សត្វនេះបានធ្វើអោយអ្នកវិទ្យាសាស្ដ្រចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែវាមានប្រវត្តិរាប់លានឆ្នាំមកហើយ តែការវិវឌ្ឍន៍របស់វាសឹងតែគ្មានភាពប្រែប្រួល។ បាសាណីភូត (fossilized) របស់វាដែលមានអាយុចាស់បំផុតគឺតាំងពី445លានឆ្នាំមុន តែអ្វីដែលគួជាទីចាប់អារម្មណ៍ហើយសឹងតែមិនគួអោយជឿគឺវាមានឈាមពណ៌ខៀវ ហើយឈាមនោះដែរ មានតម្លៃដល់ទៅ USD$15,000 ក្នុងមួយលីត្រ ព្រោះគ្រាប់ឈាមរបស់សត្វនេះមានប្រូទីនដ៏ខ្លាំងមួយដែលហៅថា (coagulogen to defend against pathegons) កំណកសម្រាប់ទៅធ្វើការទប់ស្កាត់ ប្រឆាំងនិងបាក់តេរីដែលបណ្ដាលអោយកើតជំងឺ។
ប្រូទីនរបស់ឈាមនេះបានទៅធ្វើការចាប់បញ្ចូលជាមួយនឹងបាក់តេរីអាក្រក់ហើយបង្កើតទៅជារបាំងការពារមួយក្រសោបកុំអោយបាក់តេរីអាក្រក់នោះអាចរីកខ្ចរខ្ចាយឬរាលដាលបាន។
សព្វថ្ងៃនេះអ្នកវិទ្យាសាស្ត្របានធ្វើការប្រមូលយកឈាមវាហើយប្រើ coagulogen មកធ្វើការសាកល្បងដើម្បីចង់ដឹងថា ថ្នាំឬវ៉ាក់សាំង ណាមួយនោះមិនមានបាក់តេរីលាយឡំនៅជាមួយ។
តែវាក៏ក្លាយទៅជាបញ្ហាព្រោះវាអាចធ្វើអោយសត្វនេះរងនូវការគំរាមកំហែងក្នុងការផុតពូជ។
Horseshoe crabs សត្វប្រឡាំងកាស់ មាននៅបីតំបន់លើលោកគឺ អាស៊ីអាគ្នេយ៍ ឈូងសមុទ្រមិកស៊ិកកូ និង ឆ្នេរសមុទ្រអាមេរិកកាំងនៅអាតាឡង់ទិច៕ដោយ: ក្ខិណី