Monday, December 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រកាស​លេខ​ទូរស័ព្ទ អធិការនគរបាល​ខ​ណ្ឌ​ទាំង ១៤ និង​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ទាំង ១០៥ ងាយស្រួល​ដល់​ពលរដ្ឋ​ទំនាក់ទំនង​

​ភ្នំពេញ ៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ផ្សព្វផ្សាយ​លេខ​ទូរស័ព្ទ លោក លោកស្រី ស្នងការរង​ទទួល​ដឹកនាំ​ខណ្ឌ​ទាំង ១៤ – លោក​អធិការនគរបាល​ខណ្ឌ​ទាំង ១៤ និង​លេខ​ទូរស័ព្ទ​លោកនាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង ១០៥ ជា​សាធារណៈ ដើម្បី​ជាការ​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​នៅ​រាជធានី​ភ្នំពេញ ឲ្យ​បានដឹង ក្នុងការ​ងាយស្រួល​ទំនាក់ទំនង​ផ្ទាល់​ភ្លាមៗ ទៅ​សមត្ថកិច្ច ក្នុងករណី​មាន​ហេតុការណ៍​អ្វីមួយ​កើតឡើង ដើម្បី​ឲ្យ​សមត្ថកិច្ច​ចុះមក​ជួយ​អន្តរាគមន៍​បាន​ទាន់ពេលវេលា​។​

ឯកឧត្តម ស ថេត អគ្គស្នងការ​ង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​នៅ​ថ្ងៃទី​២៥​ខែមេសា​ឆ្នាំ​២០២០ បាន​ថ្លែងថា កាន់តែ​ឆាប់រហ័ស កាន់តែ​ងាយស្រួល សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ ក្នុង​រាជធានី​ភ្នំពេញ ២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បី​ធ្វើការ​ទំនាក់ទំនង នៅពេល​គាត់​ជួប​បញ្ហា​ផ្សេងៗ​។​

​មាន​ទាំង​លេខ​ទូរស័ព្ទ លោក លោកស្រី ស្នងការរង​ទទួល​ដឹកនាំ​ខណ្ឌ​ទាំង ១៤ – លោក​អធិការនគរបាល​ខណ្ឌ​ទាំង ១៤ និង​លេខ​ទូរស័ព្ទ​លោកនាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង ១០៥ ។​

​ក្រៅពីនោះ​ប្រជាពលរដ្ឋ​ក៏​អាច​ចូល​ខំ​មិនផ្ទាល់​ក្នុង​ផេ​ក​ឯកឧត្តម ស ថេត ក៏ដូចជា​ផេ​ក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ព្រោះ​មាន​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស តាមដាន​ជាប្រចាំ ដើម្បី​ឆ្លើយតប ដោះស្រាយ និង​មាន​វិធានការណ៍​ភ្លាមៗ​ជូន​ប្រជាពលរដ្ឋ ។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ពេញចិត្ត​នឹង​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ក្តី​រីករាយ ៕​ដោយ កូ​ឡាប​

×