ប្រសិនជាអ្នកចង់កម្ចាត់ក្បាលពោះ ដ៏អាក្រក់របស់អ្នកចេញ អ្នកអាចពិសារផ្លែឈើទាំងឡាយខាងក្រោមនេះបាន។ តើមានអ្វីខ្លះទៅ?
— ប្រសិនជាអ្នកមានទម្លាប់ទល់លាមក នោះក្បាលពោះអ្នកនឹងអាចធំបាន។ ដូចនេះ អ្នកអាចញ៉ាំចេកចំនួនមួយទៅពីរផ្លែក្នុងមួយថ្ងៃ នោះវានឹងជួយអ្នកឲ្យបត់ជើងធំស្រួល ថែមទាំងអាចធ្វើឲ្យក្បាលពោះអ្នកតូចទៀតផង ព្រោះជាតិពុលទាំងឡាយបានចេញមកក្រៅតាមលាមកអស់។
–អ្នកក៏អាចញ៉ាំផ្លែប៉ោមដែរ ព្រោះនៅក្នុងផ្លែប៉ោមសម្បូរទៅដោយសារធាតុ ដែលអាចជួយធ្វើឲ្យក្បាលពោះអ្នកតូចបាន។ ដូចនេះ អ្នកអាចញ៉ាំវាមុនពិសារអាហារពេលព្រឹកបាន វានឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នក។
— ប្លូប៊ឺរី ជាផ្លែឈើដែលមិនត្រឹមតែល្អចំពោះសុខភាពអ្នកទេ ថែមទាំងអាចធ្វើឲ្យអ្នកស្អាតទៀតផង។ ក្រោយពេលដែលអ្នកបរិភោគរួច វានឹងជួយរក្សាស្បែករបស់អ្នកឲ្យក្មេងជាងវ័យ។ ដូចនេះ អ្នកនឹងមានទាំងស្បែកស្អាត និងរាងដែលស្អាតទៀត មិនឃើញក្បាលពោះដ៏អាក្រក់នេះទៀតឡើយ៕
អត្ថបទ៖ health