Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២២ ខែមករា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំជូត ៖ រាសី​ស្រុតចុះ​។ ការងារ ចាំបាច់​ត្រូវ​កែសម្រួល​អារម្មណ៍ កិច្ច​ការដែល​ប្រែប្រួល​ជា​រឿង​ធម្មតា​។ ពុំ​ត្រូវ​រំញោច​អារម្មណ៍​ហួសហេតុ​ធ្វើ​ឲ្យ​រសាប់រសល់​។ គប្បី​ចៀសវាង​ល្បែងស៊ីសង ពុំនោះសោត​នឹង​រលាយទ្រព្យ​។ មនោសញ្ចេតនា ថ្ងៃនេះ​កុំ​ឲ្យ​អារម្មណ៍​របស់​អ្នក​ជះឥទ្ធិពល​ដល់​គ្រួសារ​។ ទិស​នាំ​លាភ ទិស​ខាងលិច តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំវក​៕

​ឆ្នាំឆ្លូវ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ៖ ភាពនឹងនរ និង​ម្ចាស់​ការជួយ​ដល់​អ្នកទទួលបាន​លទ្ធ​ផល​ល្អ ក្នុង​ការងារ​គ្រប់យ៉ាង​។ វា​ជា​ឱកាសល្អ​សម្រាប់​អ្នក​ដាក់ទុន​រកស៊ី​។ មនោ​ញ្ចេ​ត​នា អ្នកនឹង​ជួប​មនុស្ស​ដែល​យល់ចិត្ត​គ្នា​ទៅវិញទៅមក​។ ទិស​នាំ​លាភ​ទិស​ត្បូង តំណម​ទិស​ខាងជើង​។ ពណ​នាំ​សំណាង ពណ៌​ក្រហម​។ អ្នកយក​អាសារ​ឆ្នាំម្សាញ់​៕

​ឆ្នាំខាល ៖ រាសី​ឡើង​ខ្ពស់​។ ការងារ អ្វីៗ​ប្រព្រឹត្ត​ទៅដោយ​រលូន ទទួលបាន​ផ​ល្ខ​ពស់​។ ជា​វេលា​ល្អ សម្រាប់​បង្កើន​ការរកស៊ី​។ គប្បី​ចាប់អារម្មណ៍​នឹង​គ្រួសារ​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំថោះ រាសី​ស្រុតចុះ​។ ការងារ រក្សា​អារម្មណ៍​ឲ្យ​បាន​ស្ងប់​ពេល​ដោះស្រាយ​ការងារ កុំ​តក់ក្រហល់​ឲ្យ​សោះ​។ មនោ​ញ្ចេ​ត​នា ៖ ប្រយ័ត្ន​ពាក្យពេចន៍​សាសង​នឹង​ដៃគូ ប្រយ័ត្ន​មានទំនាស់​។ ទិស​នាំ​លាភ​ទិសនិរតី តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំមមែ​៕

​ឆ្នាំរោង ៖ រាសី​ស្រុតចុះ​។ ការងារ ត្រូវ​ចំណាយពេល និង​ថាមពល​ច្រើន​ទើប​ទទួលបាន​ផល​ដូច​ប្រាថ្នា​។ អ្នក​ងាយ​ភ្លេចភ្លាំង​ធ្វើ​ឲ្យ​បាត់​របស់​។ មនោសញ្ចេតនា គប្បី​ចែករំលែក​អ្វីៗ​ជាមួយ​ដៃគូ​របស់​អ្នក​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង​ពណ៌​ខ្មៅ​, បៃតង​។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំម្សាញ់ ៖ រាសី​ស្រុតចុះ​។ រាសី​កំពុង​ស្រុត ហេតុនេះ​ត្រូវ​ប្រឹង​ទប់ទល់​។ គប្បី​សម្រួល​ការចំណាយ​ឲ្យ​ស្រប​នឹង​ចំណូល​។ មនោ​ញ្ចេ​ត​នា ៖ កុំ​ងាប់ស្តូក ឬ​រឹងរូស​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរកា​៕

