ភ្នំពេញ៖ ក្នុងជំនួបសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយអ្នកសារព័ត៌មាន និងអ្នកនាំពាក្យព្រមទាំងមន្ត្រីក្រសួងព័ត៌មាន ប្រចាំឆ្នាំជាលើកទី២ នៅរាត្រីថ្ងៃទី២១ មករានេះ នៅកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យអ្នកអត្ថាធិប្យាយ កុំតាំងខ្លួន ជាចៅក្រមកាត់សេចក្តីឲ្យសោះ វានឹងធ្វើឲ្យម្ចាស់ស្ថាបនានោះខូចឈ្មោះ ។
គួរបញ្ជាក់ថា នៅល្ងាចថ្ងៃ អាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជួបសំណេះ សំណាល និងពិសារអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានជាតិលើកទី២ ដែលមានអ្នកចូលរួមប្រមាណ ៣.៤០០នាក់ ក្នុងនោះមានមន្ត្រី និងអ្នកនាំពាក្យក្រសួងព័ត៌មានជាច្រើនរូបចូលរួមផងដែរ នៅមជ្ឈមណ្ឌលសន្និបាតនិងពិពរណ៌កោះពេជ្រ។
ជំនួបប្រចាំឆ្នាំនេះ គឺនឹងផ្តល់ឱកាសដល់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វែងយល់អំពីសុខទុក្ខផ្ទាល់របស់បងប្អូនអ្នកសារព័ត៌មាននិងបានផ្តល់នូវអនុសាសន៍ល្អៗដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានឲ្យបានល្អត្រឹមត្រូវតាមក្រមសីលធម៌ច្បាស់លាស់ដើម្បីបំរើសសង្គមជាតិឲ្យកាន់តែរីកចម្រើន៕ ដោយ៖កូឡាប