ឆ្នាំជូត ៖ រាសីស្រុតចុះ។ ការងារ មិនត្រូវជឿជាក់ជ្រុលលើខ្លួនឯង ដែលងាយបំពានកំហុស ក្នុងរាល់ការសម្រេចចិត្តរបស់ខ្លួន។ ពុំមានឱកាសវិនិយោគល្អបំផុត គួរព្យាយាមគិតគូរការងារកំពុងមានសម្រាប់។ មនោសញ្ចេតនា ៖ គូស្នេហ៍មិនចង់អ្នកមិនត្រូវប្រឆាំង។ ទិសនាំលាភ ទិសនិរតី តំណមទិសខាងកើត។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំឆ្លូវ ៖ រាសីស្រុតចុះ។ ការងារ ៖ ត្រូវប្រមូលផ្តុំកម្រិតខ្ពស់ កុំធ្វេសប្រហែសព្រោះងាយកើតមានកំហុសក្នុងការងារ ត្រូវរក្សាឥរិយាបថនឹងនរ ស្មារតីសុទិដ្ឋិនិយម ដើម្បីជួយសម្រួលកិច្ចការឲ្យល្អប្រសើរជាង។ ថ្ងៃនេះត្រូវប្រយ័ត្នចាញ់បោកគេ។ មនោសញ្ចេតនា អាកប្បកិរិយាមិនល្អរបស់អ្នកជាប្រភពនាំឲ្យមានការឈ្លោះប្រកែករវាងអ្នកទាំង២។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណនាំសំណាង ពណ៌ក្រហម។ អ្នកយកអាសារឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីស្រុតចុះ។ ការងារ ពិបាកសម្រេចបានដូចចិត្ត។ រាល់ផែនការហិរញ្ញវត្ថុសុទ្ធតែមិនសមប្រកប, ល្អបំផុតគួររង់ចាំឱកាសថ្មី។ មនោសញ្ចេតនា ពិបាករីកចម្រើនទៅមុខ។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាងពណ៌លឿង, ត្នោត។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំថោះ រាសីល្អមធ្យម។ ការងារ ជាថ្ងៃមួយដ៏ស្ងប់ស្ងៀម អ្នកគួរសកម្មម្ចាស់ការជាងនឹងសម្រេចបានសមិទ្ធផលកាន់តែខ្ពស់។ ថ្ងៃនេះមិនគួរបណ្តាក់ទុនបន្ថែម ដោយគ្រាន់តែប្រមូលផ្តុំលើរបរដែលមានស្រាប់ គឺបានហើយ។ មនោសញ្ចេតនា អ្នកទាំង២ មានរឿងខ្វែងគំនិតគ្នាបន្តិចបន្តួច។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសាឆ្នាំមមែ៕
ឆ្នាំរោង ៖ រាសីស្រុតចុះ។ ការងារ ត្រូវសម្រួលចិត្តគំនិតឲ្យល្អ, ចៀសវាងតានតឹងចំពោះការផ្លាស់ប្តូរក្នុងការងារ។ យីអ៊ុនមិនល្អ ពុំមានឱកាសរកចំណូលថែម។ មនោសញ្ចេតនា ដោយសារតែរឿងលុយកាក់អ្នកទាំង ២ ងាយមានការឈ្លោះប្រកែកគ្នា។ ទិសនាំលាភទិសត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំម្សាញ់ ៖ រាសីស្រុតចុះ។ ការងារ ទោះបីពុំទាន់បានជោគជ័យច្រើន ប៉ុន្តែចាំបាច់ត្រូវតែបន្តអត់ធ្មត់ ប្រឹងប្រែងជាងនេះទៀត។ ត្រូវសម្រួលឡើងវិញ របៀបចាយវាយ កុំឲ្យប្រឈមនឹងការខ្វះខាត។ មនោសញ្ចេតនា ពេលខ្លះក្តៅ ពេលខ្លះត្រជាក់ ធ្វើឲ្យអ្នកទាំង២ ហាក់មានចិត្តនឿយណាយចំពោះគ្នា។ ទិសនាំលាភទិសខាងលិច តំណមទិសខាងកើត។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំមមី ៖ រាសីឡើងខ្ពស់។ អាស្រ័យដោយសមត្ថភាព និងភាពសកម្មក្នុងការងារ, គ្រប់យ៉ាងរបស់អ្នកក្នុងថ្ងៃនេះសុទ្ធតែសម្រេចបានស្នាដៃខ្ពស់ ធ្វើឲ្យអ្នកដទៃកោតសរសើរ។ ថ្ងៃនេះអ្នកធ្វើជំនួញជួញដូរ នឹងកាក់កបបំផុត។ មនោសញ្ចេតនា អ្នកបានរៀបការហើយ នឹងមានភាពរីករាយស្មានមិនដល់។ ទិសនាំលាភទិសខាងលិច តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំមមែ ៖ រាសីឡើងខ្ពស់។ ការងារ រីកចម្រើនល្អប្រសើរ មានឱកាសពាណិជ្ជកម្មច្រើន បានថ្នាក់លើវាយតម្លៃខ្ពស់ អ្នករួមការងារគាំទ្រ។ ព្យាយាមជួបជុំមិត្តភក្តិសំណាង នឹងមកដល់អ្នក។ មនោសញ្ចេតនា ជាថ្ងៃពោរពេញដោយភាពរីករាយ និងសុភមង្គល។ ទិសនាំលាភទិសខាងពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាងពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំវក ៖ រាសីឡើងខ្ពស់។ ការងារ ងាយត្រូវអ្នកដទៃធ្វើឲ្យឥទ្ធិពលដល់គំនិត និងការសម្រេចចិត្តរបស់អ្នក។ ថ្ងៃនេះអ្នកមានលទ្ធភាពក្តាប់ឱកាសវិនិយោគល្អ។ មនោសញ្ចេតនា កាន់តែជ្រាលជ្រៅកក់ក្តៅ។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំរកា ៖ រាសីល្អមធ្យម។ ការងារ ត្រូវប្រយ័ត្នកុំឲ្យមានកំហុសដោយត្រូវសងជាលុយកាក់។ ថ្ងៃនេះមានឱកាសរកចំណូលល្អ, កុំឲ្យខកខាន។ មនោញ្ចេតនា ដោយសារពុំទាន់អាចបំភ្លេចបានរឿងចាស់ ហេតុនេះពិបាកបើកចិត្តទទួលស្នេហាថ្មី។ ទិស ពុំល្អសម្រាប់ការធ្វើដំណើរ។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសា ឆ្នាំរោង៕
ឆ្នាំចរ ៖ រាសីឡើងខ្ពស់។ ការងារ គ្រប់យ៉ាងសុទ្ធតែ អំណោយផលល្អ ការពិបាកត្រូវបានដោះស្រាយរួចរាល់។ ថ្ងៃនេះមានលទ្ធភាពវិភាគទីផ្សារ រកឱកាសវិនិយោគល្អ។ មនោសញ្ចេតនា ប្រសិនឃើញថា មនោសញ្ចេតនារបស់ខ្លួនបានទុំជោរហើយ គួរប្រាប់ដៃគូឲ្យដឹង អ្នកនឹងទទួលបានចម្លើយយ៉ាងពេញចិត្ត។ ទិសនាំលាភទិសត្បូង តំណមទិសលិច។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់។ ការងារ គ្រប់យ៉ាងសុទ្ធតែរលូន គ្មានឧបសគ្គ មានបន្ថែមឱកាសសហប្រតិបត្តិការជាមួយដៃគូដ៏មានសក្តានុពល។ មនោសញ្ចេតនា ផ្អែមល្ហែម, សុភមង្គល។ ទិសនាំលាភទិសឦសាន តំណមទិសនិរតី។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំថោះ៕