​ឆ្នាំមមី ៖ រាសី​ឡើង​ខ្ពស់​។ ការងារ រាសី​ឡើង​ខ្លាំង ងាយ​សម្រេចបាន​រាល់​ការងារ​រកស៊ី​។ អ្នក​ជួប​ឱកាសល្អ ព្រោះ​មាន​អ្នកដទៃ​នាំមក​ឲ្យ ប្រយ័ត្ន​របូត​។ មនោសញ្ចេតនា ៖ ទំនាក់ទំនង​ស្ថិរភាព​ធម្មតា​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ទឹកដោះគោ​។ អ្នក​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំមមែ ៖ រាសី​ល្អ​មធ្យម​។ ការងារ ពិតជា​ថ្ងៃមួយ​ដ៏​រវល់ តែ​ចុងក្រោយ​បាន​ផល​គាប់ចិត្ត​។ ចំណូល​វិញ​ធម្មតា​។ មនោសញ្ចេតនា ៖ ចំណងទាក់ទង​ល្អ​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំវក ៖ រាសី​ស្រុតចុះ​។ ការងារ គិត​ធ្វើការ​របស់ខ្លួន​ឲ្យ​បានល្អ ចៀសវាង​លូកដៃ​ចូល​កិច្ចការ​របស់​អ្នកដទៃ អាច​ជួប​រឿង​ពុំ​ល្អ​។ ពុំមែន​ជា​ថ្ងៃ​ល្អ​សម្រាប់​វិនិយោគទុន​រកស៊ី​ទេ ថែមទាំង​ត្រូវ​រក្សាទ្រព្យ​ឲ្យ​បាន​គង់វង្ស​។ មនោសញ្ចេតនា ក្នុង​ទំនាក់​ទម​នង​ត្រូវ​ប្រយ័ត្ន​ចំពោះ​អ្នក​ភេទ​ផ្ទុយ​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ស្លាបកំភេម​។ អ្នក​យកអាសា​ឆ្នាំម្សាញ់​៕

​ឆ្នាំរកា ៖ រាសី​ឡើង​ខ្ពស់​។ ការងារ អាស្រ័យ​ដោយ​ការប្រឹងប្រែង​ពីមុន ធ្វើ​ឲ្យ​អ្នកមាន​ម្ចាស់ការ​ក្នុង​ការងារ​បានល្អ ព្រមទាំង​មានឱកាស​បង្កើន​ប្រាក់ចំណូល​។ មនោសញ្ចេតនា ចំណងទាក់ទង​ធម្មតា​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ទឹកដោះគោ​។ អ្នកយក​អាសា ឆ្នាំឆ្លូវ​៕

​ឆ្នាំចរ ៖ រាសី​ល្អ​មធ្យម​។ ការងារ កុំ​អភិរក្ស​ក្នុង​ការងារ គប្បី​ពង្រីក​គំនិត​ច្នៃប្រឌិត​។ ជា​ឱកាសល្អ​សម្រាប់​បណ្តាក់ទុន​រកស៊ី​។ ទិស​នាំ​លាភ​ទិស​ត្បូង តំណម​ទិស​កើត​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំកុរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ មាន​អ្នក​តាម​ជួយ​យកអាសា ធ្វើ​ឲ្យ​អ្វីៗ​ប្រព្រឹត្តទៅ​យ៉ាង​រលូន​។ ជា​ឱកាសល្អ​សម្រាប់​ដាក់ទុន​រកស៊ី តែ​កុំ​លោភលន់​ឲ្យ​សោះ​។ គ្រួសារ​ជា​កម្លាំង​ជំរុញ​ធំធេង​ចំពោះ​អ្នក​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិស​កើត​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរកា​៕​

×