន​នេះ ​និង​ត្រូវគោរព​វិន័យ បទបញ្ជាផ្ទៃក្នុង សាមគ្គីភាព​ផ្ទៃក្នុង​លើកកម្ពស់​យ៉ាងសកម្ម ដើម្បីអោយ​ដំណើការ​អោ​យស​ស្របទៅតាម​ផែនការ​ឆ្នាំ ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​បានដាក់​ជូន​ផងដែរ​៕ ដោយ ៖ បន្ទាយ​

×