Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​៣​នាក់ បាន​រងរបួស​ធ្ងន់​និង​ស្រាល ដោយសារ​ជិះ​ម៉ូតូ​វ៉ា​ជែង​ខាងស្ដាំ ទាក់​ដៃចង្កូត​គ្នា​ដួល​

​ខេត្តស្វាយរៀង​៖ មនុស្សម្នា​ក់បាន​រងរ​បួស​ធ្ងន់ និង​២​នាក់​ទៀត​រងរបួស​ស្រាល ដោយសារតែ​ការបើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន បើក​វ៉ា​ជែង​ខាងស្តាំ ប៉ះ​ដៃចង្កូត​ម៉ូតូ​មួយគ្រឿង បណ្តាល​ដួល​រងរបួស​ធ្ងន់​ស្រាល់​តែម្តង​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់​ថ្ងៃទី ២០ ខែ មេសា ឆ្នាំ​២០២០ នៅត្រង់ចំណុច​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ ព្រៃទទឹង ឃុំ ប្រសូត្រ ស្រុក ស្វាយទាប ខេត្តស្វាយរៀង ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​៖ នៅមុន​ពែ​ល​កើតហេតុ មាន​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​សេ ១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥​ផ្លាកលេខ ស្វាយរៀង ១I ៩១៨១ ធ្វើដំណើរ​ពី​ទិសដៅ​ពី​ត្បូង​ទៅ​ជើង (​មិន​ពាក់មួក​សុ​វ​តិ្ត​ភាព​) បើកបរ​ដោយ​ឈ្មោះ វង់ ភក្ត្រា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ ជាងផ្សារដែក រស់នៅ​ភូមិ ថ្នល់កែង ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង រង​បួស​ធ្ងន់ និង​អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ ណំ សុធី ភេទ​ប្រុស អាយុ ៤០​ឆ្នាំ មុខរបរ​ផ្សារ​ដែក រងរបួស​ស្រាល (​មិន​ពាក់មួក​សុវត្ថិភាព​) មាន​ទីលំនៅ​ជាមួយគ្នា​។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​វ៉ា​ជែង​ខាងស្តាំ​ប៉ះ​ដៃចង្កូត​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ផ្លាកលេខ ស្វរ 1H ៨៩៥០ ធ្វើដំណើរ​ពី​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ស្រប​ទិស​គ្នា បើកបរ​ដោយ​ឈ្មោះ ញ៉ែម មករា ភេទ ប្រុស អាយុ​៣៤ ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ព្រែ​ទទឹង ឃុំ​ប្រសូតិ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង រង​ស្រាល (​មិន​ពាក់មួក​សុ​វត្តិភាព​) បណ្តាល​ឲ្យ​ដួល​រងរបួស​ធ្ងន់ និង​ស្រាល​ទាំង​៣​នាក់​។​

​មធ្យោបាយ​ធ្វើដំណើរ​ទាំងពីរ បាន​យកមក រក្សាទុក​នៅ​ប៉ុស្ដិ៍នគរបាល​ប្រសូតិ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា នៅពេល​ក្រោយ​។ នគរបាល បានបញ្ជាក់​ពី​មូលហេតុ នៃ​គ្រោះថ្នាក់​នេះ​ថា មកពី​អ្នកបើក​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ វ៉ា​ជែង​ខាងស្តាំ ខ្វះ​ការប្រុងប្រយ័ត្ន​៕​ដោយ​៖ វ៉ៃ​កូ​

×